Sunday, January 13, 2013

១០​យ៉ាង​បំផ្លាញ​ខួរក្បាល​


១០​យ៉ាង​បំផ្លាញ​ខួរក្បាល

        ​និស្ស័យ​ទាំង ១០​យ៉ាង​ដែល​ជះ​ផល​អាក្រក់​ចំពោះ​ខួរក្បាល ហើយ​លោកអ្នក​គួរ​ចៀសវាង​មាន​ដូចខាងក្រោម​៖
 ១- មិន​បរិភោគ​អាហារ​ពេលព្រឹក​
​ការមិន​បរិភោគ​អាហារ​ពេលព្រឹក ជាការ​គ្រោះថ្នាក់​មួយ​ដល់​ខួរក្បាល​។ ការផ្ដល់​ផល​អាក្រក់​របស់​វា​ធំ​បំផុត គឺ​ធ្វើ​ឲ្យ​កម្រិត​ឈាម​ក្នុង​ខួរក្បាល​ថយចុះ ហើយ​ជាមួយគ្នានេះដែរ វា​ក៏​ជំរុញ​ឲ្យ​សារជាតិ​អាហារ​មិនអាច​ទៅ​ចិញ្ចឹម​ខួរក្បាល​គ្រប់គ្រាន់​។

ចលនា​នេះ បើ​មាន​ញឹកញាប់ និង​រយៈពេល​យូរ វា​នឹង​បង្ក​ឲ្យ​ខួរក្បាល​ចុះខ្សោយ​តែម្ដង​។​
២- បរិភោគ​អាហារ​ច្រើនពេក​ ​
ការបរិភោគ​អាហារ​ហួស​ចំណុះ និង​ច្រើន​ជ្រុល វា​នឹង​បង្ក​ឲ្យ​សរសៃឈាម​ក្រហម​ក្នុង​ខួរក្បាល​ឡើង​រឹង ដែលជា​អាការ​សំខាន់​បង្ក​ឲ្យ​ខួរក្បាល​ចុះខ្សោយ​យ៉ាង​ឆាប់រហ័ស​។​
៣- ការជក់បារី​ ​
ជា​មូលហេតុ​ធ្វើ​ឲ្យ​កើតរោគ​ខួរក្បាល​រួម​តូច និង​នាំ​ឲ្យ​កើតរោគ​អាល់​ហ្សេ​ម័​រ ឬ​រោគ​ឆាប់​ភ្លេចភ្លាំង​។​
៤- បរិភោគ​ផ្អែម​ខ្លាំងពេក​ ​
ការបរិភោគ​អាហារ​ផ្អែម​ខ្លាំងពេក​នឹង​បង្ក​ឲ្យ​រាំងស្ទះ​ដល់​ការ​ស្រូប ទាញ​ប្រូតេអ៊ីន និង​សារជាតិ​អាហារ​ដែល​ផ្ដល់​សារប្រយោជន៍​ចំពោះ​រាងកាយ​។ ពេល​មាន​អាការ​បែបនេះ​កើតឡើង ធ្វើ​ឲ្យ​ខ្វះខាត​សារជាតិ​អាហារ និង​រាំងស្ទះ​ដល់​ការ​វិវឌ្ឍន៍​របស់​ខួរក្បាល​។​
៥-​សារជាតិ​ពុល​ ​
ខួរក្បាល​ជា​កន្លែង​ដែល​ត្រូវ​ប្រើ​ថាមពល​ច្រើន​បំផុត​ក្នុង​រាងកាយ​។ ដូច្នេះ​បើ​យើង​បាន​ស្រូប​សារជាតិ​ពុល​ច្រើន​ចូលទៅ វា​នឹង​បង្ក​ឲ្យ​អុកស៊ីសែន​ក្នុង​ខួរក្បាល​ថយចុះ និង​បន្ទាប់មក​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ប្រើ​ការងារ​របស់​ខួរក្បាល​ចុះ ខ្សោយ​។​
៦-​ការ​ទទួលទានដំណេក​មិន​គ្រប់គ្រាន់​
​ការ​ដេកលក់​ជួយ​ឲ្យ​ខួរក្បាល​បាន​សម្រាក និង​ប្រមូល​ថាមពល​គ្រប់គ្រាន់​ក្នុងការ​បំពេញ​កិច្ចការងារ​ក្នុង​ថ្ងៃ​បន្ទាប់​ទៀត​។​
៧- ដេក​ឃ្លុំ​ជិត​
ការ​ដេក​ឃ្លុំ​ភួយ​ជិត​តាំងតែ​ពី​ចុងជើង​រហូតដល់​ក្បាល វា​នឹង​បង្ក​ឲ្យ​មានការ​បន្ថែម​ឧស្ម័ន​កាបូ​និ​ច​ច្រើន​ទ្វេ​ឡើង និង​កាត់បន្ថយ​អុកស៊ីសែន​ដែល​បង្ក​ឲ្យ​ប្រសិទ្ធភាព​ខួរក្បាល​ចុះខ្សោយ​។​
៨- ប្រើ​ខួរក្បាល​ក្នុងខណៈពេល​មិន​ស្រួលខ្លួន​ ​
ការធ្វើការងារ ឬ​ប្រើ​គំនិត​ខ្លាំង​ក្នុងខណៈពេល​ដែលមាន​ជំងឺ នឹង​បង្ក​ឲ្យ​ប្រសិទ្ធភាព​នៃ​ការធ្វើ​កិច្ចការងារ​របស់​ខួរក្បាល​ធ្លាក់ ចុះ ហើយ​វា​ហាក់បីដូចជា​ការបំផ្លាញ​ខួរក្បាល​ដែរ​។​
៩-​ខ្វះ​ការប្រើ​គំនិត​
ការប្រើ​គំនិត​រិះគិត​ជា​ប្រការ​ល្អ​បំផុត​ក្នុងការ​ហ្វឹកហាត់​ឲ្យ​ខួរក្បាល​រឹងមាំ​ល្អ​។​
១០- ជា​មនុស្ស​មិនសូវ​និយាយស្ដី​ ​
ការបញ្ចេញ​ទស្សនៈ និង​គំនិត​ផ្សេងៗ បាន​ជួយ​ធ្វើ​ឲ្យ​ខួរក្បាល​រហ័សរហួន​កាន់តែ​ឆ្លាត​វាងវៃ ប៉ុន្តែ​បើ​ទុកចោល​មិន​ធ្វើ​ការងារ វា​បែរជា​ស្ពឹក​ស្រពន់ និង​អន់ថយ​៕

0 comments:

Post a Comment