Saturday, January 12, 2013

ស័ង្កសី ឥទ្ធិពលដល់ការរីកចម្រើន របស់កុមារតូចៗ យ៉ាងដូចម្តេច?

ស័ង្កសី ឥទ្ធិពលដល់ការរីកចម្រើន របស់កុមារតូចៗ យ៉ាងដូចម្តេច?


 
Give our kids a better deal
ប្រភេទអាហារដែលសម្បូរជាតិស័ង្កសី
1 of 2  
​ស័ង្កសី​កំពុង​ជា​បញ្ហា​ទូទៅ​ ក្នុង​សហគមន៍ ពិសេស​គឺ​នៅ​បណ្តា​ប្រទេស​ក្រីក្រ មាន​របប​ទទួលទាន​សំខាន់​គឺ​ធញ្ញជាតិ ពុំ​សូវ​មាន​សាច់ ។​

-​កុមារ​ខ្វះ​ស័ង្កសី​នឹង​ក្រិន ហើយ​គ្រប់ការ​យឺត​
​ ស័ង្កសី​ជួយ​បង្កើន​ការ​ស្រូបយក សំយោគ​សារជាតិ​ប្រូតេអ៊ីន បំបែក​ចែក​កោសិកា បង្កើន​អារម្មណ៍​ឆ្ងាញ់​មាត់ ហេតុនេះ​សំខាន់បំផុត​ចំពោះ​កុមារ ។ ទារក កុមារ​តូចៗ យុវវ័យ និង​ស្ត្រី​មានគភ៌ មានគភ៌​ក៏​ធ្វើ​ឲ្យ​ស្រក​ទម្ងន់ និង​កម្ពស់​ទារក​ទើប​កើត ។ ការស្រាវជ្រាវ​ជាច្រើន​បង្ហាញថា ការបំពេញបន្ថែម​ស័ង្កសី​ជួយ​កែប្រែ​ឲ្យ​ប្រសើរ​កម្ពស់​ចំពោះ​កុមារ​ទាប​ កន្តឿ និង​កើន​ទម្ងន់​លឿន​ទៅ​ទារក​ខ្វះ​ជីវជាតិ ។​

-​ការ​ប្រឈម​រលាក​ផ្លូវដង្ហើម រាករូស​ខ្លាំង​
​ ស័ង្កសី​ជួយ​សរីរាង្គ​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ដ​ង្កា​ត់ ដោយសារ​ជំរុញ​កោសិការ​អង្គ​បដិបក្ខ​ធ្វើ​សកម្មភាព​ប្រសិទ្ធភាព​ជាង ធ្វើ​ឲ្យ​សះ​មុខរបួស ។ ការខ្វះ​ស័ង្កសី និង​ឥទ្ធិពល​អាក្រក់​ដល់​ការរីកចម្រើន និង​សមត្ថភាព​របស់​កោសិកា​អង្គ​បដិបក្ខ​សឹងតែ​ទាំងអស់ បណ្តាល​ឲ្យ​យើង​ងាយ​ត្រូវ​ឆ្លង​មេរោគ កើន​គ្រោះថ្នាក់​រាករូស​ខ្លាំង រលាក​ផ្លូវដង្ហើម គ្រុនចាញ់​...​។​

-​ខ្វះ​ស័ង្កសី​នៅ​ឥទ្ធិពល​អាក្រក់​ទៅដល់​ស្មារតី​

​ ស័ង្កសី​នឹង​ជួយ​មនុស្ស​ទទួលទាន​ឆ្ងាញ់​មាត់​ជាង ។ ខ្វះ​វា​ការ​បំប្លែង​របស់​កោសិកា​ជិ​វ្ហា​វិញ្ញាណ​ត្រូវ​រង​ឥទ្ធិពល បង្ក​ឲ្យ​ខ្ជិល​ទទួលទាន ។ ពុំ​ត្រឹម​តែមាន​ឥទ្ធិពល​ចំពោះ​រាងកាយ​ប៉ុណ្ណោះ​ទេ ស្ថាន​ភាពខ្វះ​ស័ង្កសី​នៅ​ឥទ្ធិពល​អាក្រក់​ទៅដល់​ស្មារតី វា​ធ្វើ​ឲ្យ​អ្នក​ងាយ​មួរ​ម៉ៅ ។ មូលហេតុ​គឺ​ស័ង្កសី​មួយ​ដឹកជញ្ជូន​កាល់ស្យូម​ចូលក្នុង​ខួរក្បាល ហើយ​ដែល​កាល់ស្យូម​ឈរ​ជួរមុខ​ក្នុង​បញ្ជី​សារជាតិ​ជួយ​ស្ថិរភាព​សរសៃប្រសាទ ។​

-​កុមារ​ខ្វះ​ស័ង្កសី​ងាយ​កើត​ជំងឺ​សួនតួ​
​តាម madeformums ជំងឺ​សួនតួ និង​រោគសញ្ញា​ពាក់ព័ន្ធ​ផ្សេងៗ​កាន់តែ​ត្រូវ​បានដឹង​ច្រើនជាង ។ ដោយឡែក​តែ​នៅ​អង់គ្លេស ចំនួន​កុមារ​កើត​ជំងឺ​នេះ​ឡើងដល់​ជាង​១% (​ខ្ពស់ជាង​១០​ដង ប្រៀប​នឹង​៣០​ឆ្នាំមុន​) ។​
​ក្នុងការ​ស្រាវជ្រាវ​ ថ្មីៗ​នេះ​បំផុត ក្រុម​ស្រាវជ្រាវ​នៅ​តូ​ក្យូ​វាស់​បរិមាណ​ស័ង្កសី​ក្នុង​សក់​របស់​កុមារ​កើត ​ជំងឺ​សួនតួ និង​អាកា​រៈ​ជំងឺ​ពាក់ព័ន្ធ ២.០០០​នាក់ ។ លទ្ធផល​បង្ហាញថា​មាន "​ទំនាក់ទំនង​ច្រើន​គួរសម​" រវាង​រោគសញ្ញា​នេះ​ជាមួយនឹង​ស្ថាន​ភាពខ្វះ​ស័ង្កសី ពិសេស​ក្នុង​ក្រុម​កុមារ​អាយុ​តិច​បំផុត ។ បរិមាណ​ស័ង្កសី​វាស់​បាន​គឺ​ទាប​បំផុត​ក្នុង​ក្រុម​កុមារ​អាយុ​តិច​បំផុត ដោយ​ជិត​ពាក់កណ្តាល​នៃ​ចំនួន​កុមារ និង​ជាង​ពាក់កណ្តាល​ចំនួន​កុមារី​មាន​អាយុ​ក្រោម​៣​ឆ្នាំ ត្រូវបាន​វាយតម្លៃ​ខ្វះ​ស័ង្កសី ។ ករណី​ធ្ងន់ធ្ងរ​មួយចំនួន​ដូចជា​កុមារ​អាយុ​២​ឆ្នាំ មាន​បរិមាណ​ស័ង្កសី​ពុំបាន​១/១២ កម្រិត​សំណូមពរ ។ ពួកគេ​ចាត់ទុកថា ទារក​ទើប​កើត​ត្រូវការ​ស័ង្កសី​ច្រើនជាង​ដើម្បី​លូតលាស់ និង​រីកចម្រើន​ប្រៀប​នឹង​កុមារ​អាយុ​ច្រើនជាង ហើយ​ការខ្វះ​ស័ង្កសី​នៅ​ដំណាក់កាល​ដំបូង​អាចពាក់ព័ន្ធ​ដល់​ជំងឺ​សួនតួ ។​

-​ធ្វើ​ដូចម្តេច​ដើម្បី​ផ្គត់ផ្គង់​គ្រប់​ជាតិ​ស័ង្កសី​?
​ដំបូងបង្អស់​ត្រូវ​ទទួល​ទាន​អាហារ​សម្បូរ​ស័ង្កសី ពិសេស​គឺ​គ្រឿង​សមុទ្រ ។​
​ ចំពោះ​ទារក​ទើប​កើត ដើម្បី​មាន​ស័ង្កសី​គ្រប់​ត្រូវ​ប្រឹងប្រែង​ឲ្យ​បៅដោះ​ម្តាយ​ព្រោះ​ស័ង្កសី​ ក្នុង​ទឹកដោះ​ម្តាយ​នៅ​ខែ​ដំបូង​គឺ​ខ្ពស់បំផុត (2-3mg/​លីត្រ​) ក្រោយ​៣​ខែ​នោះ​ថយចុះ​សន្សឹមៗ​នៅ​០,៩mg/​លីត្រ ។ បរិមាណ​ស័ង្កសី​ដែល​មាតា​បាត់​តាមរយៈ​ទឹកដោះ​ក្នុង​៣​ខែ​ដំបូង​ប៉ាន់ស្មាន​ ប្រមាណ​១,៤mg ក្នុង​១​ថ្ងៃ ។ អាស្រ័យហេតុនេះ មាតា​ត្រូវ​ទទួលទាន​អាហារ​សម្បូរ​ស័ង្កសី​ឲ្យ​បាន​ច្រើន​ដើម្បី​គ្រប់គ្រាន់ ​សម្រាប់​ទាំង​ម្តាយ​ទាំង​កូន ។ ប្រសិន​របប​ទទួលទាន​មិន​ធានា នោះ​អាច​បង្កើន​ស័ង្កសី​ដោយ​ពពួក​អាហារ​រូប​ត្ថ​ម្ភ ៕​

0 comments:

Post a Comment