Tuesday, January 15, 2013

ហេតុអ្វីមនុស្សក្មេងសោះមានបញ្ហាថ្លើម?

ហេតុអ្វីមនុស្សក្មេងសោះមានបញ្ហាថ្លើម?


ឥឡូវនេះអ្នកឯកទេសជាច្រើនយល់ឃើញថា មនុស្សត្រឹមអាយុ ២៦ឆ្នាំសោះស្រាប់តែមាន​បញ្ហាថ្លើមទៅហើយ ព្រោះសម័យនេះគេច្រើនឃើញ មនុស្សវ័យក្មេងៗចូលចិត្តផឹកស្រាច្រើនៗ
តាមពិត​​​ បុរសវ័យក្មេង ៣៧% និងស្រ្តីវ័យ​ក្មេង២៣%​តែងតែ​មានភាព​មមាញឹកនឹងការផឹកស៊ី។ គ្រប់ពេលដែលអ្នកផឹកស្រា វានឹងក្លាយទៅ ជាថ្នាំ​បញ្ចុះ​ទឹកនោម ហើយរាងកាយ​នឹង​បញ្ចេញសារធាតុរ៉ែ និង​វីតាមីនសំខាន់ៗចេញទាំងអស់ ជាពិសេសវីតាមីន B​កំផ្លេច ដែលជួយថែរក្សា ប្រព័ន្ធសរសៃប្រសាទ ការ​ផលិតអ័រម៉ូន រូបរាងសក់ និងក្រចក។ ការទទួលទានស្រាក្នុងកម្រិតមធ្យម (ស្រាមួយកែវ ឬស្រាបៀរ ០,៣២លីត្រ) អាចជួយការពារ​និងប្រឆាំង​ជំងឺបេះដូងបាន​បន្តិច​បន្តួច​ដែរ​។
ប្រសិនបើកូឡេស្ទើរ៉ុល​​​​​​អ្នកលើសពី៤,៥អ្នកអាចផឹកស្រាម្តងម្កាលបានដែរ អាចជាស្រាក្រហមមួយ​កែវគ្រប់គ្រាន់ហើយ។ស្រាមានជីវជាតិតិចតួចខ្លាំងណាស់ ប៉ុន្តែមនុស្សដែលផឹកស្រាភាគច្រើនយល់ថា ពួកគេកំពុងតែការពារជំងឺបេះដូងតាមរយៈការផឹកស្រានេះប៉ុន្តែបែរជាធ្វើ ជ្រុលទៅវិញដោយផឹកច្រើនពេកនិងមិនដឹងខ្លួនថាកំពុងតែប្រឈមនឹងការបង្កមហារីក ជាពិសេស​មហារីកសុដន់តែម្តង។ស្រាគឺវាទៅធ្វើទុក្ខដល់ថ្លើមខ្លាំងណាស់ ដែលអាចកាត់បន្ថយ​សមត្ថភាពនៃ​ការ​ច្រោះជាតិពុលក្នុងរាងកាយបាន។ ការផឹកស្រាច្រើនជ្រុលនឹងធ្វើ អោយអស់ កម្លាំង និងខ្សោះជាតិទឹក រំខានដល់ការដេកនិងអាចបាត់បង់វីតាមីនសំខាន់ៗជាច្រើនពីក្នុងខ្លួនទៀតផង។ ចំពោះស្រ្តីមានផ្ទៃពោះ​ប្រឈមនឹងទារកកើតមកមានលក្ខណៈខុសពីធម្មតាប្រសិន​បើទទួលទាន​ស្រា​លើសពីមួយដងក្នុងមួយថ្ងៃក្នុងពេលមានផ្ទៃពោះហើយក៏គួរតែចៀសវាងវាដែរប្រសិនបើកំពុងព្យាយាម​​ចង់មានផ្ទៃពោះ។
អាហារដែលត្រូវចៀសវាង     ចូរចៀសវាងការញ៉ាំទឹកក្រូចថ្លុងស្រស់ៗប្រសិនបើអ្នកកំពុងតែផឹកស្រាព្រោះវានឹងបង្កើនកម្រិតជាតិពុលរបស់ស្រា។
ខ្លាញ់Saturated​​Fatsក៏ធ្វើទុក្ខដល់ថ្លើមខ្លាំងណាស់ដែរ។ ចូរចៀសវាងអាហារសម្បូរជាតិខ្លាញ់ច្រើន​ជា​ពិសេស​​​សាច់អាំង ហ្វ្រូមាត បឺហ្គ័រ ជាដើម។
មិនត្រូវបណ្តោយអោយនរណាម្នាក់ផឹកស្រាលាយ​​​​​​ជាមួយកាហ្វេឡើយ ព្រោះវានឹងធ្វើអោយរាងកាយ​ខ្សោះជាតិទឹកកាន់តែខ្លាំង៕

0 comments:

Post a Comment