Tuesday, January 15, 2013

ឥរិយាបថ​ដែល​អ្នក​គួរ ធ្វើ​ប្រចាំថ្ងៃ​ដើម្បី ការពារ​ឈឺ​ខ្នង​និង​ឈឺចង្កេះ​


ឥរិយាបថ​ដែល​អ្នក​គួរ ធ្វើ​ប្រចាំថ្ងៃ​ដើម្បី ការពារ​ឈឺ​ខ្នង​និង​ឈឺចង្កេះ​

​គ្រប់​ឥរិយាបទ​អង្គុយ ឈ ឬ​ដេក អ្នក​មិន​ត្រូវធ្វើ​អ្វីដែល នាំ​ឲ្យ​រំខាន​ដល់​ចង្កេះ របស់​អ្នក​នោះទេ​។ ប្រសិនបើ​អ្នក ខ្វះ​ការប្រុងប្រយ័ត្ន វា​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​ឆ្អឹងខ្នង​របស់​អ្នក​។ ម្យ៉ាងវិញទៀត ការតម្រង់​ខ្នង​មិនមែន ជា​ បញ្ហា​តែមួយ​សម្រាប់ ឥរិយាបថ​នោះទេ ក៏ប៉ុន្តែ​នៅមាន​សកម្មភាព ប្រចាំថ្ងៃ​ជាច្រើន​ទៀត ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​ចង្កេះ និង​ខ្នង​របស់​អ្នក​។​
​ជាក់ស្តែង​នៅលើ ឆ្អឹ​កក​ង​ខ្នង​មាន​៥​គន្លាក់ ដែល​ស្ថិតនៅលើ​ចង្កេះ ហើយ​មាន​តួនាទី​ទប់​ទ្រ ដងខ្លួន​របស់​យើង​។ ឆ្អឹង​កង​នេះ មាន​លក្ខណៈ​ស្រួយ នៅពេលដែល​យើង​អង្គុយ ហើយ​ធ្វើ​ឲ្យ​យើង មាន​អារម្មណ៍​ថា​ឈឺចាប់ នៅ​កន្លែង​នោះ​។ ម្យ៉ាងទៀត សាច់ដុំ​របស់​ខ្នង ដែល​ធ្វើ​ចលនា​ប្រែ ជា​ចុះខ្សោយ ហើយ​សន្លាក់​បាត់បង់​នូវ​ភាពទន់ភ្លន់​។ ដូច្នេះ​ដើម្បី​ថែរក្សា​សុខភាព ខ្នង​របស់​អ្នក​ឲ្យ​បានល្អ អ្នក​ទាំងអស់គ្នា​គួរតែ អនុវត្តន៍​ឥរិយាបថ មួយចំនួន​ជាប្រចាំ ថ្ងៃ​ដូចខាងក្រោមៈ​
១. ត្រូវ​ឆ្លៀត​ដោះ​ស្បែកជើងកែងចោទ​ចោល​ជារឿយៗ​: ​ការពាក់ ​ស្បែក ជើង​កែង​ខ្ពស់ៗ មើលឃើញថា​ស្អាត​ណាស់ ប៉ុន្តែ​វា​បណ្តាល​ឲ្យ សាច់ដុំ​ជើង​ឡើង​រួញ​។ ម្យ៉ាងវិញទៀត​ការដើរ ស្បែកជើងកែងចោទ​យូរៗ អាចធ្វើ​ឲ្យ​អ្នក​ជាំ​ចង្កេះ​។ ដំណោះស្រាយ​គឺ អ្នក​ត្រូវ​ឆ្លៀតពេល​ឲ្យ សមស្រប​មួយ​ដើម្បី ដោះ​ស្បែកជើង​កែង​ចេញ រួចហើយ​សឹម​ពាក់​វិញ នៅ​ប៉ុន្មាន​នាទី​ក្រោយមក​។​
២. គេង​ឲ្យ​បាន​ត្រឹមត្រូវ​: ​ នៅពេលដែល​អ្នកមាន បញ្ហា​ឈឺ​ខ្នង​អ្នក​មិនអាច ចោទថា​មកពី​គ្រែ របស់​អ្នក​បានឡើយ​។ ដោយឡែក អ្នក​ត្រូវ​សាកល្បង គេង​ផ្អៀងខ្លួន ហើយ​ដាក់​ក្បាល របស់​អ្នក​រាបស្មើ ឬ​អ្នក​អាច​កើយ​ខ្នើយ​ដ៏​តូច​មួយ​។ ការអនុវត្តន៍​បែបនេះ ជារឿយៗ​ជួយ​ឲ្យ​ឆ្អឹងខ្នង កង​របស់​អ្នក​អាច​សម្រប តាម​បាន​យ៉ាង​ល្អ​។​
៣. ពេល​ដើរ​ផ្សារ​: ​ការឡើង​ចុះ​ ជណ្តើរ នៅ​ផ្សារ​ធំៗ​មួយចំនួន ជារឿយៗ ជាមួយនឹង​ការខិតខំ ប្រឹង​យួរ​អីវ៉ាន់​ធ្ងន់ៗ នៅក្នុង​ដៃ​តែ​ម្ខាង វា​បានធ្វើ​ឲ្យ​អ្នកមាន​អាកា​រៈ ឈឺ​ចុកចាប់​នៅត្រង់​ខ្នង​។ ដូច្នេះហើយ​ដើម្បី កុំ​ឲ្យ​ខូច​ឆ្អឹងខ្នង អ្នក​ត្រូ​តែ​ចែករំលែក អីវ៉ាន​នោះ​ឲ្យ​ស្មើគ្នា​សម្រាប់​យួរ នៅក្នុង​ដៃ​ទាំងសងខាង​។​
៤. អ្នក​មិនត្រូវ​ពត់ ក របស់​អ្នក​នៅក្នុង​ការិយាល័យ​ឡើយ​: ​ ការ​អង្គុយ​ធ្វើការ​ចំនួន ៨​ម៉ោង​ក្នុង​មួយថ្ងៃ ប្រៀបបាន​នឹង ការធ្វើ​ការពត់ពែន រមួលខ្លួន​ម្តង​។ ក ងាក​ទៅ​ម្ខាង​នៃ​ព្យូ​ទ័​រ ស្មា​បង្វិល​ទៅ​ទិស​ម្ខាង​ទៀត ដើម្បី​លើក​ទូរស័ព្ទ​មក​ស្តាប់ ចំណែកឯ​គូទ​របស់​អ្នក ស្ថិតនៅ​ចំ​កណ្តាល​នៃ​កៅអី ដើម្បី​ធ្វើការ​សម្រាល​ត្រគាក​។ សរុបមក ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ទាំងឡាយ នៅពេល​ចប់​ម៉ោង​ធ្វើការ ដំបូង​អ្នក​ត្រូវ​អង្គុយ​នៅ លើ​កៅអី​ឲ្យ​ស៊ប់ ដាក់​ប្រអប់ជើង​នោះ​លើ កំណល់​តូច​មួយ ប្រសើ​ន​បើ​គ្មាន​កំណល់​ទេ អ្នក​អាចដាក់​នៅលើ កែង​ស្បែកជើង របស់​អ្នក​ក៏បាន​។ រួចមក​អ្នក​មិនត្រូវ​បំពេញ ការងារ​ដោយ​ប្រើ តែមួយ​ផ្នែក​នៃ រាងកាយ​នោះទេ ផ្ទុយទៅវិញ​អ្នក​ត្រូវ ប្រើប្រាស់​គ្រប់ ផ្នែក​កាន​យ​របស់​អ្នក​។​
៥.​មេផ្ទះ​: ​ដើម្បី​បង្ក​កុំ​ឲ្យ​ឈឺ ​ខ្នង អ្នក​មិនត្រូវ​បន្ទន់​ខ្នង របស់​អ្នកជា​ញឹកញាប់​ពេក​នោះទេ ជាពិសេស​នៅពេល ដែល​អ្នក​ជូត​ផ្ទះ​។ អ្នក​ត្រូវ​ឈរ​ឲ្យ​ត្រង់​ខ្នង និង​កាន់​ប្រដាប់​ជូត​ផ្ទះ នៅត្រឹម​កម្ពស់ កែងដៃ​របស់​អ្នក​។​
៦.​នៅពេល​បើកបរ​: ​ដើម្បី​ជៀសវាង​ គ្រោះថ្នាក់ នៃ​អាកា​រៈ​ថ្លោះ​ត្រគាក នៅពេល​ចូល ឬ​ចេញពី​រថយន្ត អ្នក​គួរតែ​ទយគូទ ដាក់​កន្លែង​អង្គុយ បន្ទាប់មក​អ្នក​បង្វិល ជើង​ឡើង​រថយន្ត​។ អ្នក​គួរតែ​យក​កូន ខ្នៀ​ត​តូច​មួយ​សម្រាប់ កល​ចង្កេះ​របស់​អ្នក​៕​

0 comments:

Post a Comment