Saturday, January 12, 2013

វិធីព្យាបាល ការឈឺក្បាល តាមបែបធម្មជាតិ


វិធីព្យាបាល ការឈឺក្បាល តាមបែបធម្មជាតិ


ការឈឺក្បាល គឺជាបញ្ហាមួយ ដែលតែងតែកើតមាន ហើយរាល់មនុស្សម្នាក់ៗ តែងប្រឈមនឹងវា ជាច្រើនដង។ វាគឺជាមូលហេតុទីមួយ ដែលធ្វើអោយអ្នកជំងឺ ត្រូវទៅជួប នឹងវេជ្ជបណ្ឌិត។ មានមូលហេតុផ្សេងៗ ជាច្រើន ដែលនាំអោយអ្នក មានអាការនេះ រួមបញ្ចូលទាំងបញ្ហា សុខភាពផ្លូវកាយ និង ផ្លូវចិត្តផងដែរ។
នៅពេលដែលអ្នក កំពុងរងគ្រោះពីការ ឈឺចាប់ខ្ទោកៗ អ្វីដែលអ្នកបានគិតមុនគេ នោះគឺ ការប្រើ ថ្នាំបំបាត់ការឈឺចាប់ ដើម្បីធ្វើអោយ វាមានភាពស្រាកស្រាន្ត បានឆាប់រហ័ស តាមដែលអ្នកអាចធ្វើទៅបាន។ មនុស្សភាគច្រើនមាន ការឈឺក្បាលនេះ ដោយសារតែបញ្ហាស្ត្រេស និង ការរងសម្ពាធ ដូច្នេះមុននឹង អ្នកសម្រេចប្រើថ្នាំបំបាត់ ការឈឺចាប់ នេះ អ្នកអាចធ្វើការផ្លាស់ប្តូរ នូវទំលាប់រស់នៅប្រចាំថ្ងៃ និង របបអាហារដែល អ្នកត្រូវទទួលទាន។ ប្រសិនបើអ្នក បានធ្វើដូចនេះ ហើយតែអ្នកនៅតែ មិនមានភាពខុសគ្នានៅក្នុងការឈឺចាប់ទេ នោះអ្នកអាចធ្វើ តាមនូវគន្លឹះដ៏មាន ប្រយោជន៍ដូចខាងក្រោម ដែលវាអាចនឹងធ្វើ អោយអាការៈឈឺក្បាលនេះ បាត់ទៅវិញតាមបែបធម្មជាតិ។

តើអ្នកអាចធ្វើ ការព្យាបាល ការឈឺក្បាលតាម បែបធម្មជាតិ ដោយរបៀបណា?
ដាក់ថង់ទឹកកក
ប្រសិនបើអ្នកមានការឈឺក្បាល ដោយសារតែបញ្ហាស្ត្រេស, ការព្រួយបារម្ភ, កំហឹង ឬ ដោយសារតែបញ្ហា ប្រតិកម្មនឹង ប្រភេទអាហារណាមួយ នោះអ្នកអាចស្អំទឹកកក ទៅលើក្បាល, បំពង់ក,ស្មា និង ខាងក្រោយ កញ្ចឹងករបស់អ្នក។ អ្នកនឹងអាចកំចាត់ចោល នូវបញ្ហានៃការឈឺក្បាលនេះ បានក្នុងកម្រិតណាមួយ និង វាអាចជួយ ធ្វើអោយអ្នក មានអារម្មណ៍ប្រសើរជាងមុន។
ផ្តល់ជាតិទឹកដល់ ខ្លួនប្រាណរបស់អ្នក
កង្វះជាតិទឹក អាចនឹងធ្វើ អោយអ្នកឈឺក្បាល។ នៅពេលដែល អ្នកបាត់បង់សារធាតុរាវ និង កំដៅ នោះការឈឺ ចាប់នៅក្នុងក្បាល នឹងចាប់កើតមាន។ អ្នកអាចធ្វើការអង្គុយចុះ និង ផឹកទឹកតាមសម្រួល។ អ្នកត្រូវផឹកទឹក អោយបាន ៨កែវជារៀងរាល់ថ្ងៃ នោះអ្នកនឹងបានឃើញ ពីភាពខុសប្លែកគ្នានេះ មិនខាន។ អ្នកក៏អាចជ្រលក់ ក្រណាត់ ទៅក្នុងទឹកកក រួចមកយកវាមករុំ នៅនឹងភ្នែករបស់អ្នក អោយបាន១០នាទី។
ប្រេងជីអង្កាម
ជីអង្កាមគឺអាចធ្វើអោយ ប្រព័ន្ធប្រសាទមានភាព ធូរស្រាល និង អាចធ្វើអោយអ្នកមាន កំលាំងឡើងវិញ បានបន្តិច ផងដែរ។ អ្នកអាចធ្វើការម៉ាស្សាប្រេង ជីអង្កាមនេះ ក្នុងរយៈពេលប្រហែល ជា១៥នាទី។ ហើយអ្នកក៏អាចយក ជីអង្កាមស្រស់ មកឈ្លីម៉ាស្សានៅលើ ក្បាលរបស់អ្នកផងដែរ។ អ្នកនឹងមានអារម្មណ៍ប្រាកដថា អ្នកបានទទួលនូវ ភាពធូរស្រាល ពីអាការៈឈឺក្បាលនេះ។

ការចាក់ម្ជុលវិទ្យាសាស្ត្រ
អ្នកអាចសាកល្បង នូវវិធីនៃការព្យាបាលដោយប្រើ ការចាក់ម្ជុលវិទ្យាសាស្ត្រនេះ។ វិធីនេះនឹង អាចជួយអ្នកបាន ជាពិសេសប្រសិនបើ ការឈឺចាប់នេះកើតមាន ដោយសារតែ ការមានសម្ពាធ នៅក្នុងប្រព័ន្ធសសៃប្រសាទ។

អ្នកត្រូវស្ថិតនៅ អោយឆ្ងាយពី កុំព្យទ័រ ឬ ប្រើកញ្ចក់ ការពារពន្លឺ
កាំរស្មីដែលចេញពីម៉ាស៊ីនកុំព្យូទ័រ ឬ ក៏ពន្លឺដែលចាំងខ្លាំងជ្រុល ក៏អាចធ្វើអោយ អ្នកឈឺក្បាលផងដែរ។ ប្រសិនបើ អ្នកមានអាការៈឈឺក្បាលនេះ ដោយសារតែអ្នកបានប្រើ កុំព្យូទ័រច្រើនជ្រុលនោះ អ្នកត្រូវប្រើកញ្ចក់ការ ពារពន្លឺ នៅពេលដែល អ្នកធ្វើការងារជាមួយនឹងវា ហើយអ្នកក៏ត្រូវធ្វើ ការសម្រាក ដោយលាងមុខអ្នក អោយបានពីរ ទៅ បីដងក្នុងមួយថ្ងៃផងដែរ។
ស្អំថង់កំដៅ
ដោយសារតែបញ្ហាស្ត្រេស និង ការថយចុះនូវលំហូរឈាម ទៅកាន់ខួរក្បាល ការឈឺក្បាលដោយសារការ រង សម្ពាធ គឺអាចធ្វើអោយសាច់ដុំក ឡើងតឹងណែន។ នៅក្នុងករណីនេះ អ្នកត្រូវធ្វើអោយសាច់ដុំក អ្នកបានធូរស្រាល មកវិញដោយ ការដាក់ស្អំថង់កំដៅ ឬ ដបទឹកក្តៅឧណ្ណៗ។ អ្នកក៏អាច ធ្វើការងូតទឹកក្តៅឧណ្ណៗ ដើម្បីអោយសាច់ដុំ នៅនឹងក,ស្មា និង ខ្នងផ្នែកខាងលើ ដែលតឹងណែនមានភាព ធូរស្រាលមកវិញ។
ជៀសវាងអាហារដែល មានជាតិស្ករខ្ពស់
អាហារដែលមានជាតិស្ករខ្ពស់ ឬ សារធាតុបន្ថែមក្នុងអាហារ ដូចជា ជាតិដែលធ្វើអោយអាហារទុកបានយូរ , ការបន្ថែមរសជាតិ និង ពណ៌ ក៏អាចជាកត្តាដែលនាំអោយ មានការឈឺក្បាលនេះ កើតមានឡើងផងដែរ។ ចូរប្រាកដថា អ្នកស្ថិតនៅអោយឆ្ងាយ ពីអាហារប្រភេទនេះ និង ព្យាយាមទទួលទាននូវ អាហារណាដែល មានលក្ខណៈបែបធម្មជាតិ ដូចជាពពួកផ្លែឈើ និង បន្លែជាដើម។
គេងអោយបានគ្រប់គ្រាន់
ប្រសិនបើមនុស្សមួយចំនួន មិនសូវបានទទួលទានដំណេកនោះទេ នោះវាក៏ជាបញ្ហាមួយសម្រាប់អ្នកផងដែរ។  ដូចនេះ ការគេងអោយបានគ្រប់គ្រាន់ ក៏អាចជួយកាត់បន្ថយនូវអាការៈស្ត្រេសបានដែរ។ ជាទូទៅវាត្រូវបាន គេធ្វើការណែនាំចំពោះ អ្នកដែលតែងមានអាការៈឈឺក្បាល អោយរក្សាទំលាប់នៃការគេងប្រចាំថ្ងៃអោយបាន ដូចធម្មតា។
ព្យាយាមធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណដូចជាការ ហែលទឹក, ដើរញាប់ៗ ឬ ការរត់ត្រេះៗ គឺអាចជួយបង្កើន ចរន្តឈាមរត់ ហើយ ខ្យល់អាកាសបរិសុទ្ធក៏អាច ជួយអោយការឈឺក្បាល អ្នកមានសភាពស្រាកស្រាន្ត មកវិញផងដែរ។ វាក៏អាចធ្វើ អោយរាងកាយ របស់អ្នកទាំងមូល បានសម្រាក ដូច្នេះអ្នកគួរធ្វើ លំហាត់ប្រាណជាប្រចាំ និង ធ្វើវាអោយទៅជា ទំលាប់ប្រចាំថ្ងៃរបស់អ្នក។
វិធីព្យាបាលដោយប្រើសំណើច
មានពេលជាច្រើន ការឈឺក្បាល អាចនឹងផ្តល់មហន្តរាយយ៉ាងខ្លាំងដល់អ្នក ដោយសារតែការ មានស្ត្រេសច្រើន ជ្រុល។ នៅក្នុងស្ថានភាពដូចនេះ ការប្រើសំណើច គឺជាឱសថព្យាបាលជំងឺស្ត្រេស មួយដ៏មានប្រសិទ្ធភាព។ អ្នក អាចមើលរឿងកំប្លែង ឬ អានសៀវភៅរឿងកំប្លែង នៅក្នុងសួនច្បារ និង ផ្ទុះសំណើចអោយបានលឺៗ នោះអ្នកនឹង មានភាពធូរស្រាលភ្លាម នៅក្នុងរយៈពេលតែពីរ ឬ បីនាទីប៉ុណ្ណោះ ។
ផឹកទឹកតែដែល មានជាតិថ្នាំបុរាណ
ដើម្បីធ្វើអោយការឈឺក្បាល មានសភាពស្រាកស្រាន្ត ទឹកតែដូចជា ជីអង្កាម គឺអាចជួយអ្នកបាន។ ចូរប្រាកដថា អ្នកបានផឹកតែ ដែលមានជាតិថ្នាំនេះ អោយបានមួយពែង នោះអ្នកនឹងបានរំងាប់ នូវអារម្មណ៍ឈឺចាប់នេះបាន។
គន្លឹះផ្សេងទៀត
•    ទទួលទានអាហារដែលមានជាតិ ម៉ាញ៉េស្យូមខ្ពស់ដូចជា ផ្កាខាត់ណាខៀវ,សណ្តែក, ទឹកសណ្តែក, សណ្តែកដី , ស្ពីណាច ។ល។
•    ការតាំងសមាធិក៏អាច ជួយធ្វើអោយ ការឈឺក្បាលរុំារ៉ៃ មានភាពធូរស្រាលដែរ ប៉ុន្តែគ្រាន់តែអ្នកត្រូវធ្វើការ តាំងសាធិអោយបាន ជាទៀងទាត់ប៉ុណ្ណោះ។
•    ធ្វើការកម្រិតនូវអាហារ ដែលសំបូរជាតិសូដ្យូម (អំបិល), ស្ករ,កូឡេស្តេរ៉ូល និង ខ្លាញ់។
•    ការព្យាបាលដោយប្រើរុក្ខជាតិ ដែលមានក្លិនក្រអូប ក៏អាចមានអត្ថប្រយោជន៍ សម្រាប់អ្នកផងដែរ។ ជាតិ ក្លិនផ្កា ដូចជាឡាវេនឌ័រ គឺអាចធ្វើអោយអារម្មណ៍ អ្នកស្រស់ថ្លាឡើងវិញ។
•    ជៀសវាងការគេង ក្នុងបន្ទប់ដែលត្រជាក់ខ្លាំង។ រក្សាសីតុណ្ហភាព នៅក្នុងបន្ទប់អ្នក អោយបានខ្ពស់ យ៉ាងហោចណាស់ ៦៨ដឺក្រេ។
•    ទទួលទានពពួកសារធាតុ វីតាមីនបន្ថែម  ដែលមានផ្ទុកជាតិម៉ាញ៉េស្យូម និង កាល់ស្យូម ដោយសារតែជាតិ រ៉ែទាំងពីរនេះ ត្រូវបានគេជឿថា ពួកវាអាច កាត់បន្ថយ នូវរោគសញ្ញានៃការរងសម្ពាធ និង បញ្ហាស្ត្រេសដទៃ ៗទៀត ដែលមានទំនាក់ទនង ទៅនឹង អាការៈឈឺក្បាលនេះ ៕
Photo by Looking Today

0 comments:

Post a Comment