Friday, October 18, 2013

ប្រភេទ​ថ្នាំ​ ​ព្យាបាល​ជំងឺ​រលាក​ក្រពះ

ប្រភេទ​ថ្នាំ​ ​ព្យាបាល​ជំងឺ​រលាក​ក្រពះ

ការព្យាបាល​ជំងឺ​រលាក​ក្រពះ គឺ​អាស្រ័យ​ទៅលើ មូលហេតុ​ច្បាស់លាស់​ណាមួយ​។ ជំងឺ​រលាក​ក្រពះ​ស្រួចស្រាវ ដែល បណ្តាលមកពី ថ្នាំ​បំបាត់​ការឈឺចាប់ ( NSAIDs) ឬ មក​ពី​សុរា អាច​នឹង​ត្រូវ​បាន​ធូរស្រាល​មក​វិញ ដោយ​ការបញ្ឈប់ នូវ​ការប្រើប្រាស់​សារជាតិ​ទាំងនោះ​។ រីឯ ជំងឺ​រលាក​ក្រពះ​រុំ​ា​រ៉ៃ ដែល​មាន​ប្រភព​មក​ពី ការចម្លង រោគ​របស់​ពពួក​មេរោគ H.pylori ជាធម្មតា​ត្រូវបាន​ព្យាបាល  ដោយ​ការ​កំចាត់​បាក់តេរី​ទាំង​នោះ​ចោល​។​ ចំពោះ គម្រោងការ​នៃ​ការព្យាបាល​ជំងឺ​រលាក​ក្រពះ​ភាគច្រើន ក៏​ត្រូវបាន​រួម​សហកា​រ​ផងដែរ ជាមួយនឹង​ឱសថ​ទាំងឡាយ ណា ដែល​ព្យាបាល​ទៅលើ​ជាតិ​អាស៊ី​ត នៅក្នុង​ក្រពះ ដើម្បី​ជួយ​កាត់បន្ថយ​សញ្ញាណ និង រោគសញ្ញា ដែល​អ្នក បាន​ជួបប្រទះ និង ជម្រុញ​ដល់​ការ​ជាសះស្បើយ នៅក្នុង​ក្រពះ​របស់​អ្នក​។​
ឱសថ​ដែល​ប្រើ​សម្រាប់​ធ្វើការ​ព្យាបាល​ជំងឺ​រលាក​ក្រពះ រួមមាន​៖
· ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិក សម្រាប់​សម្លាប់​មេរោគ H.pylori ។ ប្រសិនបើ​មេរោគ​ប្រភេទ​នេះ ត្រូវបាន​រកឃើញ​នៅ ក្នុង​បំពង់​រំលាយ​អាហារ​របស់​អ្នក នោះ​វេជ្ជបណ្ឌិត​នឹង​ធ្វើ​ការណែនាំ​អ្នក អោយ​ប្រើ​នូវ​សមាសធាតុ នៃ​ថ្នាំ អង់​ទី​ប៊ីយ៉ូ​ទិក ដើម្បី​សម្លាប់​មេរោគ​ទាំងនេះ​។ ប្រភេទ​ក្រុម​នៃ​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិក គឺ​មាន​ច្រើន​ប្រភេទ​ផ្សេងៗ គ្នា ដែល​បាន​ប្រើប្រាស់​នៅក្នុង​ពិភពលោក​នេះ​។ នៅក្នុង​សហរដ្ឋអាមេរិក ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក ដែល​ត្រូវបាន ចេញ​វេជ្ជបញ្ជា សម្រាប់​ការព្យាបាល​មេរោគ H.pylori រួមមាន​ដូចជា​៖  អា​ម៉ុក​ស៊ី​លីន (Amoxicillin ), ក្លា​រី​ដ្រូ​មី​ស៊ីន (clarithromycin), មេត្រូ​ណីដា​ហ្សូ​ល (metronidazole ) និង តេត្រា​ស៊ីគ្លី​ន ( tetracycline) ។ អ្នក​នឹង​អាច លេប​វា ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ដោយ​វា​អាស្រ័យទៅលើ ប្រភេទ និង ចំនួន​របស់​វា​។​
· ឱសថ រាំងខ្ទប់​ដល់​ការផលិត​ជាតិ​អាស៊ីត និង ជម្រុញ​អោយ​មាន​ការ​ជាសះស្បើយ​: ថ្នាំ​រារាំង ប្រូ​តុន Proton pimp inhibitors បាន​ជួយ​កាត់បន្ថយ​នូវ​ជាតិ​អាស៊ីត ដោយ​ការ​រាំងខ្ទប់ សកម្មភាព​នៃ​ផ្នែក​របស់​កោសិកា ដែល មាន​មុខងារ​ផលិត​ជាតិ​អាស៊ីត​។ ប្រភេទ​ថ្នាំ​ទាំងនេះ រួមមាន​ទាំង​ថ្នាំ​ដែល​ត្រូវការ​វេជ្ជបញ្ជា និង ថ្នាំ​ដែល​មិន ចាំបាច់​ត្រូវការ​វេជ្ជបញ្ជា មានដូចជា​៖ អូ​មេ​ប្រា​ហ្សូ​ល (omeprazole),​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​    ឡេន​សូប្រា​ហ្សូល(lansoprazole), រ៉ា​បេប្រា​ហ្សូ​ល (rabeprazole ),  អឺ​សូ​មេ​ប្រា​ហ្សូ​ល (esomeprazole ), ឌិ​ចឡង់​សូ​ប្រា​ហ្សូ​ល ( dexlansoprazole )  និង ប៉ង់​តូ​ប្រា​ហ្សូ​ល (pantoprazole ) ។ ការប្រើប្រាស់​ថ្នាំ​ប្រភេទ​ទាំង​នេះ ក្នុង​រយៈពេល​យូរ ជាពិសេស ក្នុង​កម្រិត​ដូស​ថ្នាំ​ខ្ពស់​នោះ  គឺ​អាច​នឹង​បង្កើន​ឱកាស​នូវ​ការ​ប្រឈម​នឹង គ្រោះថ្នាក់​នៃ​ការបាក់ ឆ្អឹងត្រគាក​, កដៃ និង ឆ្អឹងខ្នង​។ អ្នក​អាច​សាកសួរ​វេជ្ជបណ្ឌិត ថា​តើ​ការប្រើប្រាស់​ថ្នាំ​គ្រាប់​កាល់ស្យូម​បន្ថែម អាច​កាត់បន្ថយ​នូវ​ការ​ប្រឈម​នឹង គ្រោះថ្នាក់​នេះ​បាន​ដែរឬទេ​?
· ឱសថ ដែល​ជួយ​កាត់បន្ថយ​នូវ ការផលិត​ជាតិ​អាស៊ី​ត : ថ្នាំ​រាំងខ្ទប់​នូវ​ជាតិ​អាស៊ី​ត ឬ ត្រូវបាន​គេ​ហៅ ម្យ៉ាង​ទៀត​ផង​ដែរ​ថា ( H-2) blockers បាន​ជួយ​ធ្វើ​ការកាត់បន្ថយ​នូវ​ចំនួន នៃ​ជាតិ​អាស៊ី​ត ដែល​ត្រូវបាន បញ្ចេញ​ទៅក្នុង​បំពង់​អាហារ​របស់​អ្នក ដែល​វា​អាច​ជួយ​ធ្វើអោយ​ភាពឈឺចាប់​នៃ ការ​រលាក​ក្រពះ​នេះ មាន​ភាព​ធូរស្រាល និង ជម្រុញ​អោយ​វា​ឆាប់​មានការ​ជាសះស្បើយ​។ វា​មាន​ដាក់លក់​ទាំង​ក្នុង​ទំរង់​ជា ឱសថ​ដែល​ត្រូវការ​វេជ្ជបញ្ជា ឬ ក៏​មិន​ចាំបាច់​ត្រូវការ​វេជ្ជបញ្ជា​នោះទេ​។ ប្រភទ​ថ្នាំ​ទាំងនេះ រួមមាន​ដូចជា​៖  រ៉ានី​ទី​ឌី​ន (ranitidine ), ហ្វា​ម៉ូទី​ឌីន ( famotidine), ស៊ី​មេ​ទី​ឌី​ន (cimetidine )      និង នី​ហ្សា​ទី​ឌី​ន ( nizatidine )​។​
· ឱសថ​ប្រឆាំង​ជាតិ​ស៊ីត ដែល​ជួយ​បន្សាប​ដល់​ជាតិ អាស៊ីត​នៅក្នុង​ក្រពះ​​  វេជ្ជបណ្ឌិត អាច​នឹង​បន្ថែម​នូវ ថ្នាំ​ប្រឆាំង​ជាតិ​អាស៊ីត ទៅ​ក្នុង​ប្រភេទ​ថ្នាំ​ដែល​អ្នក​ត្រូវ​ប្រើប្រាស់​។ ថ្នាំ​នេះ អាច​ជួយ​បន្សាប​ជាតិ​អាស៊ីត ដែល មាន​នៅក្នុង​ក្រពះ និង អាច​ធ្វើអោយ​ការឈឺចាប់​មាន​ភាព​ធូរស្បើយ​។ ផល​រំខាន​របស់​វា អាច​មាន​ដូចជា​៖ ទល់​លាមក ឬ រាគ គឺ​អាស្រ័យ​ទៅលើ​ធាតុ​ផ្សំ​សំខាន់​របស់​វា

យល់ដឹងពីជំងឺទឹកនោមផ្អែម

យល់ដឹងពីជំងឺទឹកនោមផ្អែម

អាំង​ស៊ុយ​លីន​និង​ទំនាក់ទំនង​ជាមួយ​ជំងឺ​ទឹកនោម​ផ្អែម​

អាំង​ស៊ុយ​លីន​គឺជា​អ័រម៉ូន​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ក្នុង​កោសិការ​ ពិសេស​របស់​លំពែង​។ អ័រម៉ូន​មួយ​នេះ​គឺជា​សារធាតុ​គីមី​មួយ​ប្រភេទ​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ ក្នុង​ផ្នែក​មួយ​របស់​រាង្គ​កាយ សម្រាប់​បញ្ចូល​ទៅក្នុង​ចរន្ត​ឈាម និង​សម្រាប់​អោយ​សរីរាង្គ​ផ្សេងៗ​ក្នុង​រាង្គ​កាយ​បាន​ប្រើប្រាស់​។
អ័រម៉ូន​អាំង​ស៊ុយ​លីន​គឺជា​តម្រូវការ​ជា​ចាំបាច់​ដូច្នេះ​សរីរាង្គ​របស់ ​ រាង្គ​កាយ​អាច​ប្រើ​គ្លុយកូស​សម្រាប់​បង្កើត​ទៅជា​ថាមពល​បាន​។ បើ​គ្មាន​អាំង​ស៊ុយ​លីន​ទេ ឬ​នៅ​ពេល​អាំង​ស៊ុយ​លីន​មិន​អាច​ធ្វើការ​បាន​ល្អ នោះ​គ្លុយកូស​នឹង​កើត​ឡើង​ខ្ពស់​ក្នុង​ឈាម និង​បង្ក​អោយមាន​កម្រិត​គ្លុយកូស​ក្នុង​ឈាម​ឡើង​ខ្ពស់​។ អ័រម៉ូន​អាំង​ស៊ុយ​លីន​គឺជា​ម៉ូលេគុល​ប្រូតេអ៊ីន​មួយ​ប្រភេទ​។ វា​មាន​ប្លុក​សាងសង​តូចៗ​ចំនួន ៥១ ដែល​មានឈ្មោះ​ថា អាស៊ីតអាមីណេ​។ អាំង​ស៊ុយ​លីន​មាន​ច្រវាក់​ចំនួន​២​។ ច្រវាក់​A ផ្ទុក​ទៅដោយ​អាស៊ីតអាមីណេ​ចំនួន​២១ ចំនែក​ច្រវាក់​B ផ្ទុក​ទៅដោយ​អាស៊ីតអាមីណេ​ចំនួន​៣០​។ ច្រវាក់​ទាំងពីរ​នេះ​ត្រូវបាន​ត​ភ្ជាប់​គ្នា​។
ក្រោយ​ពី​មូលី​គុល​អាំង​ស៊ុយ​លីន​ត្រូវបាន​បង្កើតឡើង​នៅ​ក្នុង​លំពែង វា​ត្រូវ​បាន​បញ្ចេញ​ចូលទៅ​ក្នុង​ចរន្តឈាម និង​ធ្វើ​ដំណើរ​ទៅកាន់​សរីរាង្គ​ផ្សេងៗ​នៅក្នុង​រាង្គ​កាយ​។ នៅពេល​មូលេ​គុ​លអាំង​ស៊ុយ​លីន​ទៅដល់​សរីរាង្គ​មួយ អាំង​ស៊ុយ​លីន​នោះ​នឹង​ទៅ​ភ្ជាប់​ខ្លួន​វា​ទៅ​នឹង​កន្លែង​ទទួល​អាំង​ស៊ុយ​ លីន (Receiver) នៅ​ផ្នែក​ខាង​ក្រៅ​របស់​កោសិកា​សរីរាង្គ​។ ចូរ​គិតថា​អាំង​ស៊ុយ​លីន​ប្រៀបដូចជា​កូនសោរ​មួយ​។ កន្លែង​ទទួល​អាំង​ស៊ុយ​លីន​នៅលើ​កោសិការ​ប្រៀបដូចជា​មេ​សោរ​។ នៅពេល​កូនសោរ​អាំង​ស៊ុយ​លីន​វា​ចាក់​ត្រូវ​នឹង​កន្លែង​ទទួល​អាំង​ស៊ុយ​លីន វា​នឹង​ធ្វើអោយ​មេសោរ​នោះ​បើកទ្វារ​សោរ​ក្នុង​ជញ្ជាំង​កោសិការ​នោះ​ដើម្បី​ អោយ​ម៉ូលេគុល​គ្លុយកូស​អាច​ចូល​ទៅ​ទៅ​ខាង​ក្នុង​កោសិការ​បាន​។ នេះ​គឺជា​អ្វីដែល​ធ្វើអោយ​ជញ្ជាំង​កោសិការ​អនុញ្ញាត​អោយ​គ្លុយកូស​ចូល​ទៅ​ ក្នុងកោសិ​ការបា​ន​។ អាំង​ស៊ុយ​លីន​អនុញ្ញាត​អោយ​គ្លុយកូស​ចូលទៅក្នុង​កោសិកា​របស់​សាច់ដុំ​ ដើម្បី​បង្កើត​ជា​ថាមពល​នៅពេល​ហាត់ប្រាណ​។ សរីរាង្គ​ផ្សេងៗ​ទៀត​ដែល​ត្រូវការ​អាំង​ស៊ុយ​លីន​ក្នុង​បំណង​ធ្វើការ​ជារ​ កោសិការ​ខ្លាញ់ និង​កោសិការ​ថ្លើម​របស់​យើង​។
អាំង​ស៊ុយ​លីន​ដើរតួរ​នាទី​មាន​ប្រយោជន៍​ផ្សេងៗ​ទៀត​នៅក្នុង​រាង្គ​កាយរ​ បស់ ​យើង​។ វា​ជួយ​បំលែង​អាហារ​ដែល​យើង​ទទួល​ទាន​ទៅជា​ខ្លាញ់ និង​ប្រូតេអ៊ីន​។ ក្រោយ​មក​យើង​អាច​រក្សា​ខ្លាញ់​នោះ​ដើម្បី​ប្រើប្រាស់​ជា​ថាមពល​បាន​ទៀតផង ហើយ​យើង​ប្រើ​ប្រូតេអ៊ីន​ដើម្បី​បង្កើត​ភាពរឹងមាំ និង​រាង្គ​កាយ​មាន​សុខភាព​ល្អ​។ អាំង​ស៊ុយ​លីន​ក៏​ជួយ​ធ្វើអោយ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ចរន្តឈាម​ ស្ថិតក្នុង​សភាព​ធម្មតា​បានដែរ​។
ការ​ដេក​និង​ស្ត្រេ​ស​ប៉ះពាល់​ដល់​ការព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ដែរ​ទេ​?
មាន​អំណះអំណាង​មួយ​បាន​អោយដឹងថា អ្នក​ដែល​មាន​បញ្ហា​កង្វះ​ដំណេក​រ៉ាំរ៉ៃ​តែងតែ​ញ៉ាំ​ច្រើន និង​ឡើង​ទម្ងន់ នេះ​សបញ្ជាក់​អោយឃើញ​ថា​ការ​ដេក​អាចជា​រឿង​សំខាន់​សម្រាប់​គ្រប់គ្រង​ជំងឺ​ ទឹកនោម​ផ្អែម​។ វា​ពិតជា​មាន​ទំនាក់ទំនង​ខាង​ជីវៈសាស្ត្រ​រវាង​ស្ត្រេ​ស និង​ការគ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​។ កម្រិត​អ័រម៉ូន​ស្ត្រេ​ស​ដូច​ជា Cortisol និង Epinephrine នឹង​ឡើង​ខ្ពស់​នៅ​ពេល​ពួកគេ​ស្ត្រេ​ស ហើយ​យើង​ដឹងថា អ័រម៉ូន​ទាំងនោះ​ទំនង​ជា​ធ្វើអោយ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ទៀតផង​។​
ជាមួយគ្នានេះដែរ វា​ក៏​មាន​ការពិបាក​សម្រាប់​អ្នក​ផ្តោតអារម្មណ៍​លើ​ការគ្រប់គ្រង​ជំងឺ​ ទឹកនោម​ផ្អែម​របស់​ពួកគេ​ដែរ នៅពេល​កំពុង​តែ​មាន​បញ្ហា​នៅ​កន្លែងធ្វើការ បញ្ហា​គ្រួសារ ឬ​ស្ត្រេ​ស​ផ្សេងៗ​ទៀត​។​
នៅ​តាម​ មន្ទីរពេទ្យ និង​ការិយាល័យ​គ្រូពេទ្យ​ជាច្រើន​សុទ្ធតែ​មាន​កម្មវិធី​អប់រំ​ខាង​ជំងឺ​ ទឹកនោម​ផ្អែម​ដែល​វា​នឹង​ជួយ​ដល់​មនុស្ស​យល់ដឹង​ពី​វិធី​គ្រប់គ្រង​ជំងឺ​នេះ ​។ ចូរ​ព្យាយាម​ប្រើ​វិធី​កាត់បន្ថយ​ស្ត្រេ​ស និង​ហាត់ប្រាណ​អោយបាន​ច្រើន​៕
អ្នកជំងឺទឹកនោមផ្អែម​គួរ​កម្រិត​ការ​ទទួលទាន​បាយ​
តាម​គោលការណ៍ ទូទៅ គេ​បាន​ណែនាំ​អោយ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម គួរ​រឹតត្បិត ការទទួល​យកជាតិ កាបូន​អ៊ី​ដ្រាត​ដែល​មាន​នៅក្នុងបាយ​មក​នៅត្រឹម ចំនួន ២៥%​ក្នុង​មួយ ពេល ដោយ​៥០%  ទទួលបាន​ពី​បន្លែ ផ្លែឈើ​និង ២៥% ទៀត​បាន​មក​ពី  អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន ដូចជា ត្រី សាច់ និង ស៊ុត​។​
ទោះ​យ៉ាងនេះ​ក្ដី​ជាតិ កាបូ​ន អ៊ី​ដ្រាត​មិន​ដូចគ្នា​ទាំងអស់​ទេ ។ ឧទាហរណ៍ ជាតិ​កាបូន​អ៊ី​ដ្រាត នៅក្នុង​បាយ​ត្រូវបាន​រំលាយ​និង ជ្រាបចូល​យ៉ាង​លឿន​ទៅ​ក្នុង ខ្លួន និង​ធ្វើអោយ​ជាតិ​ស្ករ នៅក្នុង ឈាម ឡើង​ខ្លាំង ឯ ជាតិ​កាបូន​អ៊ី​ដ្រាត​នៅក្នុង​មី ឬ គុយទាវ​វិញ ត្រូវបាន​រំលាយ​និង​ជ្រាប​ចូលទៅ ក្នុង​ខ្លួន​យឺត​ជាង​។ ដូច្នេះ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម គួរ​ចៀសវាង​នូវ​អាហារ​ដែល​មាន​ស​ន្ទ​ស្សន៍​ជាតិ​ស្ករ​ខ្ពស់​។ ដោយហេតុ​ថា ស​ន្ទ​ស្សន៍​នេះ​បង្ហាញថា​តើ​ប្រភេទ​អាហារ​ផ្សេងៗ​នឹង​ត្រូវ​រំលាយ​និង​ ជ្រាប​ចូលទៅក្នុង​ខ្លួន​លឿន​ប៉ុណ្ណា​នោះ វា​ត្រូវ​បាន​គេ​ប្រើ​សំរាប់​ស្មាន​នូវ​ឥទ្ធិពល​នៃ​អាហារ​មកលើ​ជាតិ​ស្ករ​ នៅក្នុង​ឈាម​។​
​ទស្សនាទាន​សម្រាប់​ស​ន្ទ​ស្សន៍​ដែល ចំណាត់​ថ្នាក់​អាហារ​ផ្សេងៗ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​មួយ ដែល​ដឹកនាំ​ដោយ David Jen Kin ដែលជា​អ្នក ឯកទេស​អាហារ​រូបត្ថ​ម្ភ  កាណាដា​នៅ​សកល​វិទ្យាល័យ តូ​រ៉ុង​តូ កាលពី​ឆ្នាំ ១៩៨១ ។ នៅពេល​ដែល​ស​ន្ទ​ស្សន៍ នោះ​បាន​បង្កើតឡើង គេ​សន្មត់​ថា គ្លុយកូស​សុទ្ធ ត្រូវបាន​រំលាយ និង ជ្រាបចូល​ក្នុង​ខ្លួន​លឿន​ជាង​អាហារ​ដទៃ ទៀត ដែល​មាន​ជាតិ កាបូន​អ៊ី​ដ្រាត ។ ដូច្នេះ​គ្លុយកូស​ក៏​ត្រូវ​កំណត់​ថា​មានតម្លៃ ១០០ ។ ប៉ុន្ដែ​ចាប់តាំងពី​ពេល នោះ​មក​គេ​រក ឃើញថា កាបូ​ន អ៊ី​ដ្រាត​បានមក​ពី​អង្ករ​ផ្កាម្លិះ មានតម្លៃ ស​ន្ទ​ស្សន៍​ជាតិ​ស្ករ​១០៩  ពីព្រោះ​វា​ត្រូវ​បាន​ជ្រាប ចូល​ក្នុង​ខ្លួន លឿន​ជាង​គ្លុយកូស​សុទ្ធ​ទៅទៀត ហើយ​មាន​ផល​ប៉ះពាល់​ទៅលើ​កម្រិត ជាតិ​ស្ករ​នៅក្នុង ឈាម​ខ្លាំង​ជាង    ។   ករណី​ដូច​គ្នា​នេះ​កើត​មា​ចំពោះ   ម៉ាល់​តូស​ដែល​ជាឌី​សាកា​រីត ផលិតឡើង​ជា​ផ្នែក​មួយ នៃ​ការផលិត​ស្រា​បៀរ ដែល​មាន​តម្លៃ​ស​ន្ទ​ស្សន៍​ជាតិ​ស្ករ​១០៥ ។ តម្លៃ​ស​ន្ទ​ស្សន៍​ជាតិ​ស្ករ នៃ​ប្រភេទ​អាហារ ផ្សេងៗ​ក្នុង​ក្រុម​តែមួយ ដូចជា អង្ករ និង ដំឡូង អាច​ខុសប្លែកគា្ន​ជាខ្លាំង ។ ការប្រែប្រួល​ដទៃ​ទៀត​អាច បណា្ដ​ល​មកពី ការ​ទុំ ឬក៏ របៀប ចម្អិន​អាហារ និង អ្វី​ដែល​យក​មក​បរិភោគ​ជាមួយ​វា ។ ឧទាហរណ៍ បាយ​មានតម្លៃ​ស​ន្ទ​ស្សន៍​ជាតិ​ស្ករ ខ្ពស់​ជាង​បាយ​ដែល​បរិភោគ​ជាមួយ​អាហារ​ដទៃ​ទៀត​ដូចជា  ត្រី  ។  ដូច្នេះ​គេ អោយ​យោបល់​ថា​អ្នកជំងឺ​ទឹក នោម​ផ្អែម​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​សម្បូរ​កាបូន​អ៊ី​ដ្រាត​មួយ​មុខឡើយ ៕​
អ្នកជំងឺ​ទឹកនោមផ្អែម​ត្រូវ​ចេះ​ថែទាំ​ជើង​ដើម្បី​ចៀសវាង​ពិការភាព​:
​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវការ​ការថែទាំ​បន្ថែម​ត្រង់​ជើង​ របស់​ ពួកគេ​, ជា​ពិសេស​ប្រសិនបើ​អ្នក​មាន​ជំងឺ​មាន​ការខូចខាត​សរសៃវិញាណ​ខាងៗ និង​មាន​លំហូរ​ឈាម​ខ្សោយ​ទៅ​ចិញ្ចឹម​ជើង​។ ប្រសិនបើ​អ្នក​មិន​យកចិត្តទុកដាក់​នោះទេ​, សូម្បី​តែ​បញ្ហា​ជើង​ដ៏​តូច​មួយ​ក៏​អាច​ក្លាយជា​រឿង​ធ្ងន់ធ្ងរ​ផងដែរ​។ ដោយ​ធ្វើការ​ជាមួយ​គ្រូពេទ្យ​, អ្នក​អាច​រៀន​ថា​តើ​ការពារ​ជើង​របស់​អ្នក​ពី​ការខូចខាត និង​អោយ​មាន​សុខភាព​ល្អ​ដោយ​របៀប​ណា​បាន​។​
ជំងឺ​សរសៃវិញាណ​កំពុងតែ ​រុករាន​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពីព្រោះ​ការបាត់បង់​នូវ​អារម្មណ៍​ ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​ជំងឺ​នោះ​អាច​ធ្វើអោយ​អ្នក​មាន​របួស​តូច​នៅ​នឹង​ ជើង​របស់​អ្នក​។ ប្រសិនបើ​អ្នក​មាន​ជំងឺ​សរសៃឈាម​ខាងៗ​ផង​ដែរ​នោះ​, វា​ជា​រឿង​ពិបាក​ទោះជា​បញ្ហា​តូចតាច​ក៏ដោយ ដូចជា​ពងទឹក​ដើម្បីអោយ​ជារ​សះស្បើយ​នោះ​។ ជា​ការពិត​ណាស់​, សូម្បី​តែ​របួស​តិចតួច​ដូចជា​ការរំខាន​ដោយ​ការ​មិន​រីកលូតលាស់​នៃ​ក្រចក​នៃ​ ម្រាមជើង​ក៏​អាច​ក្លាយ​ជា​មាន​ការឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ដែល​នាំ​អោយ​អ្នក​ ទៅកាន់​មន្ទីរពេទ្យ​ផងដែរ​។ ការឆ្លង​មេរោគ​ធ្ងន់ធ្ងរ​អាច​នាំអោយ​អ្នក​មាន​ការ​កាត់​ជើង​ក៏មាន​។​
បញ្ហា​ជើង​ភាគច្រើន​ត្រូវ​បាន​បង្កឡើង​ដោយ​ការឡើង​សម្ពាធ​ត្រង់​តំបន់​ដែល​ ស្បែក​នៅ​កៀក​ជាប់​ឆ្អឹង​។ ទោះជា​បញ្ហា​នេះ​អាច​រំខាន​ដល់​អ្នក​គ្រប់គ្នា​, ការ​មាន​ជាតិ​ស្ករ​ខ្ពស់​អាច​ធ្វើអោយ​ពួកគេ​កាន់តែ​ធ្ងន់ធ្ងរ​។ ប្រសិនបើ​មិន​បាន​ព្យាបាល​ទេ​នោះ​, សូម្បី​តែ​របួស​តូច​នៅ​នឹង​ស្បែក​អាច​ក្លាយ​ជា​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ក៏មាន​ ។ ក្នុង​ករណី​ខ្លះ​, ឆ្អឹង និង​សន្លាក់​អាច​ក្លាយទៅជា​ឆ្លង​មេរោគ​ពី​ស្បែក​ដោយ​មិនដឹង​ពី​វា​ទៀតផង​។​
(សុខភាព)

ស្វែងយល់ពីអង់ទីប៊ីយ៉ូទីច(Antibiotic)

ស្វែងយល់ពីអង់ទីប៊ីយ៉ូទីច(Antibiotic)

.និយមនយ័:
អង់ទីប៊ីយូទីច(Antibiotic): ខ្មែរយើងតែងហៅថាថ្នាំផ្សះ គឺជាផលិតផលត្រូវបានសំយោគឡើងពីមីក្រូសារពាង្គកាយ(មីក្រុប,បាក់តឺរី…) ពីប្រភពធម្មជាតិរឺក៍សំយោគពីធាតុគីមី ដែលវាមានលទ្ធភាពសំលាប់រឺទប់ស្កាត់
ការរីករាលដាលរបស់មេរោគ បាក់តឺរី, ផ្សិត,ប្រូតូសូអា(Protozoa)
រឺក៍កោសិកាមហារីក ផ្សេងៗ​ ក្នុងកំហាប់ទាប៕
សព្វថ្ងៃនេះអ្នកស្រាវជ្រាវរកឃើញមានប្រហែលជាង ៨០០០ អង់ទីប៊ីយូទីចក្នុងនោះមានតែជាង១០០ធាតុប៉ុណ្ណោះដែលបានសិក្សាស្រាវជ្រាវ
ច្បាស់លាស់និងត្រូវបានយកមកប្រើប្រាស់ក្នុងវិស័យសុខាភិបាល និង ក្នុង
វិស័យផ្សេងៗទៀត ៕
២ .ចំណាត់ក្រុមនៃអង់ទីប៊ីយូទីច:
ចំពោះអ្នកជីវវិទ្យាគេបែងចែកប្រភេទអង់ទីប៊ីយូទីចទៅតាមប្រភពដើម្បី
សំយោគរបស់វាដូចជា អង់ទីប៊ីយូទីចសំយោគពីបាក់តឺរី មីក្រុប, អាន់ទីប៊ីយូទីចសំយោគពីពពួកផ្សិត… ។ល។
ចំពោះអ្នកគីមីវិទ្យាគេបែងចែកអង់ទីប៊ីយូទីចទៅតាមទំរង់គីមីរបស់វាដែលមានដូចជា :
១ .ក្រុម Beta-lactam (មានពីទៀត Penicillin និង Cephalosporin I,II,III,IV).
២​ .ក្រុម Aminoside រឺ Aminoglycoside
៣ .ក្រុម Tetracycline
៤​ .ក្រុម Phenicole
៥ .ក្រុម Quinolone
៦ .ក្រុម Polypeptide
៧ .ក្រុម Lincosamide
៨ .ក្រុម Macrolide
៩ .ក្រុម Sulfamide
១០ .ក្រុមផ្សេងៗទៀតមាន: 5-Nitro-imidazole,   Diaminopyrimidin , Rifamycin (rifampicin) , Clofazimin…