Thursday, January 17, 2013

ជម្ងឺគ្រុនចាញ់ (Malaria)

- គ្រុនចាញ់ជាជំងឺបរាសិត (parasite)  
ដែលទាក់ទង និង កាឡើងកំដៅខ្លាំង,
រងារញាក់ និង កង្វះឈាមក្រហម
-ជំងឺនេះឆ្លងពីម្តាយទៅកូនក្នុងផ្ទៃតាមរយៈចរន្តឈាមនៅក្នុង ទងសុកទារក
- ជំងឺនេះច្រើនកើតនៅតំបន់ត្រូពិច
- នៅស្រុកខ្មែយើងច្រើនកើតនៅ មណ្ឌលគីរី ,រតនគីរី ,ប៉ៃលិន ,
ព្រះវិហារ និង ឧត្តរមានជ័យ ។ល។
មួលហេតុ
- ដោយសារមួសដែកគោលញីខាំ
+ មេរោគគ្រុនចាញ់មាន ៤ ប្រភេទ
- plasmodium vivax
- plasmodium Falciparum
- plasmodium Malariae
- plasmodium Ovale
រោគសញ្ញា
- សញ្ញាតំបូងជាទូទៅកើតឡើងពី ១០ថ្ងៃទៅ ៤អាទិត្យ
បន្ទាប់ពីឆ្លងរោគ រោគសញ្ញាអាចកើតឡើងឆាប់ជាងនេះ
ក្នុងរយៈពេល៨ថ្ងៃ ឬ យូរជាងនេះដល់ទៅ ១ឆ្នាំ បន្ទាប់ពីឆ្លងជំងឺ
រោគសញ្ញាកើតឡើងមាន 
- កង្វះគ្រាប់ឈាមក្រហម (anemia)
- លាមកមានឈាម (bloody stools)
- រងារញាក់
- សន្លប់
- ប្រកាច់
- ក្តៅខ្លួន
- ឈឺក្បាល
- ចេញលឿងលើស្បែក (jaundice)
- ឈឺសាច់ដុំ
- ចង្អោរ ,ក្អួត
- បែកញើស
- ថ្លើមរីក ឬ អណ្តើករីក
របៀបធ្វើរោគវិនិច្ឆ័យ
- គ្រួពេទ្យស្ទាប់ពោះរកមើលថ្លើមរីក ឬ អណ្តើករីក
- CBC (ឃើញថយចុះនូវ Hemoglobin)
- តេស្តគ្រុនចាញ់( Malaria test )
- ជាតិស្ករក្នុងឈាមថយចុះ (hypoglycemia)
វិធីព្យាបាល 
- ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ (Anti-malarial drug)
- mefluquine, doxycycline, roxychloroquine or Malarone
- IV fluid ដាក់សេរ៉ូម
- ជាពិសេសត្រូវទៅជួបគ្រួពេទ្យជាបន្ទាន់

ផលប៉ះពាល់នៃការវិវត្តរបស់ជំងឺ 
- រលាកខួរក្បាល
- បែកកោលិកាគ្រាប់ឈាម
- ខ្សោយតំរងនោម
- ខ្សោយថ្លើម
- រលាកស្រោមខួរ
- ហើមសួត
- ធ្លាយអណ្តើក (Rupture spleen)ធ្វើអោយហូរឈាមខាងក្នុង

របៀបការពារ
- អ្នកដែលរស់នៅតំបន់គ្រុនចាញ់ភាគច្រើនគេមានប្រព័ន្ធ
ស៊ាំការពារដែលប្រឆាំងនិងជំងឺគ្រុនចាញ់
- អ្នកមិនទាន់មានប្រព័ន្ធការពារពេលទៅតំបន់នេះត្រូវលេប
ថ្នាំការពារ (chloroquine)
- បើអាចចៀសបានគួរកុំទៅតំបន់គ្រុនចាញ់
- ត្រូវស្លៀកសំលាក់បំពាក់អោយជិតៗខ្លួន
- ត្រូវដេកក្នុងមុងជានិច្ច 

0 comments:

Post a Comment