Friday, January 11, 2013

មូលហេតុធ្វើឲ្យមាន​អង្គែ

មូលហេតុធ្វើឲ្យមាន​អង្គែ
អង្គែ ​គឺ​បង្ក​ឡើង​ដោយ ​ពេល​ការ​បន្លាស់ប្តូរ​ស្បែកថ្មី​តាម​លក្ខខណៈធម្មជាតិ ​បង្កើន​ល្បឿន។
​នេះបណ្តាល​ឲ្យមាន​បន្ទះ​ស្បែក​ដែល​ស្លាប់ ​ដែល​បង្កើត​នៅ​លើ​ផ្ទៃ​ស្បែកក្បាល ​ដែល​ជ្រុះ​ចេញ​ពី​សក់ ​ដែល​ធ្វើ​ឲ្យ​មាន​ក្រមរ ទាក់ទង​នឹង​អង្គែ។
​អ្វីដែល​បង្ក​ឲ្យស្បែក​​ដូរ​ថ្មី​ដដែលៗ កើនឡើង ​គឺមិន​តែងតែ​ច្បាស់លាស់​ទេ។
កត្តាដែលអាច​ទៅរួច ​អាច​រួមមាន៖
  • រលាកស្បែកក្បាលៈ ជាជម្ងឺ ​ដែល​មាន​ការយល់ដឹង​មិន​បានល្អ ​ដែល​ ​បង្ក​ឲ្យស្បែកមាន​ជាតិ​ខ្លាញ់ ។ អ្នកដែល​មាន​ជម្ងឺ​ប្រភេទ​នេះ​អាច​ជួបប្រទះ​មាន​ក្រមរ​នៅលើ​ផ្នែកណាមួយ​ នៃរាងកាយ ដូចជានៅលើ​ចិញ្ចើម ចំហៀងច្រមុះ និង​កន្លែង​ណាមួយ​ដែល​ស្បែក​បត់ចូលគ្នា ​ដូចជា​ក្លៀកជាដើម។
  • Malassezia ជាប្រភេទផ្សិតម្យ៉ាង ដែល​ជាធម្មតា ​រស់នៅដោយ​គ្មានប៉ះពាល់​ទៅលើស្បែក​ទេ ប៉ុន្តែ​ប្រសិនជា​វា​លូតលាស់​ក្រៅការគ្រប់គ្រងវា ​អាច​ បង្កើត​ស្បែកថ្មី​។
នេះត្រូវ​បាន​គេ​គិតថា ​មាន​ទំនាក់ទំនង​ជាអន្តរ។ ​វត្តមាន​នៃ​ជម្ងឺផ្សិត ​នៅលើស្បែក ​អាច​បណ្តាល ​ឲ្យមាន​ការឆ្លើយតប​មិន​ធម្មតា ​ពី​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន ​​ដែលអាច​ធ្វើ​ស្បែក​មាន​ជាតិ​ខ្លាញ់។
ផ្ទុយ​មកវិញ​​ជាតិខ្លាញ់នៅស្បែក ​អាចធ្វើឲ្យមាន​ការកើនឡើង ​ថែមទៀត ​នៃ​ជម្ងឺ​ផ្សិត ដែល​បន្ទាប់​មក ​បណ្តាលឲ្យ ​មាន​ទៅជា​អង្គែ។
កត្តាប្រឈម​ដែលអាចទៅរួច​ចំពោះ​អង្គែ​នេះមាន៖
  • អារម្មណ៍ស្រ្តេស
  • មិន​បាន​កក់សក់ ​ឬ​ក៏​កក់សក់ច្រើនដង​ពេក ​អ្នកខ្លះអាច​រមាស់ ​ស្បែកក្បាល ​ប្រសិនជា ​គេ​កក់​សាប៊ូ​ញឹកញាប់ពេក ​ដូចជា​មួយថ្ងៃពីរដង
  • ប្រើប្រាស់​ផលិតផលសក់​មួយចំនួន ​ដូចជា ​ស្ព្រៃ​បាញ់សក់ ​ជែលលាបសក់
  • ជម្ងឺស្បែក​ដទៃទៀត ​ដូចជា psoriasis  eczema ដែលជា​ជម្ងឺស្បែក​ក្បាល​ច្រើន​កើតមាន​​ដែលធ្វើ​ឲ្យស្បែកក្បាល ស្ងួត ​ពណ៌​ក្រហម​ និង​ក្រមរ។
  • មាន​ប្រព័ន្ធការពារ​រាងកាយ​ខ្សោយ ​ដូចជា​ការព្យាបាល​ដោយ​ថ្នាំ​គីមី
សម្រាប់​មូលហេតុ​ដែល​មិន​ច្បាស់លាស់ ​អ្នកដែល​មាន​ជម្ងឺ​​ Parkinson ជាញឹកញាប់ មាន​ទាំង​អង្គែ ​និង​រលាកស្បែកក្បាល ។
Décontractyl ៖​អ្វី​ដែល​អ្នក​គួរ​យល់​ដឹង

ថ្នាំ​គ្រាប់ Decontractyl ផ្សំ​ឡើង​ដោយ​សារធាតុ​ថ្នាំ Mephenesine ដែល​អាច​មាន​ចំនុះ​លេខ ២៥០​មី​លី​ក្រាម ឬ ៥០០​មី​លី​ក្រាម ដែល​មាន​មុខងារ​ជួយ​អោយ​សាច់ដុំ​ធូរ​។ ថ្នាំ​នេះ​ត្រូវបាន​គ្រូពេទ្យ​ចេញ​អោយ​ប្រើប្រាស់​ចំពោះ​មនុស្ស​ធំ និង​កូនក្មេង​អាយុ​ចាប់បី ១៥​ឆ្នាំ​ឡើង​ទៅ​សម្រាប់​បន្ថែម​នូវ​ការព្យាបាល​លើ​ការឈឺចាប់​ដោយសារតែ​ សាច់ដុំ​កន្ត្រាក់​ខ្លាំងពេក​។

​ចំនុច​ដែល​មិន​គួរប្រើ​
  • មាន​ប្រវត្តិ​អាឡែ​ហ្ស៊ី​នឹង​ធាតុផ្សំ​របស់​ថ្នាំ​នេះ​
  • ​ជំងឺ​ពី​កំណើត​កើតមក​ខ្វះ​អង់ស៊ីម​រំលាយ​អាហារ (Porphyria)
  • ​ស្ត្រី​មាន​ផ្ទៃពោះ ឬ​ស្ត្រី​បំបៅ​ដោះ​កូន​

កម្រិត​នៃ​ការប្រើប្រាស់​
  • លេខ ២៥០​មី​លី​ក្រាម ប្រើ​ម្តង ២ ទៅ​៤​គ្រាប់ ចំនួន ៣​ដង​ក្នុង​មួយ​ថ្ងៃ​ជា​រៀងរាល់ថ្ងៃ​។
  • លេខ ៥០០​មី​លី​ក្រាម ប្រើ​ម្តង ១ ទៅ​២​គ្រាប់ ចំនួន ៣​ដង​ក្នុង​មួយ​ថ្ងៃ​ជា​រៀងរាល់ថ្ងៃ​។​

​ផល​រំខាន​
​ថ្នាំ​មួយ​ប្រភេទ​នេះ​ប្រហែលជា​មាន​ផល​រំខាន​មួយ​ដល់​មនុស្ស​មួយចំនួន​ដែរ​ដូចជា​៖
  • ​អាឡែ​ហ្ស៊ី​ធ្ងន់ធ្ងរ​ជា​មួយ​នឹង​ការធ្លាក់ចុះ​សម្ពាធ​ឈាម​
  • ​ក្អួត​, ចង្អោ​រ​, សន្លឹម​, រមាស់​ស្បែក​។

កំណត់ចំណាំ​៖ អ្នក​គួរ​ធ្វើ​ការពិគ្រោះ និង ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​អោយបាន​ត្រឹមត្រូវ មុន​ពេល​សម្រច ចិត្ត​ទិញ​ថ្នាំ​នេះ យក​មក​ព្យាបាល​ដោយ​ខ្លួនឯង ៕
- See more at: http://www.health.com.kh/newdetail.php?newid=4047&catid=9#sthash.WNS3CI7o.dpuf

0 comments:

Post a Comment