Saturday, January 12, 2013

ប្រយ័ត្ន ! បរិភោគខ្លាញ់ច្រើន ស្ពែមអន់គុណភាព

ប្រយ័ត្ន ! បរិភោគខ្លាញ់ច្រើន ស្ពែមអន់គុណភាព


 
Give our kids a better deal
អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅ Copenhagen ដា​ណឺ​ម៉ាក បានធ្វើ​ការអង្កេត និង​ពិនិត្យ​លើ​បុរស​ដា​ណឺ​ម៉ាក ៧០១​នាក់ ដែល​កំពុង​ពិនិត្យ​សុខភាព​ដើម្បី​បំពេញ​កាតព្វកិច្ច​យោធា​អំឡុង​ឆ្នាំ​ ២០០៨-២០១០ ។​

​ក្រុម​ស្រាវជ្រាវ​បានធ្វើ​ការសាកសួរ​អ្នក​ទាំងនោះ​ អំពី​ម្ហូបអាហារ​ដែល​ពួកគេ​បរិភោគ​៣​ខែ​មុន​ធ្វើ​ការយក​ស្ពែ​ម​ទៅធ្វើ​តេស្ត ​ត្រួតពិនិត្យ ។​

​លទ្ធផល​បង្ហាញថា បុរស​ដែល​បរិភោគ​សារធាតុ​ខ្លាញ់​ច្រើន​គឺមាន​គុណភាព​ស្ពែ​ម​ទាប​ជាង​៣៨% និង​បរិមាណ​ស្ពែ​ម​ទាប​ជាង​៤១%​ប្រៀប​ទៅនឹង​អ្នក​ដែល​បរិភោគ​វា​ក្នុង​ចំនួន ​តិច ។​

​ឆ្លើយតប​ជាមួយ​បទសម្ភាសន៍​របស់ Reuters អ្នកស្រាវជ្រាវ Tina Jensen ប្រាប់ថា យើងខ្ញុំ​ពុំ​អាច​បញ្ជាក់បាន​ពី​ទំនាក់ទំនង ហេតុ និង​ផល​ឡើយ ប៉ុន្តែ​ការស្រាវជ្រាវ​ទាំងនោះ​បង្ហាញ​ឲ្យ​ឃើញថា ការបរិភោគ​ខ្លាញ់​ច្រើន គឺមាន​ឥទ្ធិពល​ទៅលើ​ស្ពែ​ម​ទាំង​គុណភាព និង​បរិមាណ ៕​

0 comments:

Post a Comment