Friday, January 11, 2013

ជម្ងឺ​មុន(ACNE)

១.មូលហេតុ​​ នៃរោគមុន
រោគមុន​ គឺ បណ្តាល​មក​​ពេល​ដែល​ប្រហោង​តូចៗ​នៅលើ​ស្បែក​ត្រូវ​បាន​រាំងស្ទះ​ដូច​ជា​ ឫសសក់ ។ក្រពេញ​ផលិតជាតិ​ប្រេង​គឺជា​ក្រពេញ​តូច​មួយ​ដែល​មាន​នៅ​លើស្បែក។ ក្រពេញ​ទាំងអស់​ត្រូវបាន​ភ្ជាប់​ទៅនឹង​ឫសសក់​ដែល​មាន​ស្នាម​ប្រហោង​តូចៗ​ នៅក្នុង​ស្បែក​ដែល​សក់មួយៗ​ដុះ​ចេញអស់។
ក្រពេញ​ផលិត​ជាតិខ្លាញ់​នេះ​​ធ្វើ​ឲ្យ​សក់​និង​ស្បែក​ផ្សើម​​ជាតិខ្លាញ់​មិន ​ឲ្យស្ងួត។ គេ​ធ្វើ​ដូច្នេះ​ ដោយ​ការផលិត​សារធាតុ​ខ្លាញ់​ដែល​ហៅថា sebum
នៅក្នុងមុនក្រពេញ​ទាំងអស់​ចាប់​ផ្តើមផលិត ​sebum ​ ច្រើនពេក។ សារធាតុខ្លាញ់​នេះ​ច្រើន​ពេក​លាយ​ជាមួយ​នឹង​កោសិកា​ស្បែក​ដែល​ងាប់​និង​ សារធាតុ​ទាំងពូរ​បង្កើត​ជា​ការស្ទះ​មួយ​នៅ​ក្នុង​ឫសសក់។
ប្រសិន​ជាឫសសក់​នេះ​នៅ​កៀក​នឹង​ផ្នែកខាង​លើ​ស្បែក​វានឹង​ប៉ោង​ចេញ​ក្រៅ​ បង្កើត​ជា​មុន​ក្បាលស។ ជា​ការផ្លាស់ប្តូរ​ឫសនោះ​អាច​បង្ក​ទៅជាមុន​ពណ៌​ក្បាល​ខ្មៅ។
ជា​ធម្មតា​​បាក់តេរី​ដែល​មិន​បង្ក​បញ្ហា​ដែល​រស់​នៅ​លើ​ស្បែក​បន្ទាប់​មក​ អាច​ឆ្លង​ទៅ​ដល់​ឫសសក់ បង្ក​ទៅជា​ពង​ក្រហម​លើ​ស្បែក​ពង​ខ្ទុះ​ពកតូចៗ​ឬ​ជាដុំពក។
ការបង្ក​ឲ្យ​មាន​ជា​រោគមុន​
រោគមុន​កើត​មាន​នៅលើ​យុវវ័យ​គឺ​ត្រូវបាន​គេ​គិតថា​បង្កឡើង​ដោយ​កម្រិត​កើន​ ឡើង​នៃ​ជាតិ​អរម៉ូន​ដែល​គេហៅថា​តេស្តូស្តេរ់ូន​ដែល​កើត​លើង​ពេល​វ័យ​ គ្រប់ការ។
អរម៉ូន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​កម្រើក​ការលូតលាស់​និង​ ការវិវឌ្ឍ​នៃ​អង្គជាតិបុរស​និង​ពងស្វាស​និង​រក្សា​សាច់ដុំ​និង​កម្លាំង​ ឆ្អឹង​នៅលើ​ក្មេងស្រី។
ក្រពេញ​ខ្លាញ់ នេះ​គឺ​មាន​ភាពរំញោច​ខ្លាំងទៅលើ​អរម៉ូន។ គេគិតថា​កម្រិត​កើនឡើង​នៃ​តេស្តូស្តេរ៉ូន​បង្ក​ឲ្យ​ក្រពេញ​ផលិត​ជាតិខ្លាញ់​ ច្រើន​លើសល់ប​នៅ​លើ​ស្បែក​ត្រូវការ។
មុន​ត្រូវបាន​គេគិតថា​ជា​ប្រភេទ​ជម្ងឺ​តពូជ។ ប្រសិន​ជា​ឪពុកម្តាយ​របស់​អ្នក​មាន​រោគមុន​វាទំនង​ជាក៏នឹង​កើត​ដែរ។ការ​ សិក្សា​មួយ​បាន​រក​ឃើញ​ថា​ប្រសិន​ជា​ឪពុកម្តាយ​របស់​អ្នក​មាន​ជម្ងឺមុន​អ្នក ​ទំនង​ជា​មាន​ជម្ងឺមុន​ធ្ងន់ធ្ងរ​នៅ​អាយុ​នៅ​ក្មេង​។ គេ​ក៏រកឃើញ​ដែរ​ថា​ប្រសិន​ជា​ឪពុក​ឬ​ម្តាយ​ឬ​អ្នកទាំងពីរ​មាន​មុន​នៅ​ វ័យកណ្តាល​អ្នក​ក៏​ទំនង​ជាមាន​នៅ វ័យ​នោះដែរ។
មុន​នៅ​វ័យ​កណ្តាល
ជាង​៨០%​នៃ​ករណី​មានមុន​នៅ​វ័យកណ្តាល​កើតឡើង​ទៅលើ​ស្រ្តី​។ វា​ត្រូវ​បាន​គេ​គិត​ថា​មានករណីជាច្រើន​នៃ​មុន​វ័យ​កណ្តាល​គឺ បង្ក​ឡើង​ដោយ​ការផ្លាស់ប្តូរ​ក្នុង​កម្រិត​អរម៉ូន​ដែល​មាន​មនុស្ស​ស្រី​ ជាច្រើន​មាន​នៅ​ពេល​ជាក់លាក់​ណាមួយ។
ពេលទាំងនេះ​រួមមាន៖

  • មានឈាម​រដូវៈស្រ្តីខ្លះ​មាន​ចេញ​រោគ​មុន​​មុន​មាន​ឈាម​រដូវ
  • មាន​ផ្ទៃ​ពោះ ៈ មនុស្ស​ជាច្រើន​មាន​​រោគ​មុន​នៅ​ពេល​មាន​ផ្ទៃពោះ​ជាធម្មតា​មុនពេល​បីខែដំបូង​នៃ​ការមាន​ផ្ទៃពោះ។
  • អាការរោគ​ដែលមាន​អូវែ​ពកច្រើនៈ ជាលក្ខខណ្ឌ​មួយ​ដែល​ធ្វើ​ឲ្យ​កើត​មុន​និង​ឡើងទម្ងន់​​និង​មាន​ដុំពក​នៅ​អូវែស្រ្តី។
អ្នកខ្លះ​មុន​អាច​ ជា​ការប៉ះពាល់​ដោយ​សារ​ការប្រើថ្នាំ​ដូចជា​ថ្នាំ​បំបាត់​និង​ ។
ការជំនឿ​ថាមាន​រោគមុន
ថ្វីបើ​មុន​ជា​ជម្ងឺ​ស្បែក​ឆ្លង​មួយ​​វា​មិន​ត្រូវ​គេ​យល់​ដឹង​ពីវា​បាន​ច្រើន​ទេ។ មាន​ជំនឿ​ជាច្រើន​និង​ការយល់ខុស​អំពីវា​មានដូចជា៖
  • រោគមុន​គឺបង្ក​ឡើង​ដោយ​ការតបអាហារ​ឲ្យបាន​តិចៈគឺ​មិន​មាន​ភ័ស្តុតាង​ដេល​ ការតម​អាហារ​ជាអ្នក​ធ្វើ​ឲ្យ​កើតមុន។ ការបរិភោគ​អាហារ​គ្រប់គ្រាន់​ការតម​ដ៏​ត្រឹម​ត្រូវ​ត្រូវបាន​ណែនាំ​ពីព្រោះ​ វាល្អសម្រាប់​បេះដូង​របស់​អ្នក​និង​សុខភាព​របស់​អ្នក​ទូទៅ។
  • ទោះជាយ៉ាងណា​វាមិន​ជួយ​ឲ្យ​អ្នកកើត​រោគមុនទេ។
  • រោគមុន​បង្កឡើង​ដោយ​ស្បែក​មិនស្អាត​និង​គ្មាន​អនាម័យៈ ការប្រតិកម្ម​របស់​អ្នក​ជីវវិទ្យា​ដែល​បង្ក​ឲ្យ​មាន​រោគមុន​កើត​ឡើង​នៅខាង​ ក្រោម​ស្បែក​មិន​មែន​ស្ថិត​នៅលើ​ស្បែក​ទេ។ ដូច្នេះ​ហើយ​ទោះ​ជា អ្នកសម្អាត​មុខ​របស់​​អ្នកស្អាត​គឺ​មាន​ប្រសិទ្ធ​ភាពតិចតួច​ក្នុង​ការ​មិន​ ធ្វើ​ឲ្យ​កើត​មុន។ អ្នក​គួរតែសម្អាត​មុខ​អ្នក​ឲ្យ​ស្អាត​យ៉ាង​តិច​ពីរដង​ក្នុង​១ថ្ងៃ។ ការលាងសម្អាត​ច្រើន​ដង​នឹង​មិន​មាន​អ្វីខុស​ប្លែក​ទៅ​មុន​របស់​អ្នកទេ​និង​ អាច​ធ្វើ​ឲ្យ​អាការោគ​កាន់​តែ​អាក្រក់​ដោយ​ធ្វើស្បែក​កាន់​តែខូចខ្លាំង។
  • ការច្របាច់​មុន​ក្បាល​ខ្មៅចេញក្បាលស​និង​ចំណុច​គឺជា​វិធី​ល្អ​បំផុត​ ដើម្បីកុំ​ឲ្យ​កើត​មុន។ ការច្របាច់​ឬ​យក​មុន​ចេញ​អាច​ធ្វើ​ឲ្យ​អាការរោគ​កាន់​តែ​អាក្រក់​ និងអាច​ធ្វើ​ឲ្យ​អ្នក​មានស្លាកស្នាម​រហូត។
  • ការរួមភេទ​អាច​ធ្វើ​ឲ្យ​កើត​មុន។ ការរួមភេទ​ឬ​ការធ្វើ​ឲ្យសម្រើប​លើ​អង្គជាតិ​​នឹង​មិន​ធ្វើ​ឲ្យ​មាន​រោគ​មុន​ កាន់តែ​អាក្រក់ទេ ឬ​ធ្វើ​ឲ្យ​ប្រសើរទេ។
  • ការដេក​សំដិល​ពន្លឺព្រះអាទិត្យ​​អាច​​ធ្វើ​ឲ្យ​រោគ​មុន​មាន​ការ​ប្រសើរ​ ឡើង។  ប្រការនេះ​មិន​មានភ័ស្តុតាង​ដែល​ការប៉ះពាល់​រយៈពេល​យូរ​ទៅនឹង​ ពន្លឺព្រះអាទិត្យ​​ឬ​ដេក​អាំង​ថ្ងៃ​អាច​ធ្វើ​ឲ្យ​រោគ​មុន​មាន​លក្ខខណៈប្រសើរ ​ឡើង។ ទោះជាយ៉ាងណា​មាន​ថ្នាំ​ជា​ច្រើន​ប្រភេទ​​ត្រូវ​បាន​ប្រើ​សម្រាប់​ព្យាបាល​ រោគមនុន​​ដែល​អាច ធ្វើ​ឲ្យស្បែក​របស់អ្នក​ចាញ់​ពន្លឺ​ព្រះអាទិត្យបាន​ដូច្នេះ​ការត្រូវ​ពន្លឺ​ រយៈពេល​យូរ​អាចបណ្តាល​ឲ្យស្បែក​ខូចខាត​មានការឈឺចាប់។ នេះ​ក៏​ធ្វើ​ឲ្យ​ស្បែក​មានជម្ងឺ​មហារីកដែរ។
  • រោគមុន​ជាជម្ងឺឆ្លងៈអ្នក​មិនអាច​ចម្លង​មុន​ពីមនុស្សម្នាក់​ទៅមនុស្ស​ម្នាក់​ទៀត​បានទេហើយ​វា​ក៏​មិន​ធ្វើ​ឲ្យ​ចម្លង​ដែរ។
    ២.សញ្ញា​នៃ​ជម្ងឺមុន
    ជម្ងឺ​មុន​ភាគច្រើន​វិវឌ្ឍន៍ ទៅលើៈ
  • ផ្នែកមុខៈនេះប៉ះពាល់​ដល់​មនុស្ស​ភាគច្រើន​ដែល​មាន​មុន
  • ផ្នែកខ្នងៈនេះ​ប៉ះពាល់​ដល់​មនុស្ស​ជាង​ពាក់​កណ្តាល​មាន​មុន
  • ផ្នែកទ្រូងៈនេះ​ប៉ះពាល់​ដល់​មនុស្ស​ប្រហែល​១៥%​​មាន​ជម្ងឺមុន
ប្រភេទ​នៃ​ចំណុច
មុន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​​ជាលិកា​ស្បែក​ដែល​បង្ក​ដូចជា​ចំណុច​ជាច្រើន។ ជាលិកា​នេះ​គឺជា​ពាក្យ​សម្រាប់​កោសិកា​ដែល​ខូចខាត។​មាន​ចំណុច​៦​ប្រភេទ​ដែល​ បង្ក​ឡើង​ដោយ​ជម្ងឺ​មុនៈ​
  • ក្បាល​ខ្មៅ ៈ គឺជា​ចំណុច​ខ្មៅៗ​តូចៗ​​ឬ​ពណ៌រាងលឿន​ដែល​វិវឌ្ឍន៍​នៅលើ​ស្បែក។
  • ក្បាលសៈ មាន​រាង​ប្រហាក់​ប្រហែល​នឹង​ក្បាល​ខ្មៅ​ប៉ុន្តែ​វា​អាច​រឹងជាង​និង​មានពណ៌​សនៅ​កណ្តាល។
  • ពងក្រហម​លើស្បែក
  • ពងខ្ទុះស្រដៀង​គ្នា​នឹង​ពងក្រហម​លើស្បែក​ដែរប៉ុន្តែ​មានខ្ទុះពណ៌ស​នៅកណ្តាល
  • ដុំពកតូចៗ​​
  • ពកដែល​ជា​ប្រភេទ​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​រោគ​មុន។ វាមាន​ទំហំធំ​មាន​ខ្ទុះ​ខាងក្នុង​ដែល​ស្រដៀង​នឹង​បូសទ្រនិច។ ដុំ​នេះ​នឹង​បង្កទៅជា​ស្នាម​រហូតបាន។
ពេលណា​ទៅ​ជួប​គ្រូពេទ្យ​សុំការ​ណែនាំ
ពេល​ដែល​មាន​កើត​មុន​ក្នុង​ករណី​ស្រាល​ដែល​អាច​បង្ក​ជា​ទុក្ខព្រួយ​សម្រាប់​ អ្នក​ខ្លះ។​ប្រសិន​ជា​មុន​ធ្វើ​ឲ្យ​អ្នក​មិនខ្វាល់​ចិត្ត​​ដែល​អ្នក​មិន​អាច ​គ្រប់គ្រង​លើ​វា​បាន​គួរ​ទៅ​ជួបគ្រូពេទ្យ​សុំការណែនាំ។

៣.ការ​ព្យាបាល​រោគមុន

ផែនការ​ព្យបាល

ប្រសិន ​ជា​អ្នក​ទើប​មាន​មុន​ក្បាលខ្មៅ​ក្បាលស​និង​ចំណុច​លើមុខ​ពីរបី​​អ្នកអាច​ ព្យាបាល​វា​បាន​ដោយ​ជោគជ័យ​​ដោយ​ការប្រើ​ជែល​ឬ​ក្រែម​ដែល​មាន​សារធាតុ ​Benzoyl peroxide  (មើលខាងក្រោម)។
មាន​បច្ចេកទេស​ដ៏មាន​ប្រយោជន៍​ដែល​អាច​ជួយ​ខ្លួន​ឯងបាន​៖
  • មិន​ត្រូវ​លាងសម្អាត​កន្លែង​ដែល​មាន​របួសស្បែក​ច្រើន​ជាង​២ដង​ក្នុង​ ១ថ្ងៃទេ។ ការលាង​ញឹកញាប់​ពេក​អាចធ្វើ​ឲ្យ​ខូចស្បែក​និង​ធ្វើ​ឲ្យ​អាការ​កាន់​ តែអាក្រក់។
  • សម្អាត​កន្លែង​ដែល​ប៉ះពាល់​ដោយ​សាប៊ូលាង​មុខ​​ឬ​ទឹកក្តៅអ៊ុនៗ។  ការប្រើ​ទឹកក្តៅ​ខ្លាំង​ឬ​ត្រជាក់​ខ្លាំង​ធ្វើ​ឲ្យ​មុន​កាន់​តែ​មិន​ល្អ។
  • ហាម​ព្យាយាម​សម្អាត​មុនក្បាល​ខ្មៅ​ឬ​​ច្របាច់​មុន។ ​េនះ​អាចធ្វើ​ឲ្យ​កាន់​តែអាក្រក់​ និង​បង្ក​ឲ្យ​មាន​ស្នាម​រហូត។ ជៀសវាង​ផាត់មុខ​ម្សៅនិង​គ្រឿងសំអាង​ច្រើន​ពេក។ ប្រើ​ផលិផល​ដែល​មាន​ជាតិ​ទឹក​ដែល​មិន​ធ្វើ​ឲ្យរាំងស្ទះដល់​រន្ធញើស។
  • ត្រូវលាងសម្អាត​ផាត់មុខ​ម្សៅនិង​គ្រឿងសំអាង​អ្នក​ចេញ​មុន​ចូលគេង
  • ប្រសិន​ជាមាន​មុខ​ស្បែក​ស្ងួត​ប្រើ​គ្រឿងសំអាង​ប្រភេទ​ទឹក
  • ការហាត់​ប្រាណ​ទៀងទាត់​មិន​អាច​ធ្វើ​ឲ្យ​រោគ​មុន​ប្រសើរ​ឡើងទេ ប៉ុន្តែ​វា​ជម្រុញ​ឲ្យ​អារម្មណ៍​របស់​អ្នក​និង​ធ្វើ​ឲ្យ​អ្នក​មានអារម្មណ៍ ជឿជាក់​ខ្លួនឯង។ សួម​ងូតទឹក​ឲ្យ​បាន​លឿន​កាន់តែល្អក្រោយ​ពេល​ដែល​លេង​កីឡាហត់បែក​ញើស។
  • សម្អាតសក់​អ្នក​ទៀង​ទាត់​​និង​ព្យាយាម​កុំឲ្យសក់​ធ្លាក់​ប៉ះមុខ​របស់​អ្នក។
ការព្យាបាល​អាច​ចំណាយ​ពេល​ដល់​ទៅ​៣​ខែ​ដើម្បី​ឲ្យមាន​ប្រសិទ្ធភាពដូច្នេះ​សូម​កុំ​រំពឹង​ថា​វា​ជា​ក្នុង​រយៈពេល​មួយ​ថ្ងៃ។
ប្រសិន​ជា​រោគមុន​វា​រាលដាល​ឧទាហរណ៍ ប្រសិន​ជាអ្នក​មានចំនូន​ដ៏​ច្រើន​នៃ​ដុំពក​និង​ដុំខ្ទុះជាច្រើន​ឬ​ប្រសិន​ជា ​ថ្នាំ​ដែល​អ្នក​ប្រើ​មិន​មានប្រសិទ្ធភាព​សូម​ទៅជួប​គ្រូ​ពេទ្យសម្រាប់​ ការណែនាំ​បន្ថែម។
ថ្នាំដែល​អាចប្រើ​ក្នុងការព្យាបាល​ជម្ងឺមុន​មានដូចជា៖
  • topitcalretinoids
  • topical antibiotics
  • azelaic acid
  • antibiotic tablet
ប្រសិន​ជា​អ្នក​មានជម្ងឺមុន​ធ្ងន់ធ្ងរ​ដូចជា​មាន​ដុំពក​និង​ដុំខ្ទុះ​​នៅលើ​ ទ្រូង​និង​ខ្នង​ព្រមទាំង​នៅលើ​មុខ​ឬ​ប្រសិន​ជា​អ្នក​មាន​ដុំពក​ដែល​ធ្វើ​ឲ្យ ​ឈឺចាប់​គ្រូពេទ្យ​អាច​បញ្ជូន​អ្នក​ទៅ​ពេទ្យសើស្បែក។

0 comments:

Post a Comment