Tuesday, January 22, 2013

ចូលចិត្តញ៉ាំ​ផ្អែម​ពេក​អាច​ប្រ​ឈម​ មុខ​នឹង​ជំងឺ​ខ្សោយ​បេះ​ដូង​

ចូលចិត្តញ៉ាំ​ផ្អែម​ពេក​អាច​ប្រ​ឈម​ មុខ​នឹង​ជំងឺ​ខ្សោយ​បេះ​ដូង​




អ្នក ​ដែល​ចូលចិត្ត​ញ៉ាំ​ជាតិ​អាហារ​និង​ភេសជ្ជៈ​ដែលមាន​ជាតិ​ស្ករ​ច្រើនពេក​វា​ អាចមាន​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​និង​ទឹកនោមផ្អែម​ក្នុង​ឈាម​របស់​ ពួកគេ​បាន​។  របប​អាហារ​ដែលមាន​ជាតិ​ស្ករ​Fructose​ខ្ពស់​មាន​ទាក់ទង​ទៅនឹង​ជំងឺលើសឈាម​ការកម្រិត​ទាក់ទង​នឹង​ជំងឺ ទឹកនោមផ្អែម​ដូចជា​ជាតិ​ស្ករ​ក្នុង​ឈាម​(​គ្លុយកូស​)​ខ្ពស់​និង ​ការ​ប្រ​ឆាំង​នឹង​អាំង​ស៊ុយ​លីន និង​កត្តា​រលាក​ដែល​បង្ករ​ឱ្យមាន​ជំងឺ​បេះដូង​និង​សរសៃឈាម​។​មាន​មនុស្ស​ភាគច្រើន​ដែល​ចូលចិត្ត​បរិភោគ​ជាតិ​ស្ករ​fructose​ច្រើន​ក៏មាន​កម្រិត​នៃ​សារធាតុ​ការពារ​សរសៃឈាម​បេះដូង ទាប ដូចជា​កូ​លេ​ស្តេ​រ៉ូ​ល​ល្អ (HDL) និង​ប្រូតេអ៊ីន​adiponectin​។​
ទំនាក់ទំនង​រវាង​ការ​ញ៉ាំ​ជាតិ​ស្ករ fructose​ច្រើន​និង​កត្តា​ហានិភ័យ​នៃ​សរសៃឈាម​ បេះដូង​មាន​កាន់តែច្រើន​ចំពោះ​កុមារ​ដែលមាន​ខ្លាញ់​ក្បាលពោះ​ច្រើន​ដែលជា​ កត្តា​គ្រោះថ្នាក់​មួយទៀត​នៃ​ជំងឺ​សរសៃឈាម​និង​ជំងឺ​ទឹកនោមផ្អែម​។​

កាហ្វេ​បង្កើន​ការ​ចង​ចាំ​ចំពោះ​ស្ត្រី​មាន​អាយុ​ច្រើន​

 កាហ្វេ​បង្កើន​ការ​ចង​ចាំ​ចំពោះ​ស្ត្រី​មាន​អាយុ​ច្រើន​



កា​ស្រាវជ្រាវ​ទាំងឡាយ​របស់​មហាវិទ្យាល័យ​California សហរដ្ឋអាមេរិក​បាន​ឱ្យដឹងថា ស្ត្រី​មួយចំនួន​ផឹក​កាហ្វេ​ជា​ប្រ​ចាំ (​ជា​អ​ប្បរមា​មួយខែ​មួយ​ពែង​) មាន​ស្មារតី​ចងចាំ​អំពី​វចន​សព្ទ រូបភាព និង​គិតគូរ​ល្អ​ជាង​ស្ត្រី​មួយចំនួន​ដែល​មិនសូវ​ផឹក​កាហ្វេ​។ មុននេះ​ធ្លាប់មាន​ការស្រាវជ្រាវ​ច​ង្អុ​ល​បង្ហាញថា ការ​ហ្វេ​មាន​ប្រសិទ្ធភាព​បង្កើន​ស្មារតី ចងចាំ និង​ព្យាបាល​បញ្ហា​មួយចំនួន​អំពី​ស្មារតី​ចងចាំ​។
​ស្ត្រី​មួយចំនួន​មាន​អាយុ​៦០​ឆ្នាំ​ឡើងទៅ​តែងតែមាន​បាតុភាព​ឆាប់​ភ្លេចភ្លាំង​។ ប៉ុន្តែ​ការ​ហ្វេ​អា​ចប​ន្យឺ​ត​រយៈ​ពេលនេះ​ចំពោះ​ស្ត្រី​។ បើ​ស្ត្រី​ផឹក​កាហ្វេ​មុនពេល​ត្រូវ​នឹកឃើញ ឬ​គិតគូរ​ប្រហែល​៣០​នាទី​នោះ​នឹង​ចងចាំ​និង​អនុវត្ដ​ន៍​ការ​គិត​គូ​​ទាំងឡាយ​ត្រឹមត្រូវ​ជាង​បើ​ធៀប​ទៅនឹង​អ្នក​មិន​ផឹក​។ ទោះ​បើ​ដូច្នេះ​ក៏ដោយ​ប្រសិទ្ធភាព​ប្រហាក់ប្រហែល​មួយ​ចំនួ​ន​​ដូច​ខាងលើ​របស់​កាហ្វេ​មិនឃើញ​វត្តមាន​ចំពោះ​បុរស​ឡើយ​។​

គុណ​ប្រយោជន៍​របស់​ផ្លែ​គូ​លែន​ជួយ​ដល់​សុខ​ភាព​

គុណ​ប្រយោជន៍​របស់​ផ្លែ​គូ​លែន​ជួយ​ដល់​សុខ​ភាព​ 



 
ផ្លែ ​គូលែន​មាន​ផ្ទុក​ប្រូតេអ៊ីន​សារធាតុ​សរសៃ​កាបូន​អ៊ី​ដ្រា​ត​កាល់ស្យូម​ ខ្លាញ់​និង​ជាតិ​ទឹក​ដែល​ជួយ​ដល់​សុខភាព​។​ផ្លែ​គូលែន​វា​មាន​សាច់​ថ្លា​ ល្អក់​ដែល​អាច​បរិភោគបាន​ទាំង​ផ្លែ​ស្រស់ ទាំង​ផ្លែ​ស្ងួត​និង​ច្រក​កំប៉ុង​ដូច​ផ្លែ​មៀន​និង​សាវម៉ាវ​ដែរ​។ ​ផ្លែ​គូលែន​ជា​ប្រភព​ផ្លែឈើ​ដែល​សំបូរ​ទៅដោយ​វីតាមីន​C​ដែល​លោកអ្នក​ពិសា​ផ្លែ​គូលែន​មួយ​ផ្លែ​អាច​ទទួ​ល​បាន​វីតាមីន​C៤០​ភាគរយ​ច្រើនជាង​វីតាមីន​C​នៅក្នុង​ផ្លែ​ក្រូម​មួយ​។
​ គ្រាប់​គូលែន​ត្រូវបាន​ប្រើប្រាស់​សម្រាប់​អ្នកមាន​បញ្ហា​ពោះវៀន​ហើយ​វា​ក៏​ អាច​ប្រើ​សម្រាប់​ព្យាបាល​ការឈឺចាប់​ផ្នែក​សរសៃប្រសាទ​បាន​ផងដែរ​មួយវិញទៀត​ ផ្លែ​គូលែន​មាន​ថាមពល​ខ្លាំង​ក្នុង​ការជួយ​លើក​កម្លាំង​និង​ជួយ​រំលាយ​អាហារ ទៀតផង​៕

Friday, January 18, 2013

ជំងឺណាគំរាមកំហែងបំផុតចំពោះបុរស?

ជំងឺណាគំរាមកំហែងបំផុតចំពោះបុរស?

ជីវភាព​ទាន់សម័យ សម្ពាធ​គ្រួសារ ការងារ សង្គម​...​បង្ក​ឥទ្ធិពល​ដល់​សុខភាព​បុរស ។ បច្ចុប្បន្ន ជំងឺ​ជាច្រើន​ដែល​ពីមុន​នេះ​កើត​មានតែ​នៅលើ​មនុស្ស​ចាស់​បាន​វាយលុក​បុរស​ តាំងពី​ពេល​នៅ​ក្មេង ។ អ្នកមាន​ដឹង​ទេ​ថា តើ​ជំងឺ​ណា​គំរាមកំហែង​ធំ​បំផុត​ចំពោះ​សុខភាព​បុរស ?
-​ជំងឺ​សរសៃឈាម​បេះដូង​
​ ជំងឺ​បេះដូង​ជា​គ្រោះ​គំរាមកំហែង​ជួរមុខ ​ចំពោះ​សុខភាព​បុរស ។ ជំងឺ​បេះដូង​រហូតមកទល់​ស​ព្វ​ថ្ងៃ​នៅតែ​ជា​ជំងឺ​បង្ក​ការបាត់​បង់ជីវិត​ ច្រើន​បំផុត​សម្រាប់​បុរស និង​ស្ត្រី​ក្នុងចំណោម​ជំងឺ​ទាំងអស់ ។ ប៉ុន្តែ បុរស​ត្រូវ​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​នេះ​ខ្ពស់ជាង​ស្ត្រី ។ តាម​ការស្រាវជ្រាវ​មួយ ក្នុងចំណោម​អ្នក​កើត​ជំងឺ​បេះដូង​៣​នាក់ នោះ​មាន​២​នាក់​ជា​បុរស ។ ជាងនេះទៀត បុរស​នៅមាន​និន្នាការ​ឆាប់​ស្លាប់ (​ពី​១០-១៥​ឆ្នាំ​) ជាង​ស្ត្រី ។​

-​ខ្លាញ់​រុំ​ថ្លើម​
​ ខ្លាញ់​រុំ​ថ្លើម ជា​ស្ថានភាព​ជាតិ​ខ្លាញ់​ប្រមូលផ្តុំ​ច្រើន​ហួស​នៅក្នុង​កោសិកា​ថ្លើម ។ ខ្លាញ់​រុំ​ថ្លើម​អាចជា​ផលវិបាក​មួយ​របស់​ជំងឺ​ជាច្រើន រាប់ទាំង​បណ្តា​លពី​ការទទួល​ទាន​ស្រា​ច្រើន ជំងឺ​អំពី​ការ​បំប្លែង ដោយសារ​ការប្រើ​ថ្នាំ និង​ភាពមិនប្រក្រតី​អំពី​ជីវជាតិ ។​
​មាន​យន្តការ​ ជាច្រើន​បង្ក​ជា​ស្ថានភាព​ខ្លាញ់​រុំ​ថ្លើម ។ សឹងតែ​ទាំង​អស់នៃ​ករណី​ខ្លាញ់​រុំ​ថ្លើម គឺ​ពុំមាន​រោគសញ្ញា ។ វា​ច្រើន​ត្រូវបាន​រកឃើញ​តាមរយៈ​រោគសញ្ញា​ថ្លើមធំ​មើលឃើញ​ពេល​ពិនិត្យ​ សុខភាព​តាម​កាលកំណត់ ឬ​តាមរយៈ​ភាពខុសប្រក្រតី​ស្រាល​នៅ​បណ្តា​តួលេខ aminotransferase ឈាម ឬ alvaline phophatase ត្រូវបាន​ស្តែងចេញ​ក្នុង​ការបរិភោគ​ប្រចាំត្រីមាស ។​
​រោគសញ្ញា​របស់​ អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម គឺ​ច្រើនតែ​អស់កម្លាំង​ដាប ចង់​ក្អួត ក្អួតចង្អោរ និង​លឿង​ស្បែក នៅ​កម្រិត​ផ្សេងៗ​គ្នា ។ ជំងឺ​លេចឡើង​នៅ​បុរស​អាយុ​ពី​៣០-៥០​ឆ្នាំ ។​

-​ជំងឺ​ទឹកនោមផ្អែម​
​ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ប្រភេទ​ទូទៅ​បំផុត​របស់​ជំងឺ​ទឹកនោមផ្អែម​ឥទ្ធិពល​ដល់​វិធី​ដែល​សរីរាង្គ​ របស់​អ្នកប្រើប្រាស់​បរិមាណ​ស្ករ​ក្នុង​ឈាម​(​គ្លុយកូស​) ។ គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​ខ្សោយ​អាច​នាំ​ដល់​ជំងឺ​បេះដូង បណ្តា​បញ្ហា​អំពី​ភ្នែក របួស​សរសៃប្រសាទ និង​ការវិវត្តន៍​ប្រែប្រួល​ផ្សេងៗ ។​
​ដើម្បី​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ត្រូវ​ធានា​របប​ទទួល​ទាន និង​រស់នៅ​ល្អ​ត្រឹមត្រូវ រួមមាន​ទាំង​ការហាត់​ប្រាណ​ក្នុង​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក ។ ប្រសិន​អ្នក​កំពុង​លើស​ទម្ងន់ ចូរ​បន្ថយ​ទម្ងន់​ឲ្យ​បាន ។​

-​លើសឈាម​
​ ប្រសិន​តួលេខ​សម្ពាធ​ឈាម​មធ្យ​ម​របស់​អ្នក​លើ ១៤០/៩០mmHg មានន័យថា អ្នក​ត្រូវ​លើសឈាម ។ នេះ​ជា​ជំងឺ​គ្រោះថ្នាក់​ចំពោះ​គ្រប់​វ័យ ពិសេស​គឺ​ពេល​អ្នកមាន​អាយុ​លើស​៥០-៦០​ឆ្នាំ ។ វា​បង្ក​ការវិវត្តន៍​ប្រែប្រួល​ប្រថុចញ៉ុច ។ គំរាមកំហែង​បាត់បង់​ជីវិត ។ ដូច្នេះ ពេល​សម្ពាធ​ឈាម​ចាប់ផ្តើម​ខ្ពស់ អ្នក​ត្រូវ​ទៅពិនិត្យ​សុខភាព ថ្លឹង​ទម្ងន់​មើល​តើ​ខ្លួន​មាន​ធាត់​ឬ​អត់ ។​
​ដើម្បី​បង្ការ​បញ្ចៀស​ លើសឈាម អ្នក​ត្រូវ​បន្ថយ​ទទួលទាន​ប្រៃ បន្ថយ​ជាតិ​ខ្លាញ់ និង​ព្យាយាម​ហាត់ប្រាណ​រាល់ថ្ងៃ ។ សាក​ជិះ​កង់​រាល់ថ្ងៃ ក្នុង​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ ដោយ​មិន​ជិះ​ម៉ូតូ ឬ​ឡាន អាច​សម្ពាធ​ឈាម​នឹង​ត្រឡប់មក​ធម្មតា​វិញ ដោយ​មិនចាំបាច់​ប្រើ​ថ្នាំ ។ ដើរ រត់​យឺ​មិន​បន្ថយ​បាន​សម្ពាធ​ឈាម​ច្រើន ចំណែក​ការលេង​តេ​នី​ស សី នោះ​កាន់តែ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ថែម ។​

-​ជំងឺ gout
​ ជំងឺ gout ជា​ជំងឺ​រលាក​សន្លាក់​មួយ​ប្រភេទ​បង្ក​ការឈឺ​ចុក និង​ច្រើន​ជួបប្រទះ​នៅ​បុរស​ម​ជ្ឈឹ​ម​វ័យ ។ មូលហេតុ​ជំងឺ គឺ​បណ្តាល​ពី​របប​ទទួលទាន​លើស​សារជាតិ មិនសូវ​ធ្វើ​ចលនា​...​។​
​ជំងឺ gout ច្រើន​កើត​នៅ​បុរស ពិសេស​បុរស​ក្នុង​វ័យ​លើស​៤៥​ឆ្នាំ គ្រោះថ្នាក់​កើត​ជំងឺ​នេះ​កាន់តែ​ខ្ពស់ ។ ប្រសិន​អ្នកមាន​រូបរាង​ធាត់​បន្តិច ចូលចិត្ត​ទទួលទាន​ខ្លាញ់ ត្រូវ​គិត​ទៅដល់​ជំងឺ gout ពេល​មាន​អារម្មណ៍​ឈឺសន្លាក់ (​ពិសេស​គឺ​សន្លាក់​អវយវៈ​ក្រោម​) ឬ​ពេល​សន្លាក់​ជ្រុង​ម្រាម​មេជើង​ហើម ក្រហម ឈឺ​ពេលព្រឹក ។ អ្នក​គួរ​ពិនិត្យ​ឈាម​ហើយ​អាច​នឹង​ឃើញ​បរិមាណ​អាស៊ីដ អ៊ុយ​រិ​ក ឈាម​លើ​៧mg% ។ ជំងឺ​ប្រសិន​មិនបាន​រកឃើញ​ឆាប់ និង​ព្យាបាល​ទាន់ពេល និង​នាំ​ដល់​ការ​រលាក​សន្លាក់​រ៉ាំរ៉ៃ ធ្វើ​ឲ្យ​ទ្រុឌទ្រោម​សមត្ថកិច្ច​ថ្លើម តម្រងនោម សរសៃឈាម និង​បេះដូង ។​

-​ក្រិន​ថ្លើម​
​ បុរស​ជាច្រើន​មាន​ទស្សនៈ​ភ័ន្តច្រឡំ​ថា មានតែ​ស្រា​ទើប​គ្រោះថ្នាក់ ចំណែក​ស្រា​បៀគឺ​ប៉ូវ និង​ល្អ​សម្រាប់​សុខភាព ។ ការពិតទៅ​៣​កែវស្រា​បៀ​ក៏​ផ្តល់​ភាព​អន្តរាយ​ចំពោះ​សុខភាព​ស្មើ​ស្រា​មួយ​ កែវ ។ ប្រសិន​ទទួលទាន​ស្រា​បៀ​ច្រើន​ជ្រុល​ថ្លើម​អ្នកនឹង​ត្រូវ​ខ្លាញ់​រុំ ។ នៅ​ដំណាក់កាល​ដំបូង​ជំងឺ​នៅ​ងាយ​ព្យាបាល​ប្រសិន​អ្នក​ឈប់​ទទួលទាន​ស្រា ស្រា​បៀ​ទាំងស្រុង ។ តែ​ប្រសិន​បន្ត​ទទួលទាន នោះ​អ្នក​នឹងត្រូវ​ក្រិន​ថ្លើម​គ្រោះថ្នាក់​ដល់​អាយុជីវិត ។​

-​ស្ត្រូ​ក​
​ អ្នក​មិនអាច​គ្រប់គ្រង​កត្តា​គ្រោះថ្នាក់​បង្ក​ស្ត្រូ​ក​មួយចំនួន ដូចជា​ប្រវត្តិ​គ្រួសារ អាយុ និង​សម្បូរ​ជាតិ​សាសន៍ តែ​អ្នក​អាច​គ្រប់គ្រង​កត្តារួម​ចំណែក​ផ្សេងៗ ។ ប្រសិន​អ្នកមាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ ឬ​លើសឈាម ចូរ​ប្រព្រឹត្ត​តាម​ការ​ទូន្មាន​ព្យាបាល​របស់​វេជ្ជបណ្ឌិត ។ ប្រសិន​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ចូរ​រក្សា​បរិមាណ​ស្ករ​ក្នុង​ឈាម​នៅ​កម្រិត​គ្រប់គ្រង ។ ចូរ​បញ្ឈប់​ទទួលទាន​បារី អនុវត្ត​របប​ទទួល និង​រស់នៅ​ល្អ​ផូរផង់ ពិសេស​ទប់ស្កាត់​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ឆ្អែត និង​កូ​ឡេ​ស្តេ​រ៉ូ​ល ។ ហាត់ប្រាណ​រាល់ថ្ងៃ ។​

-​ទ្រុឌទ្រោម​សន្លាក់​
​ រួមជាមួយ​ អាយុ បណ្តា​សន្លាក់ឆ្អឹង​របស់​អ្នក​ចាប់ផ្តើម​ជរា ។ ប្រសិន​មាន​អារម្មណ៍​ឈឺ​ខ្នង រួយ​ជង្គង់ អាច​អ្នក​ត្រូវ​ទ្រុឌទ្រោម​សន្លាក់ ។ ការទទួល​ទាន​ថ្នាំ ប្រឆាំង​រលាក​នឹង​ជួយ​បន្ថយ​ការឈឺ​មួយផ្នែក តែ​ជំងឺ​នេះ​នៅ​មនុស្ស​ចាស់​នឹង​មិនជា​ដាច់​ឡើយ ។​

-​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​
​ ប្រសិន​ចៃដន្យ​អ្នកមាន​អារម្មណ៍​ពិបាក​ដកដង្ហើម កម្លាំង​ប្រឹង​ខ្សោយ​ទៅ ចូរ​ទៅ​ឆ្លុះ​អេកូ ឬ​ជួប​វេជ្ជបណ្ឌិត ដើម្បី​រកឃើញ​ឆាប់​ជំងឺ មហារីក​ក្រពេញ​ប្រូ​ស្តា​ត ។​

-​មហារីក​សួត​
​ មហារីក​សួត​ ជា "​ជនល្មើស​" ជួរមុខ​ក្នុងចំណោម​ជំងឺមហារីក នៅ​ទាំង​២​ភេទ ។ មហារីក​សួត​សម្លាប់​អាយុជីវិត​ច្រើនជាង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត មហារីក​សួត​ពោះវៀន និង​មហារីក​ដោះ ។ មូលហេតុ​ចំបង​បង្ក​ជំងឺមហារីក​សួត​គឺ បណ្តាល​ពី​ការជក់បារី រាប់ទាំង​អ្នក​ជក់​ផ្ទាល់ និង​អ្នក​រង​ឥទ្ធិពល​ពី​ផ្សែង​បារី ពិសេស​មហារីក​សួត​ហាក់ដូច​ពុំមាន​រោគសញ្ញា​អម​ជាមួយ និង​ថែមទាំង​មិន​ក្អក​ទៀត ។ ហើយ​វិធី​ព្យាបាល​ជំងឺ​នេះ​គឺ​រកឃើញ​ឲ្យ​ឆាប់​ដើម្បី​ទប់ស្កាត់​ទាន់ពេល​ការ ​រាលដាល​ទៅដល់​ទងសួត ។​

-​ថមថយ​ផ្លូវភេទ​
​ បុរស​ជាច្រើន​ មាន​អារម្មណ៍​ថា សិច​មិន​នៅ​ស្រួល​ដូច​មុន ហេតុនេះ​បាន​ទិញ​ថ្នាំ Viagra ប្រើ​ដោយ​ខ្លួនឯង ។ ប៉ុន្តែ ជាក់ស្តែង viagra ជា​ឱសថ​ពង្រីក​សរសៃឈាម​បេះដូង ។ ប្រសិន​មិន​ត្រឹមត្រូវ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ងាយ​ត្រូវស្លាប់​ប្រថុចញ៉ុច ៕

មហា​សេដ្ឋី​​ប៊ីលហ្កេត​ផ្តល់​ប្រាក់​ជាង​១០​លាន​ដុល្លារ​សម្រាប់​ធ្វើ​បង្គន់​នៅ​កម្ពុជា​និង​វៀតណាម

មហា​សេដ្ឋី​​ប៊ីលហ្កេត​ផ្តល់​ប្រាក់​ជាង​១០​លាន​ដុល្លារ​សម្រាប់​ធ្វើ​បង្គន់​នៅ​កម្ពុជា​និង​វៀតណាម


​វ៉ាស៊ីនតោន៖ ពលរដ្ឋ​កម្ពុជា​និង​វៀតណាម​ចំនួន​​​មួយ​លាន​​ប្រាំពីរ​សែន​​ នាក់​​នឹង​​មាន​​បង្គន់​អនាម័យ​ប្រើ​ប្រាស់​​និង​ទទួល​បាន​​ការយល់​ដឹង​ពី​ បញ្ហា​សុខភាព​អនាម័យ​​ចាប់​ពី​ពេល​នេះ​រហូតដល់​ឆ្នាំ​២០១៥​ដោយ​សារ​ការផ្តល់ ​មូលនិធិ​ពី​មហា​សេដ្ឋី​ប៊ីលហ្កេត។

អង្គការ​ East ​Meets​ West​បាន​បញ្ជាក់​ថា​មូលនិធិ​ប៊ីល​និង​មេលីនដា​ហ្កេត​បាន​ផ្តល់​ថវិកា​ចំនួន ​១០,៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​មកដល់​អង្គការ​នេះ​ដើម្បី​ជួយ​ធ្វើ​ឱ្យ​ ប្រសើរ​ឡើង​ដល់​សុខភាព​អនាម័យ​ក្នុង​ចំណោម​ពលរដ្ឋ​ជនបទ​ក្រីក្រ​នៅ​ប្រទេស​ កម្ពុជា​និង​វៀតណាម​​ដោយ​ចាប់​អនុវត្ត​ពី​ ឆ្នាំ​២០១២​នេះ​តទៅ។ 

លោក​ ចន អានណឺ ​ប្រធាន​អង្គការ​ East Meets West ​បញ្ជាក់​ថា​​មាន​ប្រជា​ពលរដ្ឋ​​​កម្ពុជា​ចំនួន​៨០​ភាគរយ​​​ខ្វះខាត​អនាម័យ​ នៅ​តាម​គេហដ្ឋាន​បើ​ប្រៀបធៀប​នឹង​ប្រទេស​វៀតណាម​ដែល​មាន​តែ​ត្រឹម​៥០​ភាគរយ​ ប៉ុណ្ណោះ។

លោក​ អានណឺ​បញ្ជាក់​បន្ថែម​ថា​ក្នុង​មួយ​ឆ្នាំៗ​មាន​មនុស្ស​ចំនួន​១៧.០០០​នាក់​ បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​​ទាំង​ពីរ​នេះ​ដែល​ភាគច្រើន​ជា​កុមារ​ដែល​មាន​ អាយុ​ក្រោម​៥ឆ្នាំ​ហើយ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខាត​បង់​​ប្រាក់​កាស​ចំនួន​១.២០០ ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ទៅ​លើ​ការព្យាបាល​សុខភាព​និង​មិន​បាន​ទៅ​ ធ្វើ​ការ។ ទាំង​អស់​នេះ​ដោយ​សារ​តែ​ការបន្ទោរ​បង់​ពាស​វាល​ពាស​កាល​ដោយ​គ្មាន​អនាម័យ​ ត្រឹមត្រូវ។​

«ដូច្នេះ​យើង​ឃើញ​ថា​អនាម័យ​មិន​គ្រាន់​តែ​ជា​បញ្ហា​សុខភាព​ប៉ុណ្ណោះ​ទេ​ក៏​ ប៉ុន្តែ​ជា​បញ្ហា​ដែល​អាច​ជួយ​ក្រុម​គ្រួសារ​នានា​ដែល​ជាប់​​កុន​ក្នុង​វដ្ត ​នៃ​ភាពក្រីក្រ​ហើយ​ពិបាក​ក្នុង​ការ​ខំ​ប្រឹង​ចាក​ចេញ​ពី​ភាពក្រីក្រ​នៅ​ពេល ​ដែល​ពួកគេ​ទទួល​រង​ផល​ប៉ះពាល់​ជា​ប្រចាំ​ដោយ​សារ​ជំងឺ​ដែល​កើត​មក​ពី​ ការប្រើ​ប្រាស់​ទឹក»។ 

អង្គការ​East Meets West ​ប្រើ​ប្រាស់​​ថវិកា​នេះ​​ដើម្បី​ជួយ​ផ្នែក​អនាម័យ​ដល់​ប្រទេស​ទាំងពីរ​ ក្នុង​ការ​សាង​សង់​បង្គន់​អនាម័យ​និង​អប់​រំ​ប្រជា​ពលរដ្ឋ។ 
សម្រាប់​លោក​ស្រី​ មាជ សុធារី​ នាយិការ​ប្រតិបត្តិ​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​​យល់ ​ថា​ការអប់រំ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​ទម្លាប់​រស់​នៅ​ដែល​មាន​អនាម័យ​គឺ ​ជា​ការចាំបាច់​ផង​ដែរ។ 

«ការធ្វើ​បង្គន់​យើង​មិន​មែនគ្រាន់​តែ​ទៅ​ដល់​លើក​ទឹកចិត្ត​ឱ្យ​គាត់​ធ្វើ​ ទេ​ យើង​មាន​ការ​អប់រំ​ផ្សព្វផ្សាយ​ដល់​គាត់​ឱ្យ​គាត់​យល់​ថា​ហេតុ​អ្វី​ដែល​ គាត់​គួរ​ត្រូវ​ប្រើ​ប្រាស់​បង្គន់​ ថាតើ​វា​មាន​ផលវិបាក​យ៉ាង​ណាខ្លះ​នៅ​ពេល​ដែល​គាត់​ប្រើ​ បន្ទោរ​បង់​ពាសវាល​ពាស​កាល​វាអាច​មាន​ផលវិបាក​អ្វី​​ខ្លះ។ ​យើង​លើក​ឡើង​ឱ្យ​​គាត់​ដឹង​ហើយ​នៅ​ពេល​ដែល​ប្រើ​ប្រាស់​បង្គន់​អនាម័យ​តើ​ គាត់​មាន​ផលចំណេញ​អ្វី​ខ្លះ​។ ច៎ាស​ អឹចឹង​យើង​ធ្វើការ​ប្រៀបធៀប​ឱ្យ​គាត់»។​

សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​​​ជា​ភាគី​អនុវត្តន៍​ គម្រោង​មួយ​ក្នុង​ប្រទេស​កម្ពុជា​​របស់​មូលនិធិ​របស់​លោក​ប៊ីលហ្កេត​ដែល​ ផ្តល់ជូន​តាម​រយៈ​អង្គការ​ East  Meets West​ ដែល​នឹង​ត្រូវ​ផ្តោត​លើ​ការ​ជួយ​សាង​សង់​បង្គន់​អនាម័យ​ដល់​ប្រជា​ពលរដ្ឋ​ ក្រីក្រ ​នៅ​ស្រុក​មួយ​ចំនួន​ក្នុង​​ខេត្ត​ពោធិ៍សាត់​និង​ខេត្ត​កំពត។ 

លោក​សូត្រ យា ​អភិបាល​រង​ខេត្ត​កំពត​បាន​លើក​ឡើង​​ពី​​​ការខិតខំ​ប្រឹង​ប្រែង​ក្នុង​ពេល​ កន្លង​មក​ប៉ុន្តែ​បាន​បញ្ជាក់​ពី​តម្រូវ​ការ​បន្ថែម​ដើម្បី​ឱ្យ​ប្រជា​ ពលរដ្ឋ​មានការ​យល់​ដឹង​កាន់​តែ​ច្រើន។​

«បើយើង​និយាយ​ពី​សេវា​បង្គន់​អនាម័យ​ប្រៀបធៀប​ទូទាំង​ខេត្ត​វា​តែងតែ​មាន​ ការ​ខ្វះខាត​ហើយ​ព្រោះ បញ្ហា​ប្រជា​កសិករ​យើង​លោក​តាម​ធម្មតា​ធម្មជាតិ​របស់​គាត់​ គឺ​គាត់​មិន​សូវ​គិត​ពីរឿង​អនាម័យ​ទេ​ប៉ុន្តែ​ផ្ទះ​ដែល​នៅ ​ជាប់​ទីក្រុង​និង​ជនបទ​មួយ​ចំនួន​គេ​ក៏បាន​គិត​គូ​ពី​បញ្ហា​អនាម័យ​ដែរ​ ធ្វើ​បង្គន់​តាម​ស្តង់​ដា​ជាតិ​របស់​យើង​បាន​ឱ្យ​ ហើយ​ផ្ទះ​មួយ​​ចំនួន​នៅ​ជន​បទ​មិន​ទាន់​បាន​យក​ចិត្ត​ទុកដាក់​ពី​បញ្ហា​ ហ្នឹង​ទេ​ហើយ​ខេត្ត​យើង​ក៏​បាន​ជំរុញ​យក​ចិត្ត​ទុកដាក់​ដើម្បី ​ជំរុញ​ធ្វើ​យ៉ាង​ណា​សុំ​ឱ្យ​មាន​ដៃ​គូ​អភិវឌ្ឍន៍​ចូលរួម​ចំណែក​ជួយក៏​ដូច​ ជា​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​ហ្នឹង​ដែរ​ដើម្បី ​បំប៉ន​សុខភាព​របស់​ខ្លួន​ធ្វើ​យ៉ាង​ម៉េច​កុំ​ឱ្យ​មាន​បញ្ហា​ហ្នឹង»។ 

ក្នុង​ទឹក​ប្រាក់​ជិត​១១​លាន​ដុល្លារ​​នេះ​គឺ​មាន​ចំនួន​៣០​ភាគរយ​នឹង​ត្រូវ​ចំណាយ​នៅ​​កម្ពុជា​និង​
៧០​ភាគរយ​សម្រាប់​ប្រទេស​វៀតណាម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​ង្វៀន ម៉ីញចាវ នាយិកា​ប្រតិបត្តិ​អង្គការ​East Meets West ​ប្រចាំ​ប្រទេស​វៀតណាម។ ​​លោកស្រី​បញ្ជាក់​បន្ថែម​ថា​​ពលរដ្ឋ​ទាំង ​១,៧​ លាន​នាក់​​គឺ​ជា​​អ្នក​​ទទួលផល​ដោយ​ផ្ទាល់​តាម​រយៈ​ការ​ផ្តល់​សម្ភារៈ​សាង​ សង់​បង្គន់​​និង​ទទួល​ផល​ប្រយោល​តាម​រយៈ​ការទទួល​បាន​ចំណេះដឹង​​ពី​ការ​ អនុវត្ត​គម្រោង​ដែល​មាន​រយៈ​ពេល​បី​ឆ្នាំ​នេះ។

«យើង​មាន​តួរលេខ​បញ្ជាក់​ពី​ការខាតបង់​ខាងផ្នែក​សេដ្ឋកិច្ច​ដោយសារ​អនាម័យ​ មិនល្អ​មាន​ផល​ប៉ះពាល់​លើ​សុខភាព​និង​ផលិតកម្ម​។ ធនាគារ​ពិភពលោក​និង​អង្គការ​សុខភាព​ពិភពលោក​ប៉ាន់ស្មាន​ថា​ក្នុង​ទឹកប្រាក់​ មួយ​ដុល្លារ​ដែល​វិនិយោគ​លើ​ផ្នែក​អនាម័យ​ អ្នក​អាច​សន្សំ​បាន​ប្រាក់​៩​ដុល្លារ​វិញ​។ នេះ​បើ​យើង​គិត​ពី​​សកម្មភាព​ផលិតកម្ម។ ដូចនេះ​វា​ជា​ការទទួល​បាន​ផល​ល្អ​មកវិញ​ក្នុង​ការ​វិនិយោគ​លើ​ផ្នែក​ អនាម័យ»។
មូលនិធិ​ប៊ីលហ្កេត​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​បាន​គាំ​ទ្រ​ឱ្យ​មាន​ការដោះ​ ស្រាយ​បញ្ហា​ភាព​ក្រី​ក្រ​តាម​រយៈ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើប​​ ផ្ទុយ​ទៅវិញ​​កម្មវិធី​របស់​អង្គការ​ East Meets West ​មិន​ប្រើ​បច្ចេក​វិទ្យា​ទំនើប​ទេ​ប៉ុន្តែ​ផ្តោត​លើ​ការកែច្នៃ​គំនិត​និង​ បច្ចេក​ទេស​ថ្មី​ដោយ​ធ្វើ​ការ​ផ្តោត​សំខាន់​លើ​ដំណោះស្រាយ​ដែល​បង្ហាញ​ពី​ លទ្ធផល​ជាក់​ស្តែង៕ ​

ជំងឺ​ទឹកនោម​ផ្អែម​កើនឡើង​នៅកម្ពុជា


ជំងឺ​ទឹកនោម​ផ្អែម​កើនឡើង​នៅកម្ពុជា​ ហើយ​ពលរដ្ឋ​មិនសូវ​យល់ដឹង​អំពីជំងឺ​នេះ​ទេ

យ៉ាងហោចណាស់​ ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​អាយុ​ចន្លោះ​ពី​២៥​ឆ្នាំទៅ​៦៤​ ឆ្នាំ​ប្រមាណ​ជា​៣០​ម៉ឺននា​ក់​បាន​កើត​ជំងឺ​ទឹកនោ​ម​ផ្អែម​។
ស្រ្តី​ម្នាក់​បីកូន​ទៅកាន់​ឳសថ​ស្ថាន​មួយ​កន្លែង។
ភ្នំពេញ៖ មន្ត្រី​ជំនាញ​ផ្នែក​ជំងឺ​ទឹកនោម​ផ្អែម​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ ស្ថានភាព​ជំងឺ​ទឹក​នោម​ផ្អែម​នៅក្នុង​ប្រទេស​កម្ពុជា​ដោយសារ​ប្រជាពលរដ្ឋ​ ភាគ​ច្រើន​នៅ​មិន​ទាន់​បាន​យល់ដឹង​និង​ចាប់​អារម្មណ៍​អំពី​គ្រោះ​ថា្នក់​នៃ​ ជំងឺ​នេះ​នៅឡើយ។​
យ៉ាងហោចណាស់​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​អាយុ​ចន្លោះ​ពី​២៥ ​ឆ្នាំទៅ​៦៤​ឆ្នាំ​ប្រមាណ​ជា​៣០​ម៉ឺននា​ក់​បាន​កើត​ជំងឺ​ទឹកនោ​ម​ផ្អែម​ ពោល​គឺ​ប្រហែល​ជា​៣​ភាគរយ​នៃ​ប្រជាជន​មាន​អាយុ​ក្នុង​ចន្លោះ​នេះ។​ ហើយ​ភាគច្រើន​នៃ​អ្នក​ជំងឺ​ច្រើន​រស់នៅ​ទីក្រុង​និង​ទី​ប្រជុំជន។​ នេះ​បើ​យោង​តាម​ការ​អង្កេត​ស្រាវ​ជ្រាវ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា។​
លោកស្រី​វេជ្ជបណ្ឌិត ប្រាក់ ​ពិសិដ្ឋ​រង្សី ​ប្រធាន​នាយកដ្ឋាន​ការពារ​សុខភាព​នៃ​ក្រសួង​សុខាភិបាល​ បាន​មាន​ប្រសាសន៍​ថា ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹងការ​កើត​ជំងឺ​ ទឹកនោម​ផ្អែម​គួរឲ្យ​ព្រួយ​បារម្ភ​ពី​ ព្រោះ​មាន​ប្រជា​ពលរដ្ឋ​ប្រហែល​ជា​២០​ភាគរយ​តែ​ប៉ុណ្ណោះ​មាន​ការ​យល់ដឹង​ អំពី​ជំងឺ​នេះ។​
លោកស្រី​បាន​បញ្ជាក់​ថា​ ដោយសារ​ជំងឺ​ទឹកនោម​ផ្អែម​មិនមែន​ជា​ជំងឺឆ្លង​ ហើយ​ការ​ផ្សព្វផ្សាយ​អំពី​ជំងឺ​នេះ​នៅ​មានកម្រិត​នៅឡើយ ​ទើប​ប្រជាពលរដ្ឋ​ភាគច្រើន​មិន​ចាប់​អារម្មណ៍​ស្វែង​យល់​ពី​ជំងឺ​នេះ។​
លោកស្រី​បាន​ព្រមាន​ថា ​ជំងឺ​ទឹកនោម​ផ្អែម​អាច​ធ្វើឲ្យ​អ្នក​ជំងឺ​ស្លាប់​ក្នុង​វ័យក្មេង​ប្រសិនបើ​ អ្នក​ជំងឺ​មិន​យក​ចិត្តទុក​ដាក់​ក្នុងការ​ព្យាបាល​និង​តាមដាន​នោះ​ទេ។​
គេ​ថា ​ជំងឺ​មិនឆ្លង​ជា​ជំងឺ​មួយ​ដែល​ថា ​គ្មាន​នរណា​ចាប់​អារម្មណ៍​ សូម្បីតែ​សាម៉ី​ខ្លួន ​ខ្លួន​ឯង​ក៏​មិន​ចាប់​អារម្មណ៍​ដែរ។ ​ជួនកាល​ដល់​ពេល​ដែលធ្លាក់ខ្លួន​ឈឺ​ខ្លាំង​ទើប​គាត់​ចាប់​អារម្មណ៍។​ នៅ​ពេល​ដែល​គាត់​មាន​សុខភាព​ល្អ ​គាត់​អត់​មាន​ព្យាយាម​ទៅ​ពិនិត្យ​សុខភាព​របស់​គាត់​ទេ។ ​
នេះ​ជាអត្ត​ចរិតមួយ​គួរ​ផ្លាស់ប្តូរ។​យើង​មាន​ការ​ព្រួយបារម្ភ​ណាស់។ បើ​យើង​អត់​មាន​វិធាន​ការ​ទប់ស្កាត់ ​អប់រំ​ណែនាំ​ទេ ​វា​អាច​ធ្វើឲ្យ​ តាំង​ពី​វ័យក្មេង​ទៅ ​នឹង​អាច​ប្រឈម​កាន់​តែ​ខ្លាំង»។​
ជំងឺ​ទឹកនោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​ជាតិ​ស្ករ​ក្នុង​សរីរាង្គ​លើស​ ពីកម្រិត​ធម្មតា។​ ជំងឺ​ទឹក​នោម​ផ្អែម​មាន​២​ប្រភេទ។​ ប្រភេទ​ទី​១​ជំងឺ​ច្រើន​កើត​តែ​ទៅ​លើ​កូន​ក្មេង និង​មនុស្ស​ជំទង់ ​ដែល​មាន​ប្រមាណ​ជា​៥​ទៅ​១០​ភាគរយ​នៃ​អ្នក​ជំងឺ​សរុប។​ ប្រភេទ​ទី​២​ ច្រើន​កើត​នៅលើ​មនុស្ស​ពេញវ័យ។​
ជា​មធ្យម​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ប្រហែល​ជា​៥០​ភាគរយ​មិន​បាន​ដឹង​ខ្លួន​ថា ​មាន​ជំងឺ​នោះ​ទេ។ ​មូលហេតុ​ដែល​បង្កឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​មាន​ដូចជា ​លក្ខណៈ​តពូជ​ របៀប​រស់នៅ​ របប​អាហារ​ ខ្វះ​លំហាត់ប្រាណ ​សភាព​លើស​ទំងន់​ ឬ​ធាត់ អាយុ​លើស​ពី​ពាក់កណ្តាល​ជីវិត​ឡើង​ទៅ ​ស្រី្ត​មាន​ផ្ទៃពោះ ​ការព្រួយ​បារម្ភ​ និង​មាន​ការ​តឹងតែង​ក្នុង​ចិត្ត​ជា​ដើម។​
រោគ​សញ្ញា​នៃ​ជំងឺ​ទឹកនោម​ផ្អែម​មានដូចជា ​អស់​កម្លាំង ​ស្រវាំងភ្នែក​ នោម​ច្រើន នោម​ញឹក​ញាប់​ ស្រេកទឹក​ជារឿយៗ​ រោយ​ និង​ចុក​ជើង។ ​របួស​របស់​អ្នក​មាន​ជំងឺនេះ​មើល​មិន​ងាយ​ជា​សះស្បើយទេ។ ​ក៏​ប៉ុន្តែ​មាន​បុគ្គល​ខ្លះ​ រោគសញ្ញា​ទាំង​អស់នេះ​ពុំ​បាន​បង្ហាញ​ឡើង​ទេ​ ប៉ុន្តែ​ស្រាប់តែ​កើត​មាន​ជំងឺ​នេះ​តែម្តង។ ​របប​អាហារ​និង​ការ​ហាត់ប្រាណ​គឺ​ជា​កត្កា​សំខាន់​មួយ​ក្នុង​ការ​ព្យាបាល​ ជំងឺ​ទឹកនោម​ផ្អែម។​
លោក​វេជ្ជបណ្ឌិត​ទូច ខុន ​ជា​ប្រធាន​ផ្នែក​ជំងឺ​ទឹកនោម​ផ្អែម​នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​និង​ជា​ អនុប្រធាន​នៃ​សមាគម​ជំងឺ​ទឹកនោម​ផ្អែម​កម្ពុជា​ បានឲ្យ​ដឹង​ដែរ​ថា​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​ មាន​ចំនួន​កើនឡើង​ជា​រៀង​រហូត ​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​ហើយ​បើសិនជា​មិន​មាន​វិធានការ​​ទប់ស្កាត់​នោះ​ទេ ​ប្រហែល​ជាង​១០​ឆ្នាំ​ទៀត​អ្នក​កើត​ជំងឺ​ទឹកនោម​មាន​លើស​ពី​៦០​ម៉ឺន​នាក់។​
លោក​បាន​បន្ត​ថា ​ជំងឺ​ទឹកនោម​ផ្អែម​បង្ក​ការ​លំបាក​ជាច្រើន​ដល់​អ្នកជំងឺ​ ដូចជា​ត្រូវ​ដួល​ សន្លប់​ភ្លាមៗ​ បើសិនជា​ជាតិ​ស្ករ​មាន​ការចុះ​ខ្លាំង​ពេក ​ឬក៏​ឡើង​ខ្ពស់​ពេក។​ ជំងឺ​នេះ​ក៏​អាច​បង្កឲ្យ​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង​ ជំងឺ​តម្រង​នោម ​ជំងឺ​សរសៃ​ប្រសាទ​ និង​ជំងឺ​ងងឹត​ភ្នែក​ជាដើម។​
លោក​បាន​ចាត់ទុក​ថា​ ជំងឺ​ទឹកនោម​ផ្អែម​គឺ​ជា​ឃាតករ​លាក់​មុខ​ដែល​អាច​សម្លាប់​មនុស្ស​ បាន​ដោយ​មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ដឹង​ថា​ ខ្លួន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ទេ។​
«ពី​ព្រោះ​អី​យើង​ឃើញ​ ដោយសារ​អត្រា​នៃ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​នេះ​វា​ចេះ​តែ​កើន​ឡើង​រហូត។ ​ជា​ពិសេស​អ្នក​ដែល​មាន​បញ្ហា​ ផលវិបាក​ក៏​មាន​ការ​កើន​ឡើង​ខ្ពស់។​ ថ្ងៃក្រោយ​យើង​នឹង​មាន​បញ្ហា​ច្រើន​ចំពោះ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ​មាន​ផលវិបាក​ច្រើនណាស់។ ​ជំងឺ​ទឹកនោម​ផ្អែម​គឺ​ហាក់បី​ដូចជា​ឃាតករ​ស្ងៀម​ស្ងាត់»។​
លោកស្រី​វេជ្ជបណ្ឌិត ​ប្រាក់ ​ពិសិដ្ឋ​រង្សី​ឲ្យដឹង​បន្ត​ថា​ ​ជំងឺ​ទឹកនោម​ផ្អែម​ប៉ះពាល់​ជា​ខ្លាំង​ដល់​សេដ្ឋកិច្ច​សង្គម ​និង​គ្រួសារ​ ពីព្រោះ​ក្រុមគ្រួសារ​ត្រូវ​ចំណាយ​ថវិកា​ជា​ច្រើន​លើ​ការ​ព្យាបាល ​រហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​អ្នក​ជំងឺ។
លោក​ម៉ូ​រីតស៍ វ៉ាន់​ប៉ែល ​ប្រធាន​អង្គការ​មណ្ឌល​ព័ត៌មាន​ជំងឺ​ទឹកនោម​ផ្អែម​  បាន​ឲ្យ​ដឹង​ថា ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ការ​ព្យាបាល​អ្នក​ជំងឺ​ សំខាន់​បំផុត​ត្រូវ​ចេះ​គ្រប់គ្រង​លើ​ខ្លួន​ឯង​ ដូចជា​ការ​តាមដាន​ជាតិ​ស្ករ​នៅ​ក្នុង​ខ្លួន​របប​អាហារ​ និង​ហាត់ប្រាណ​ជា​ដើម។​
លោក​បាន​បន្ត​ថា​ អង្គការ​មណ្ឌល​ព័ត៌មាន​ជំងឺ​ទឹកនោម​ផ្អែម​បាន​បង្កើត​បណ្តាញ​មិត្ត​អប់រំ​ មិត្ត​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​៥​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ជំរុញ​ឲ្យ ​អ្នកជំងឺ​ទឹកនោម​ផ្អែម​មាន​លទ្ធភាព​ទទួល​បាន​នូវ​ព័ត៌មាន​ត្រឹមត្រូវ​ ជា​ពិសេស​អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ។​
«ជាក់ស្តែង​ជំងឺ​នេះ​គឺ​មិនអាច​ជា​ដាច់​ទេ។​ គាត់​ត្រូវ​រៀន​គ្រប់គ្រង​ដើម្បី​គាត់​រស់​ធម្មតា​បាន។​ បើសិន​គាត់​រៀន​គ្រប់គ្រង​ជំងឺ​ខ្លួនឯង​ខ្លះ​ ហើយ​ពេល​ណា​គាត់​ត្រូវ​ការ​ជួប​ជាមួយ​ពេទ្យ​ ប៉ុន្មាន​ដង​ក្នុង​មួយ​ឆ្នាំ​ ក្រោយ​មក​គាត់​វាស់​ខ្លួន​ឯង​ គាត់​យល់​ គាត់​ហូប​អី​ត្រឹមត្រូវ ​គាត់​ហាត់​ប្រាណ​ត្រឹមត្រូវ​​ អញ្ជឹង​គាត់​រស់​បាន​ធម្មតា។​បើសិន​គាត់​អត់​យល់​ថា​ គ្រប់គ្រង​ដូចម្តេច​ បន្ទាប់​មក​គាត់​ទៅ​ពេទ្យ​អាហ្នឹង​ ចាយ លុយ​ច្រើន​ណាស់»។​
ដើម្បី​ជួយ​ទប់ស្កាត់​ការកើន​ឡើង​នៃ​អ្នកជំងឺ​ទឹក​នោម​ផ្អែម​ លោកស្រី​វេជ្ជបណ្ឌិត ​ប្រាក់ ពិសិដ្ឋ​រង្សី​បាន​ឲ្យដឹង​ថា ​ក្រសួង​សុខាភិបាល​បាន​អប់រំ​ដល់​មន្ត្រី​ជំនាញ​សម្រាប់​​ធ្វើ​ការ​ណែនាំ​ ដល់​អ្នកជំងឺ​ដែល​បាន​មក​ព្យាបាល ​ចែក​ខិត​បណ្ណ​ព័ត៌មាន​អំពី​ជំងឺ​ទឹកនោម​ផ្អែម​ដល់​ប្រជាជន ​ហើយ​នៅក្នុង​ឆ្នាំនេះ​ការ​យល់​ដឹង​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​បាន​ដាក់​ បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា ​អប់រំ​ចំណេះ​​ដឹង​ទូទៅ ​ហើយ​សិស្សានុសិស្ស​កម្ពុជា​នឹង​ចាប់ផ្តើម​សិក្សា​អំពី​ចំណេះដឹង​នេះ​នៅ​ ឆ្នាំ​ក្រោយ៕​

Thursday, January 17, 2013

យុទ្ធសាស្ត្រ​នៃ​ការអាន​ដ៏​ឆ្លាត​វៃ​


យុទ្ធសាស្ត្រ​នៃ​ការអាន​ដ៏​ឆ្លាត​វៃ​


​មិន​ខ្វល់​ថា​នោះ​គឺជា​ឯកសារ​គម្រោង​, សារព័ត៌មាន​ពាណិជ្ជកម្ម​, ព័ត៌មាន​ក្នុង​គេហទំព័រ​, សៀវភៅ​ជំនួញ ឬ​សៀវភៅអាន​ក្នុង​កុំព្យូទ័រ​ទេ គឺ​មនុស្ស​យើង​ភាគច្រើន​យក​ការអាន​រឿង​អស់ទាំង​នេះ​ជា​ផ្នែក​មួយ​នៃ​ការងារ និង​ដើម្បី​អភិ​វឌ្ឈន៍​ជំនាញ និង​ចំណេះដឹង​របស់​យើង​ម្នាក់ៗ ។

​ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​អាន​អ្វីដែល​គួរតែ​ជា​ឯកសារ​មាន​ប្រយោជន៍​មួយ ដើម្បី​ទាញយក​ប្រយោជន៍​នោះ​ពី​វា​បានទេ​? ឬ តើ​អ្នក​គួរតែ​អាន​វា​ម្តង​ហើយ​ម្តងទៀត​ជាច្រើន​ដង​ដើម្បី​យល់​អត្ថន័យ​ កាន់តែ​ពេញលេញ​នៅក្នុង​មាតិការ​។

​អត្ថបទ​នេះ យើង​នឹង​រក​មើល​វិធីសាស្ត្រ​ជាច្រើន​ដែល​នឹង​ជួយ​អ្នក​អោយ​អាច​អាន​ឯកសារ​ បាន​កាន់តែ​មាន​ប្រសិទ្ធភាព​។ វិធីសាស្ត្រ​ទាំងនេះ​ជួយ​អោយ​អ្នក​ទទួលបាន​អត្ថប្រយោជន៍​ក្នុង​កម្រិត​ អតិបរមា​ពី​ការអាន ព្រមទាំង​ប្រើ​កម្លាំង​តិច​។

​គិត​អំពី​អ្វី​ដែល​អ្នក​ចង់​ដឹង​
​មុន​ពេល​អ្នក​ចាប់ផ្តើម​អាន​អ្វីមួយ ចូរ​សួរ​ខ្លួនឯង​ថា​ហេតុអ្វី​បានជា​អ្នក​ត្រូវ​អាន​វា​។ តើ​អ្នក​នឹង​មាន​បំណង​អាន​វា​ដែរ​ទេ ឬ​គ្រាន់តែ​អាន​ដើម្បី​កម្សាន្ត​។ តើ​អ្នក​ចង់​ដឹង​អ្វី​ក្រោយពី​អាន​វា​រួច​?

​ឧទាហរណ៍ ការអាន​សៀវភៅ​មួយ​ក្បាល មធ្យោបាយ​ដ៏​ងាយស្រួល​គឺ​រក​មើល​ការណែនាំ និង​ចំណងជើង​ជំពូក​នៃ​អត្ថបទ​នីមួយៗ​។ ការណែនាំ​គួរតែ​អោយ​អ្នក​ដឹងថា​អ្នក​នរណា​ជា​អ្នកបង្កើត​សៀវភៅ​នេះ និង​មាន​ការ​រាប់បញ្ចូល​នូវ​អ្វី​ខ្លះ​។ ជំពូក​នៃ​អត្ថបទ​ទាំងឡាយ​នឹង​ប្រាប់​អោយ​អ្នកដឹង​នូវ​ទិដ្ឋភាព​សរុប​មួយ​នៃ​ រចនាសម្ព័ន្ធ​របស់​ប្រធានបទ​។

​ចូរ​ប្រាប់​ខ្លួនឯង​ថា នៅពេល​ព័ត៌មាន​ដែល​អ្នក​រក​ឃើញ ចូរ​ព្យាយាម​ទទួលយក​វា​ទៅ​បើសិនជា​វា​ពិតជា​នឹង​ផ្តល់​នូវ​ចំណេះដឹង​ ត្រឹមត្រូវ​ដល់​អ្នក​មែន​នោះ​។ បើសិន​ជា​អ្នក​គិត​ថា​ព័ត៌មាន​នោះ​មិន​មាន​អ្វី​ដែល​អ្នកត្រូវការ​ទេ កុំ​ចំណាយ​ពេល​ឥតប្រយោជន៍​ជាមួយ​វា​អី​។

​ចូរ​ចាំ​ថា រឿង​អស់ទាំង​នេះ​ក៏​អាច​បញ្ចូល​ទៅក្នុង​មាតិការ​ដែល​អ្នក​បាន​ចុះ​ឈ្មោះ​ រួចហើយ​ដែរ​ដូចជា សារព័ត៌មាន ឬ​ទស្សនា​វ​ដ្តី និង​គេហទំព័រ​ផ្សេងៗ ព្រមទាំង​មិនត្រូវ​មាន​ការភ័យខ្លាច​ចំពោះ​ការ​មិន​បាន​មើល​ព័ត៌មាន​ទាំងនោះ​ អី​បើ​សិន​ជា​អ្នក​មិន​បាន​ទទួល​តម្លៃ​ពី​អ្នក​ចុះផ្សាយ​ផង​។

យល់​ពី​របៀប​សិក្សា​លើ​ឯកសារ​អោយបាន​ស៊ីជម្រៅ​
​កន្លែង​ដែល​អ្នក​គ្រាន់តែ​ត្រូវការ​ចំណេះដឹង​តិចតួច​បំផុត​ពី​ប្រធានបទ​ មួយ អ្នក​អាច​មើល​វា​ត្រួសៗ​ទៅ​បាន​ហើយ​។ ពេល​នេះ​អ្នក​គ្រាន់តែ​អាន​លើ​ចំណងជើង​ជំពូក​អត្ថបទ​, ការណែនាំ និង​ការ​សង្ខេប​ទៅ​បាន​ហើយ​។

​បើសិនជា​អ្នកត្រូវការ​យល់​ដឹង​ ព័ត៌មាន​លើ​ប្រធានបទ​មួយ​ក្នុង​កម្រិត​មធ្យម អ្នក​អាច​មើល​ដោយ​ស្វែងរក​ចំនុច​ដែល​សំខាន់ៗ​ក្នុង​អត្ថបទ​នោះ​។ រឿង​នេះ​ធ្វើឡើង​នៅបេល​អ្នកអាន​ការណែនាំ​របស់​ជំពូក​អត្ថបទ និង​ការ​សង្ខេប​ដែល​ក្បោះក្បាយ​។ បន្ទាប់មក អ្នក​អាច​បង្កើន​ល្បឿន​នៃ​ការអាន​មាតិការ​របស់​ជំពូក​អត្ថបទ​, យក​វា​មួយ​ចេញ និង​ព្យាយាម​យល់​ពាក្យ​គន្លឹះ និង​ទស្សនៈ​ទាំងឡាយ​។ (​នៅពេល​មើល​ឯកសារ​តាម​របៀប​នេះ វា​ច្រើនតែ​អោយ​យើង​យកចិត្តទុកដាក់​ទៅលើ​គំនូសបំព្រួញ និង​ហ្គ្រា​ហ្វិ​ច​ផ្សេងៗ​)​។

​នៅពេល​ដែល​អ្នកត្រូវកា​រ​យល់ដឹង​ យ៉ាង​ពេញលេញ​ចំពោះ​ប្រធាន​មួយ​វិញ​នោះ យក​ល្អ​គួរតែ​ធ្វើ​ការសិក្សា​ទៅ​លើ​អត្ថបទ​នោះ​អោយបាន​ក្បោះក្បាយ​។ អ្វី​ដែល​ល្អ​បំផុត​ដំបូង​គឺ​អាន​អត្ថបទ​នោះ​ត្រួសៗ​ដើម្បី​ដឹង​ពី​ប្រធានបទ ​នៃ​ការអាន​។ ការធ្វើ​បែប​នេះ​ផ្តល់​អោយ​អ្នក​នូវ​ការយល់ដឹង​អំពី​រចនាសម្ព័ន្ធ​របស់​វា ដែល​ធ្វើអោយ​ង្ន​កអាចទទួលបាន​ភាព​ក្បោះក្បាយ​ពីការអាន​អត្ថបទ​ទាំងមូល​។

​អាន​យ៉ាងសកម្ម​
​នៅ​ពេល​អ្នក​កំពុងតែ​អាន​អត្ថបទ ឬ​សៀវភៅ​មួយ​ក្បាល​អោយបាន​ក្បោះក្បាយ វា​នឹង​មាន​ប្រយោជន៍​បើសិនជា​អ្នកអនុវត្ត ការអាន​យ៉ាងសកម្ម តាមរយៈ ការ​គូ​សហាយ​ឡាយ និង​ការ​គូស​បន្ទាត់ ព្រម​ទាំង​ការ​កត់ចំណាំ​នូវ​អ្វី​ដែល​អ្នក​បាន​អាន​រួច និង​យល់​ថា​វា​សំខាន់​។ ការបញ្ជាក់​អំពី​ព័ត៌​បែប​នេះ​ជួយ​អោយ​អ្នក​អាច​រកមើល​ឡើងវិញ​នូវ​អ្វី​ដែល​ សំខាន់ៗ​នៅពេល​ក្រោយៗ​ទៀត​បាន​។

​ការធ្វើ​បែប​នេះ​ក៏​ជួយ​អោយ​អ្នក​អាច​ផ្តោតអារម្មណ៍​ទៅលើ​ឯកសារ និង​បញ្ឈប់​ការគិត​លើ​អ្វី​ផ្សេងៗ​ទៀត​ដែរ​។

យល់​ពី​របៀប​សិក្សា​លើ​ឯកសារ​ខុសៗ​គ្នា​
​ឯកសារ​ខុសៗ​គ្នា​ជា​ច្រើន​គ្រប់គ្រង​ទៅ​ដោយ​ព័ត៌មាន​ក្នុង​តំបន់​ខុសៗ​ គ្នា និង​ទៅ​តាម​របៀប​ខុសៗ​គ្នា ហើយ​វា​ក៏​ការ​រាប់បញ្ចូល​នូវ​អ្វីៗ​ដែល​ស៊ីជម្រៅ​ខុសៗ​គ្នា​ដែរ​។

​តាមរយៈ ការយល់ដឹង​ពី​គំនូស​បំព្រាង​របស់​ឯកសា​រដែ​លអ្ន​ក​នឹង​ត្រូវ​អាន អ្នក​អាច​ដកស្រង់​ព័ត៌មាន​ដែល​អ្នក​ចង់​ដឹង​បាន​យ៉ាង​ល្អ​។

ការ​សែត និង​ទស្សនា​វ​ដ្តី​
​ឯកសារ​ទាំងនេះ​មាន​ទំនោរ​ផ្តល់ព័ត៌មាន​ដុំ​តូចៗ​នៃ​កន្លែង​ណាមួយ​។ ជា​ធម្មតា​វា​នឹង​គ្រាន់តែ​ផ្តោត​ទៅលើ​ផ្នែក​ណាមួយ​ដែល​មាន​ការចាប់អារម្មណ៍ ​បំផុត​នៃ​ប្រធាន​មួយ​សម្រាប់​បង្កើន​នូវ​ការ​ចែកចាយ​ព័ត៌មាន​។ ពិតណាស់ ឯកសារ​ទាំងនេះ​ច្រើនតែ​មិន​សរសេរ​នូវ​ព័ត៌មាន​ណា​ដែល​មិនសូវ​ចាប់អារម្មណ៍​ ឡើយ​។

​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការទទួលបាន​ ព័ត៌មាន​ពី​ទស្សនា​វ​ដ្តី​គឺ​គួរតែ​អាន​រក​អ្វី​ដែល​ជា​ចំនុច​សំខាន់​ក្នុង​ តារាង​មាតិការ ព្រមទាំង​តម្រង់ទិស​ទៅរក​អត្ថបទ​ដែល​ចាប់អារម្មណ៍​នោះ​តែម្តង​។ បើសិន​ជា​អ្នក​រក​ឃើញ​អត្ថបទ​ដែល​មាន​ប្រយោជន៍​ហើយ ចូរ​កាត់​យក​វា​ចេញ ហើយ​ដាក់​ក្នុង​សាមី ឬ​សៀវភៅ​ផ្ទុក​ឯកសារ​សម្រាប់​ជា​បណ្តាំ​ព័ត៌មាន​ពិសេស​របស់​អ្នក​។ ស្ថិត​ក្នុង​ការ​ធ្វើ​របៀប​នេះ អ្នកនឹង​បង្កើតបានជា​អត្ថបទ​ទាក់ទង​ទាំងឡាយ​ដែល​ប្រហែល​ជា​ចាប់ផ្តើម​ពន្យល់ ​ពី​ប្រធានបទ​ដែល​អ្នក​ចង់​ដឹង​ហើយ​។

​ការ​សែត​មាន​ទំនោរ​រៀបចំ​ ព័ត៌មាន​ជា​ផ្នែកៗ​។ បើសិន​ជា​អ្នកអាន​ការ​សែត​មួយច្បាប់ អ្នក​អាច​អាន​វា​លើ​ផ្នែក​ណាមួយ​ដែល​មាន​ប្រយោជន៍​យ៉ាង​លឿន​បាន​។

​ការអាន​អត្ថបទ​មួយៗ​
​អត្ថបទ​ក្នុងការ​សែ​ត និង​ទស្សនា​វ​ដ្តី​ចែកចេញជា​បី​ប្រភេទ​សំខាន់ៗ​៖
  • ​អត្ថបទ​ថ្មីៗ​៖ អត្ថបទ​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ពន្យល់​អំពី​ចំនុច​សំខាន់ៗ​ដំបូង ​គេ បន្ទាប់មក​ទើប​អោយ​អាន​អត្ថបទ​ពិស្តារ​។ ដូច្នេះ ព័ត៌មាន​ដ៏​សំខាន់​បំផុត​គឺ​អ្វី​ដែល​បង្ហាញ​មុនគេ​, មិនសូវ​ជា​មាន​អ្វី​ចង់ដឹង​, និង​មិន​សូវ​ជា​មាន​ប្រយោជន៍​ទៅវិញ​។
  • ​អត្ថបទ​ដោយ​ការបញ្ចេញមតិ​៖ អត្ថបទ​ទាំងនេះ​ប្រាប់​អំពី​ចំនុច​សំខាន់ៗ​ណាមួយ​ក្នុង​សាច់​រឿង​របស់​វា​។ ព័ត៌មាន​សំខាន់​បំផុត​គឺ​ផ្ទុក​នៅ​ក្នុង​ការណែនាំ និង​ការ​សង្ខេប ជាមួយនឹង​ពាក់កណ្តាល​នៃ​អត្ថបទ​ដែល​មាន​គំនិត​ប្រឆាំង​គ្នា​ក្នុងនោះ​។
  • អត្ថបទ​ពិសេសៗ​៖ អត្ថបទ​ទាំងនេះ​ត្រូវ​បាន​សរសេរ​ឡើង​ដើម្បី​ផ្តល់​ជា​ការកម្សាន្ត ឬ​ជី​វប្រ​វត្ត​នៃ​ប្រធានបទ​អ្វីមួយ​។ ជាធម្មតា​ព័ត៌មាន​សំខាន់​បំផុត​របស់​វា​គឺ​ស្ថិតនៅ​ក្នុង​តួ​សេចក្តី​របស់​ អត្ថបទ​។

​បើសិនជា​អ្នកដឹង​អ្វី​ដែល​អ្នក​ចង់​បាន​ពី​អត្ថបទ​មួយ ព្រមទាំង​ចេះ​ចាត់ចែង​វា​ទៅ​តាម​ប្រភេទ​របស់​វា អ្នក​នឹង​អាច​ទទួលបាន​ព័ត៌មាន​ពី​វា​បាន​យ៉ាង​លឿន និង​មាន​ផល​ល្អ​។

​បង្កើត​តារាង​មាតិការ​ផ្ទាល់ខ្លួន​
​នៅ​ពេល​អ្នក​កំពុងតែ​អាន​អត្ថបទ ឬ​សៀវភៅ​មួយ​ក្បាល យក​ល្អ​គួរតែ​ឯកភាព​ទៅ​តាម​រចនាសម្ព័ន្ធ​នៃ​ការគិត​របស់​អ្នកនិពន្ធ​។ មានន័យ​ថា អ្នក​ប្រហែលជា​មិនចាំបាច់​កត់សម្គាល់​នៅពេល​ព័ត៌មាន​សំខាន់​បំផុត​ត្រូវ​បាន ​លុបចោល ឬ​សេចក្តីអធិប្បាយ​ដែល​គ្មាន​ការពាក់ព័ន្ធគ្នា​មក​ដាក់​បញ្ចូល​ឡើយ​។

​ មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​វាយបក់​ទៅលើ​រឿង​នេះ​បាន​គឺជា​ ការបង្កើត​តារាង​មាតិការ​ផ្ទាល់ខ្លួន​របស់​អ្នក​មុន​ពេល​អ្នក​ចាប់ផ្តើម​អាន ​អ្វីមួយ​។ ចូរ​សួរ​ខ្លួនឯង​ថា​អត្ថបទ ឬ​ផ្នែក​ផ្សេងៗ​ក្នុង​ឯកសារ​អ្វីខ្លះ​ដែល​អ្នក​រំពឹងថា​នឹង​ចង់ដឹង​អំពី​វា ហើយ​មាន​សំណួរ​អ្វីខ្លះ​ដែល​អ្នក​ចង់​ឆ្លើយ​ក្រោយពី​អាន​ចប់​។

​ ទោះបីជា​ការធ្វើ​បែប​នេះ​មុនពេល​ចាប់ផ្តើម​អាន​ឯកសារ​ប្រហែលជា​ស្តាប់​ទៅ​ ដូច​ជា​វិធីសាស្ត្រ​ដ៏​ចម្លែក​មួយ​ក៏ដោយ ក៏​វា​ជា​វិធី​មួយ​មាន​ប្រយោជន៍​ដែរ ព្រោះ​វា​ជយ​យ​អោយ​អ្នក​រក​ឃើញ​ភាព​ខុសឆ្គង​ក្នុង​ជម្លោះ​របស់​អ្នកនិពន្ធ​។ ការសរសេរ​ចេញ​ជា​តារាង​មាតិការ​ផ្ទាល់​ខ្លួន​បាន​បែប​នេះ​ក៏​ជួយ​អោយ​អ្នក​ កំណត់​បាន​ជា​សំណួរ​ផ្ទាល់ខ្លួន​របស់​អ្នក និង​គិត​អំពី​អ្វី​ដែល​អ្នកនឹង​រំពឹងថា​អាច​សិក្សា​ពី​វា​បាន​។

​ចូរ​ប្រើប្រាស់ សទ្ទានុក្រម​ពេល​អាន​ឯកសារ​បច្ចេកទេស​
​បើសិន​ជា​អ្នក​កំពុងតែ​អាន​ឯកសារ​បច្ចេកទេស​ដែល​ពិបាកៗ​ខ្លាំង ការប្រើ​វេច​នានុ​ក្រម​ប្រហែលជា​រឿង​មួយ​មាន​ប្រយោជន៍​។ ដូច្នេះ​យក​វា​ដាក់​តាម​ខ្លួន​ជានិច្ច​នៅពេល​អ្នកអាន​ឯកសារ​បែបនេះ​។

​វា​ក៏​មាន​ប្រយោជន៍​ដែរ​ក្នុង​ការសរសេរ​ទស្សនៈ​សំខាន់ៗ​ជា​ភាសា​ផ្ទាល់ខ្លួន​របស់​អ្នក និង​ចាត់​ទុក​វា​ប្រើ​នៅ​ពេល​ចាំបាច់​៕

វិធីសាស្ត្រ​ក្នុ​ង​កា​រ​ញុំា​ទឺ​ក ចំ​ពោះ​អ្ន​ក​ដែ​ល​ច​ង់​ស​ម្រ​ក​ទ​ម្ង​ន់


វិធីសាស្ត្រ​ក្នុ​ង​កា​រ​ញុំា​ទឺ​ក ចំ​ពោះ​អ្ន​ក​ដែ​ល​ច​ង់​ស​ម្រ​ក​ទ​ម្ង​ន់


 

វិធីសាស្ត្រក្នុងការញុំាទឺក ចំពោះអ្នកដែលចង់សម្រកទម្ងន់
ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​វី​ជី​នៀ បាន​រកឃើញថា​មនុស្ស​យើង អាច​ស្រក​ទម្ងន់​បាន​ជាង​២​គីឡូក្រាម បើ​គេ​ផឹកទឹក​២​កែវ ឬ​៣​ដង​ក្នុង​មួយថ្ងៃ នៅ​មុនពេល​ទទួលទាន​អាហារ ។ ពួកគេ​បាន​សាកល្បង​ទ្រឹស្តី​នេះ លើ​មនុស្ស​វ័យចាស់​៤៨​នាក់ ដោយ​បែង​ចែកជា​២​ក្រុម​សម្រាប់​រយៈពេល ១២​សប្តាហ៍ ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយថា នៅពេល​ការ​ផឹក​ទឹក​អាច ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា គ្មាន​បង្កើន​កាឡូរី​ការ​ផឹកទឹក​ច្រើនពេក​ក៏​អាច នាំឱ្យមាន​បញ្ហា​សុខភាព​ធ្ង​ន់ធ្ង​រ​ផងដែរ ។ ពួក​អ្នកសិក្សា​ស្រាវជ្រាវ បានដាក់​បង្ហាញ​ការរកឃើញ​របស់គេ នៅ​កិច្ចប្រជុំ​ជាតិ​របស់​សង្គម គីមី​អា​មេរិ​ក​នៅ​បូ​ស្តុ​ន ។ ក្រុមទី​១​ទទួលទាន​អាហារ ដែលមាន​កាឡូរី​ទាប តែ​អត់​ផឹកទឹក​មុនពេល​អាហារ ។ ក្រុមទី​២ ក្រុមទី​១​ទទួលទាន​អាហារ ដែលមាន​កាឡូរី​ទាប​ដូចគ្នា និង​ផឹកទឹក​ពីរ​កែវ​មុន​អាហារ ។ ក្រោយ​ធ្វើ​របៀបនេះ​បាន​១២​សប្តា​ហ៍  អ្នក​ផឹកទឹក​មុនពេល​អាហារ បាន​ស្រក​ទម្ងន់​អស់​៧,០៣​គីឡូក្រាម តែ​អ្នក​ផ្សេងទៀត ស្រក​តែ​៥​គីឡូក្រាម ។ កា​រសិក្សា​មុន​បាន​រកឃើញថា មនុស្ស​ដែល​ផឹកទឹក​២​កែវ មុន ទទួលទាន​អាហារ​គិត​ជា​កាឡូរី តិចជាង​អ្នក​អត់​ផឹក​ពី​៧​៥​​ទៅ​៩០​កាឡូរី ។ តាម​ការសិក្សា​នេះ​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​និយាយថា ហេតុផល​ដែល​ទឹក​មាន​ភាព​ស័ក្តិ​សិទ្ធ​ដូ​ច​នេះ មកពី​វា​ទៅ​បំពេញ​ក្រពះ តែ​មិនបាន​បង្កើន​កាឡូរី​ទេ ៕

ជំងឺ​គាំងបេះដូង​មាន​សញ្ញា​អ្វីខ្លះ​?



ជំងឺ​គាំងបេះដូង​មាន​សញ្ញា​អ្វីខ្លះ​?


​ការ​គាំងបេះដូង​កើតឡើង​នៅពេល​ដែល​លំហូរ​ឈាម​សម្រាប់ ​ទៅ​ចិញ្ចឹម​សាច់ដុំ​បេះដូង​ត្រូវបាន​រាំងស្ទះ ។ ការ​ដែល​គ្មាន​វត្ត​មាន​ឈាម និង​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ផ្នែក​ណាមួយ​នៃ​បេះដូង ផ្នែក​នោះ​នឹង​ត្រូវ​ស្លាប់ ។ ជំងឺ​គាំងបេះដូង​មិន​ធ្វើអោយ​ស្លាប់​ទាំងអស់​នោះ​ទេ ។ ការ​ដែល​មាន​ការព្យាបាល​បាន​ទាន់ពេលវេលា និង​លឿន​អាច​ស្ការ​ឡើងវិញ​នូវ​លំហូរ​ឈាម​ទៅដល់​សាច់​បេះដូង ក៏ដូចជា​សង្គ្រោះ​ជីវិត​បាន ។
​គ្រូពេទ្យ​អាច​ហៅ​ការ​គាំងបេះដូង​នេះ​ថា Myocardial Infarction ឬ MI ។ គ្រូពេទ្យ​ក៏​ប្រហែល​ជា​ប្រើពាក្យ​ម្យ៉ាងទៀត​ថា Acute Coronary Syndrome សម្រាប់​បញ្ហា​គាំងបេះដូង ឬ Unstable Angina ។
រោគសញ្ញា​ភាគច្រើន​នៃ​ជំងឺ​គាំងបេះដូង​គឺ​ការឈឺ​ដើមទ្រូង​
  • ​មនុស្ស​ជាច្រើន​បាន​ពិពណ៌នា​ការឈឺចាប់​របស់​ពួកគេ​ថា​ដូចជា​មាន​អ្វី​មួយ​សង្កត់ រឹត ឬ​ធ្ងន់​នៅក្នុង​ទ្រូង
  • ​មនុស្ស​ជាច្រើន​តែង​យក​ដៃ​របស់​ពួកគេ​ដាក់​លើ​ដើមទ្រូង​នៅពេល​មាន​ការឈឺចាប់
  • ការឈឺចាប់​ប្រហែលជា​មាន​ការ​រាលដាល​ដល់​ស្មារ ដៃ​ខាងឆ្វេង និង​កន្លែង​ផ្សេងៗ​ទៀត​ដូចជា​ខ្នង ថ្គាម ក ឬ​ដៃ​ខាងស្នាំ ។
មនុស្ស​ជា​ច្រើន​យ៉ាង​ហោច​ណាស់​ក៏​មាន​រោគសញ្ញា​មួយ​ក្នុងចំនោម​រោគសញ្ញា​ខាងក្រោម​នេះដែរ​៖
  • ​ឈឺ​នៅ​ក្បាលពោះ​ខាងលើ ដែល​ច្រើនតែ​ច្រឡំ​នឹង​ការ​ក្រហាយ​ដើមទ្រូង​
  • ​បែក​ញើស​
  • ​ក្អួតចង្អោ​
  • ​ពិបាក​ក្នុង​ការដកដង្ហើម​
  • ​មាន​អារម្មណ៍​ថា​បេះដូង​របស់​ពួកគេ​កំពុង​ដែល​ញ័រ​
  • ​មាន​អារម្មណ៍​ថា​ខ្សោយ ឬ​អស់កម្លាំង​
  • មាន​អារម្មណ៍​ថា​វិលមុខ​
​មិនមែន​មនុស្ស​រាលគ្នា​មាន​រោគសញ្ញា​នៃ​ការ​ឈឺទ្រូង​ក្នុងពេល​មាន​ជំងឺ​ គាំងបេះដូង​ទាំងអស់​នោះ​ទេ ។ មនុស្ស​ស្រី ចាស់ៗ និង​អ្នកជំងឺ​ទឹកនោម​ផ្អែម​ច្រើន​តែ​មាន​រោគ​សញ្ញា​ផ្សេងទៀត​ដូចជា ពិបាក​ដកដង្ហើម ច​ង្អោ ឈឺ​ខ្នង ឬ​ឈឺ​ថ្កាម ៕

មហារីកមាត់ស្បូន Cervical cancer

មហារីកមាត់ស្បូន Cervical cancer


 
មហារីកមាត់ស្បូន
 ( Cervical cancer )
មូលហេតុ 
- ដោយសារពួកវីរុស HPV (human papilloma virus)
កត្តាដែលប្រឈម និង មហារីកស្បូន 
- រួមភេទនៅអាយុក្មេងពេក
- មានដៃគួររួមភេទច្រើន
- រួមភេទជាមួយអ្នកមានដៃគួរច្រើន
- ស្រ្តីដែលមានម្តាយលេបថ្នាំ DES (diethylstilbestrol)
អំឡុងពេលមានផ្ទៃពោះក្នុងឆ្នាំ១៩៦០ដើម្បីការពារការលូតកូន
- ប្រព័ន្ធការពារខ្សោយ
រោគសញ្ញា 
ដំណាក់កាលដំបូងនៃមហារីមាត់ស្បូនគ្មានរោគសញ្ញាទេ
បើមានដូចជា៖
- ការហូរឈាមខុសពីធម្មតានៅចន្លោះរដូវ
- ហូរឈាមបន្ទាប់ពីរួមភេទហើយ
- មានការហូរឈាមបន្ទាប់ពីរាំងរដូវ
- មានសារធាតុរាវៗចេញពីផ្លូវភេទស្រ្តីដែលអាច ស្លេក ,
ទឹកពណ៍ផ្កាឈូក, ពណ៍ត្នោត, ឈាម ឬ មានក្លិនស្អុយ
រោគសញ្ញានៃមហារីកមាត់ស្បូនមានដូចជា៖
- ឈឹខ្នង
- អស់កំលាំង
- មានហូរឈាមច្រើនចេញពីទ្វាមាស
- មានវត្តមានទឹកនោម ឬ លាមកចេញពីទ្វាមាស
- ឈឺជើង
- អត់ឃ្លានបាយ
- ឈឺនៅអាងត្រគាក
- ហើមជើងមួយចំហៀង
- ស្រកគីឡូ
របៀបធ្វើរោគវិនិច្ឆ័យ 
មហារីកមាត់ស្បូនមិនអាចរកឃើញដោយភ្នែកទទេបានទេ
ដូចនេះគេត្រូវប្រើឧបករណ៍ជំនួយដូចជា៖
- pap-smear (គេបៀកយកកោសិកាមាត់ស្បូនទៅវិភាគ)ប៉ុន្តែ
មិនមែនជាកាវិនិច្ឆ័យចុងក្រោយទេ
- បើសិនជាការវិភាគរកឃើញខុសធម្មតា គេធ្វើ colposcopy
(ច្រិបសាច់យកទៅវិភាគ នៅ ឡាបូ) laboratory for
Examination
តេស្តដទៃទៀតដូចជា៖ 
- Endocervical curettage (ECC) (បើកមើលមាត់ស្បូន)
- Cone biosy
បើសិនជាកាវិនិច្ឆ័យឃើញមានមហារីកមាត់ស្បូនគេធ្វើតេស្តផ្សេងដើម្បីកំណត់ដំណាក់កាល និង
ការរាលដាល
- x-ray លើទ្រូង
- CT scan
- cystoscopy
- intravenous pyelogram (IVP)
- MRI
វិធីព្យាបាល ​    (ហាមប្រើប្រាស់ឱសថទាំងនេះដោយគ្មានវេជ្ជបញ្ជារពីគ្រូពេទ្យ)
ការព្យាបាលលើមហារីកមាត់ស្បូនអាស្រ័យលើ
- ដំណាក់កាលនៃមហារីក
- ទំហំ និង រូបរាងរបស់ដុំសាច់ (Tumor)
- អាយុស្រ្តី និង សុខភាពទូទៅ
- កាចង់បានកូននៅថ្ងៃអនាគត់
មហារីកមាត់ស្បូនក្នុងដំណាក់កាលដំបូងអាចយកចេញ ឬ
កំទេចចោលជាលិកាដែល ត្រៀមវិវត្តទៅជាមហារីក ឬ ជាលិកាមហារីកដែលធ្វើ់ការ
វះកាត់ ដោយមិនកាត់ស្បូនទេដូចនេះស្ត្រី
អាចមានកូនបានដដែល
ប្រភេទនៃកាវះកាត់ក្នុងដំណាក់កាលដំបូងនៃមហារីកមាត់ស្បូន 
មាន៖
- loop electrosurgical excision procedure (LEEP)(ប្រើអេឡិច
ទ្រិចដើម្បីយកជាលិកាខុសធម្មតាចេញ)
- cryotherapy (បង្កកជាលិកាខុសធម្មតា)
- laser therapy(ប្រើពន្លឺឡេសឺដើម្បីទៅដុតជាលិកាខុសធម្មតា)
- hysterectomy(កាត់ស្បូនចេញប៉ុន្តែអូវែទុកនៅដដែល)
កាព្យាបាលលើមហារីកមាត់ស្បូនធ្ងន់ធ្ងរ
- Radical hysterectomy (កាត់ស្បូន និង ជាលិកាជុំវិញជា
ច្រើនដូចជាកូនកណ្តុល និង ផ្នែកខាងលើនៃយោនី)
- Pelvic exenteration (ជាប្រភេទនៃការវះកាត់ដែលកាត់
សរីរាង្គនៅអាងត្រគាកដូចជា ប្លោកនោម និង អាងផ្ទុក
លាមក)
- chemotherapy ប្រើថ្នាំ ទៅសំលាប់មហារីកដូចជា cisplatin,
Carboplatin, ifosfamide, paclitaxel និង cyclophosphamides
ពេលខ្លះ radiation and chemotherapy អាចប្រើមុន ឬក្រោយ
ពេលវះកាត់
ផលប៉ះពាល់នៃការវិវត្តរបស់ជំងឺ 
- ប្រភេទនៃមហារីកមាត់ស្បូនខ្លះ មិនសូវឆ្លើយតបនិងការ
ព្យាបាលប៉ុន្មានទេ
- មហារីកអាចកើតឡើងវិញបន្ទាប់ពីព្យបាល
- ស្រ្តីដែលព្យាបាលមហារីកមាត់ស្បូនហើយដែលរក្សាទុក្ខ
ស្បូនគឺមានអត្រាខ្ពស់ក្នុងកាកើតឡើងវិញ
- វះកាត់និងព្យាបាលដោយកាំរស្មីអាចជាមូលហេតុធ្វើអោយ
មានបញ្ហាលើផ្លូវភេទ ,ពោះវៀន និង មុខងារប្លោកនោម
- មហារីកមាត់ស្បូនអាចរាលដាលទៅសរីរាង្គផ្សេងទៀត
ដូចជា ប្លោកនោម ,ពោះវៀន ,សួត និងថ្លើម
របៀបការពារ
- ចាក់វាក់ស៊ាំង (vaccine)ការពារមហារីកមាត់ស្បូន (Gardasil)
- ប្រើស្រោមអនាម័យ(use condoms)ជួយកាត់បន្ថយកាឆ្លង
វីរុស HPV និងជំងឺដែលឆ្លងតាមការួមភេទ
- ធ្វើ pap smear ដែលចាប់ផ្តើមលើស្រ្តីមានសកម្មភាពរួមភេទ
ឬ ស្រ្តីមានអាយុ ២០ឆ្នាំ ដែលគ្មានសកម្មភាពរួមភេទ
- បើជក់បារីមានឪកាសខ្ពស់ក្នុងកាកើតមហារីកមាត់ស្បូន

គ្រុនឈាម (Dengue fever)

គ្រុនឈាម (Dengue fever)

គ្រុនឈាម (Dengue fever)
គ្រុនឈាមជាជំងឺឆ្លងតាមរយៈមូសដោយវីរុស
Dengue
មួលហេតុ
- ឆ្លងតាមរយៈមូសខាំជាពិសេសមួស
Aedesaegypti ដែល
រកឃើញនៅតំបន់ត្រូពិច
រោគសញ្ញា
- គ្រុនឈាមចាប់ផ្តើមក្តៅខ្លួនខ្លាំងភ្លាមៗ
- ចេញស្នាមក្រហមរាបស្មើនៅលើដងខ្លួន ២-៥ថ្ងៃបន្ទាប់ពីចេញអការៈក្តៅខ្លួន
បន្ទាប់មកទៀតមើលទៅដូចជាជំងឺកញ្រ្ជិល
- អ្នកឆ្លងជំងឺនេះស្បែកងាយ sensitivity និង មិនស្រួលក្នុងចិត្តខ្លាំងណាស់
រោគសញ្ញាដទៃទៀតដូចជា
- ឈឺក្បាល (ជាពិសេសឈឺនៅខាងក្រោមភ្នែក)
- អស់កំលាំង
- ឈឺសន្លាក
- ឈឺសាច់ដុំ
- ចង្អោរ
- ហើមកូនកណ្តុល
- ក្អួត
របៀបធ្វើរោគវិនិច្ឆ័យ
- Antibody titer សំរាប់ប្រភេទវីរុស Dengue
- CBC (រាប់ចំនួនគ្រាប់ឈាម)
- serology studies ដើម្បីមើល antibodie របស់វីរុស dengue
វិធីព្យាបាល
- redehydration (បំពេញជាតិទឹកក្នុងខ្លួន)
- បើក្តៅខ្លាំងអោយ Acetaminophen
ផលប៉ះពាល់នៃការវិវត្តរបស់ជំងឺ
- Febrile convulsion (ក្តៅខ្លួនខ្លាំងអោយប្រកាច់)
- បាត់បង់ជាតិទឹកធ្ងន់ធ្ងរ (severe dehydration)
របៀបការពារ
- ពាក់អាវជិតៗខ្លួនប្រាណ
- ពេលដេកត្រូវដេកក្នុងមុងជានិច្ចទាំងកូនក្មេង និង មនុស្សធំ
- កាកសំនល់ឬសំភារៈដែលអាចដកទឹកបានត្រូវកប់ឬដុតចោល
- ទីធ្លាជុំវិញត្រូវសំអាតកុំអោយដកទឹកថ្លុក បង្ករអោយមូសអាចពងកូនបាន
- ត្រូវអោយមានពន្លឺចេញចូលក្នុងផ្ទះគ្រប់គ្រាន់
- មិនត្រូវអោយកូនក្មេងលេងនៅកន្លែង ងងឺត
- អុចថូកមូស រឺ បាញ់ថ្នាំមូសនៅក្នុងផ្ទះ

រលាកថ្លើម C ​​​​Hepatitis C

​​រលាកថ្លើមC ​​​​(Hepatitis C)

រលាកថ្លើម សេ  
( Hepatitis C )
រលាកថ្លើម C មកពីវីរុស (Flavivirus-RNA)
រលាកថ្លើម C ឆ្លងតាមឈាម, តាមការួមភេទ
មូលហេតុ
- អាចឆ្លងតាមការលាងឈាម
- ឆ្លងតាមការួមភេទ
- តាមម្ជុល រឺ សារ៉ាង
- តាមការបញ្ជូលឈាម
- តាមការផ្លាស់ប្តូរសរីរាង្គ ពីអ្នកកើតជំងឺរលាកថ្លើម C
រោគសញ្ញា
- ឈឺខាងស្តាំបែកខាងលើ
- ទាចទឹក
- រោគសញ្ញារបស់ក្រិនថ្លើម
- កើតលឿង
- លាមកសរ
- ទឹកនោមពណ៍ដូ​ចតែចាស់
- អស់កំលាំង
- រមាស់
- ក្តៅខ្លួន
- អត់ឃ្លានបាយ
- ក្អួត និង ចង្អោរ
របៀបធ្វើរោគវិនិច្ឆ័យ
- ធ្វើតេស​ឈាមរកមេរោគរលាកថ្លើម C
- កំរិតអាលប៉ូមីន(albumin level)
- មុខងារថ្លើម (liver function test)
- prothrombin time
វិធីព្យាបាល   (ហាមប្រើប្រាស់ឱសថទាំងនេះដោយគ្មានវេជ្ជបញ្ជារពីគ្រូពេទ្យ)
- ត្រូវបំបាត់វីរុសថ្លើម C ចេញពីក្នុងឈាមកុំអោយវិវត្តទៅជា
ក្រិនថ្លើម រឺ​ មហារីក
- ប្រើ Antiviral medication
- pegylated interferon alfa និង​ Ribavirinឥទ្ធិពលនៃថ្នាំនាំអោយ
អ្នកជំងឺមានអាការៈដូចជា៖
+ ស្លេកស្លាំង
+ តាងតឹតអារម្មណ៍
+ អស់កំលាំង
+ ក្តៅខ្លួន
+ ឈឺក្បាល
+ ឆេវឆៅ
+ អត់ឃ្លានបាយ
+ ឈាមស និង ប្លាកែត platelets ថយចុះ
+ ក្អូតចង្អោរ
+ ជ្រុះសក់
ផលប៉ះពាល់នៃការវិវត្តរបស់ជំងឺ 
- ក្រិនថ្លើម
- មហារីកថ្លើម
របៀបការពារ 
- ពេលរួមភេទជាមួយអ្នកកើតថ្លើម Cត្រូវប្រើស្រោមអនាម័យ
- មិនត្រូវប្រើម្ជុល រឺ សារ៉ាងរួមគ្នា



រលាកថ្លើម B (Hepatitis B)

រលាកថ្លើម B (Hepatitis B)

រលាកថ្លើម បេ
 ( Hepatitis B )

- រលាកថ្លើម B កើតដោយសារវីរុស (Hepadna virus DNA)
- រលាកថ្លើម B ឆ្លងតាមឈាម ទឹកមាត់ រំអិលចេញពីទ្វារមាស
របស់ស្ត្រី និង​ របស់ដែលរាវៗចេញពីអ្នកដែលកើតថ្លើម B
មូលហេតុ
- ឆ្លងតាមការបញ្ជូលឈាម
- តាមការរួមភេទ
- ទឹកមាត់
- ឆ្លងតាមម្ជុល រឺ​ សារ៉ាង
អ្នកដែលប្រឈមគឺ
- ទារក
- អ្នកផ្ទុកមេរោគអេដស៍(HIV)
- រួមភេទដៃគូរច្រើន
- បុរសស្រលាញ់បុរស
- ប្រព័ន្ធការពារខ្សោយ
រោគសញ្ញា
រោគសញ្ញាអត់លេចឡើងរហូតដល់៦ខែបន្ទាប់ពីឆ្លងរោគ
រោគសញ្ញាដំបូងមានដូចជា៖
- អត់ឃ្លានបាយ
- អស់កំលាំង
- ក្តៅខ្លួនតិចៗ
- ក្អួតចង្អោរ
- កើតលឿង
របៀបធ្វើរោគវិនិច្ឆ័យ
- ពិនិត្យឈាមរកមេរោគថ្លើម (A, B, C, D, E)
- កំរិតអាលប៉ូមីន(albumin level)
- មើលមុខងារថ្លើម (liver function test)
- prothrombin time
វិធីព្យាបាល  (ហាមប្រើប្រាស់ឱសថទាំងនេះដោយគ្មានវេជ្ជបញ្ជារពីគ្រូពេទ្យ)
- ត្រូវមានរបបអាហារអោយបានត្រឹមត្រូវ និង គ្រប់គ្រាន់
- ចៀសវាងផឹកស្រា,​ជក់បារី និង​ សារធាតុធ្វើអោយថ្លើមពុល
- Medical therapy
កាវិវត្តរបស់ជំងឺ
- រលាកថ្លើមរ៉ាំរៃ
- ក្រិនថ្លើម
- មហារីកថ្លើម
របៀបការពារ
- ចាក់ vaccine កាពារមេរោគថ្លើម B
- ពេលរួមភេទជាមួយអ្នកកើតថ្លើមបេត្រូវប្រើស្រោមអនាម័យ
- មិនត្រូវប្រើម្ជុល ឬ សារ៉ាងរួមគ្នា