Tuesday, January 15, 2013

តើ​ការ​ទ​ទួលទា​ន​​កាហ្វេ​អា​ចជួយ​អ្វី​បា​ន​ខ្លះ​?

តើ​ការ​ទ​ទួលទា​ន​​កាហ្វេ​អា​ចជួយ​អ្វី​បា​ន​ខ្លះ​? ​

ទោះជា​អ្នក​ចូលចិត្ត ក្តៅ ត្រជាក់ ខ្មៅ ឬ ដាក់​ជាមួយ​ស្ករ​យ៉ាងណាក៏ដោយ ក៏​កាហ្វេ​ផ្តល់ អត្ថ​ប្រ​យោ​ជ​ន៏​ជាច្រើន សំរាប់​សុខភាព​របស់​អ្នក​ដែរ​។ ការទទួល​ទាន​ការ​ហ្វេ​មិន​ត្រឹមតែ ធ្វើ​ឲ្យ​អ្នកមាន​អារ​ម្ម​ណ៏ ស្រស់ស្រាយ​ប៉ុណ្ណោះ​ទេ គឺ​វា​ថែមទាំង​ជួយ​កាត់បន្ថយ

គ្រោះថ្នាក់​នៃ​ការកើត ជំងឺមហារីក​ស្បែក បាន​មួយកម្រិត​ទៀតផង​។ ដូច្នេះ​អត្ថបទ​មួយ​នេះ នឹង​បង្ហាញ​អ្នក​អំពី អត្ថ​ប្រ​យោ​ជ​ន៏​ដ៏​ភ្ញាក់ផ្អើល​អំពី​កាហ្វេ​។​
១. វា​អាចជួយ​ការពារ​ពី​ការ​មាន​អារ​ម្ម​ណ៏​ស្មុគស្មាញ​ ​
អ្នកនឹង​មាន​អារ​ម្ម​ណ៏​ថា​ស្រស់ស្រាយ បន្ទាប់ពី​បាន​អ្នក​ក្រេប​រស់ជាតិ កាហ្វេ​នាពេល​ព្រឹក​ជា​លើកដំបូង​។ ការសិក្សា​មកពី សាលា​ហា​វ៉ាដ នៃ សុខភាព​សារ​ធារ​ណៈ របស់​សហរដ្ឋអាមេរិក ដែល​បានចេញ​ផ្សាយ​កាលពី​ខែ​មុន បាន​រកឃើញថា ស្ត្រី​ដែល​បាន​ទទួលទាន​កាហ្វេ ដែល​ពោរពេញ​ទៅដោយ ជាតិ​កាហ្វេ​អ៊ី​ន ជាប្រចាំ​អាចមាន​គ្រោះថ្នាក់ នៃ​ការកើតមាន​អារ​ម្ម​ណ៏ ស្មុគស្មាញ​តិចជាង អ្នក​ដែល​មិនដែល​ទទួលទាន​សោះ ២០​ភាគរយ​។ ការសិក្សា​ដែល​បាន​យោងទៅតាម ការពិសោធ​ទៅលើ​ស្ត្រី​មួយ ក្រុម​ក្នុង​រយៈពេល ១០​ឆ្នាំ បាន​រកឃើញថា អ្នក​ទទួលទាន​កាហ្វេ​ច្រើន​ប៉ុណ្ណា អត្រា​គ្រោះថ្នាក់​នៃ​ការកើត មាន​អារ​ម្ម​ណ៏​ស្មុគស្មាញ​តិច​ប៉ុន​ហ្នឹង​។​
២. វា​អាចមាន​ប្រ​សឹ​ទ្ធ​ភាព​ក្នុងការ​សម្រក​ទម្ងន់
​ការទទួល​ទាន អេ​ស្ព្រេ​សូ និង កាពូ​ស៊ី​នូ បន្ទាប់ពី​អាហារ​រួច មាន​អារ​ម្ម​ណ៏​ស្រស់ស្រាយ ប្រសើរ​ជាង​ការ​សម្រាក​ទៅទៀត​។ អ្នកស្រាវជ្រាវ​ខាង វិជ្ជាពេទ្យ​លោក Chris Kilham បាន​និយាយថា នៅពេលដែល​អ្នកទទួល​ទាន កាហ្វេ​បន្ទាប់ពី​ទទួលទាន​អាហារ​រួច វា​អាចធ្វើ​ឲ្យ​រាងកាយ​កម្រ​នឹង​ឃ្លាន ដែល​នេះ​ជាហេតុ​ជួយ​ឲ្យ អ្នក​អាច​រក្សា​ទម្ងន់ ឬ​សម្រក​ទម្ងន់​បាន​។ ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវ​មួយចំនួនទៀត ក៏បាន​លើកឡើង​ដែលថា "​សារជាតិ​កាហ្វេ​អ៊ី​ន អាច​កាត់បន្ថយ​កម្រិត​នៃ ការបញ្ចេញ​កាកសំណល់​របស់​ក្រពះ ដែលជា​ហេតុ​ធ្វើ​អ្នក មាន​អារ​ម្ម​ណ៏​ឆ្អែត​បានយូរ​។​
៣. វា​ជួយ​បង្កើន​សមត្ថភាព​របស់​បុរស​ក្នុង​ការបង្ក​កំនើត​
ការសិក្សា​ជាច្រើន​បាន​បង្ហាញថា កាហ្វេ​អ៊ី​ន​មាន​ផលប៉ះពាល់​វិជ្ជមាន ទៅលើ​ស្ពែ​មា​តូ​សូ​អ៉ី​ត ដែល​អាចបង្កើត ឪ​កាស​ក្នុង​ការបង្ក​កំនើត​"​។ ជាក់ស្តែង ការសិក្សា​ដែល​បាន​ប្រព្រឹត្តឡើង នៅ​មហាវិទ្យាល័យ សៅ ប៉ូ​ឡូ នៃ​ប្រទេស​ប្រេ​ស៊ី​ល បាន​រកឃើញថា​ស្ពែ​មា​តូ​សូ​អ៊ី​ត ត្រូវបាន​បង្កើន​សមត្ថ​ភាព សំរាប់​អ្នក​ដែល​ទទួលទាន​កាហ្វេ​ជាប្រចាំ​។ មួយវិញទៀត​អ្នក​ដែល​ទទួលទាន កាហ្វេ​មាន​ឪ​កាស​ក្នុងការ​មានកូន​ច្រើន ជាង​អ្នក​ដែល​មិនដែល ទទួលទាន​កាហ្វេ​សោះ​។​
៤. វា​អាចជា​កន្លែង​បង្ក​មេរោគ​ច្រើនជាងគេ
នៅពេលដែល​អ្នក​គិត​ទៅដល់ កន្លែង​ដែលមាន​មេរោគ​ច្រើន ជាងគេ​បំផុត​នៅក្នុង​ផ្ទះ​របស់​អ្នក អ្នក​ប្រហែលជា​ស្រមៃ ទៅដល់​ផ្ទះបាយ កន្លែង​លាងចាន ឬក៏​កន្លែង​ចាក់សំរាម​។ ក៏ប៉ុន្តែ​កន្លែង​ដាក់​កាហ្វេ របស់​អ្នក​ក៏​ជា​កន្លែង ដែលមាន​មេរោគ​ខ្លាំងជាងគេ​ដែរ​។ ការសិក្សា​ដែល​បានធ្វើ​ឡើង​ដោយ អង្គការ​សុខភាព​មិន​យកប្រាក់​ចំណេញ NSF International បាន​រកឃើញថា កន្លែង​ដាក់​កាហ្វេ​ជា​កន្លែង ដែល​ពោរពេញ​ទៅដោយ​ជាតិ​មេ​តា​បែ និង​មាន​ក្លិន​ផ្អួរ ដែល​ហេតុ​នាំ​ឲ្យ​ទីនោះ​មានការ បង្កឡើង​នៃ​ប្រភេទ​មេរោគ ផ្សេងៗ​ច្រើនជាងគេ​។​
៥. វា​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ពី​ការកើត​ជំងឺមហារីក​ស្បែក
​ការ​ត្រូវ​ស្ថិតនៅក្រោម​កម្តៅ​ព្រះអាទិត្យ​ជាប្រចាំ អាចធ្វើ​ឲ្យ​អ្នកមាន​ការប្រឈមមុខ ខ្ពស់​ក្នុង​ការកើតមាន ជំងឺមហារីក​ស្បែក​។ យោងទៅតាម​ការសិក្សា​កា​លពី​ពេល​ថ្មី​នេះ បាន​ឲ្យ​ដឹងថា ការ​ទទួលទាន​កាហ្វេ​អាចធ្វើ​ស្ត្រី កាត់បន្ថយ​គ្រោះថ្នាក់ ពី​ការកើត​ជំងឺមហារីក​បាន ២០​ភាគរយ និង​បុរស​អាច​កាត់​បាន ៩​ភាគរយ​។​
៦. វា​មិនមែន​ធ្វើ​ឲ្យ​អ្នកញៀន​នោះទេ
​ក្នុងខណៈ​ពេលដែល​មនុ​ស្ស​ជា​ច្រើ​អះអាងថា ពួកគេ​មិនអាច​ធ្វើ​អ្វី​កើត​ឡើយ ប្រសិនបើ​គេ​មិនបាន​ទទួលទាន កាហ្វេ​ក្នុង​មួយថ្ងៃ​។ ផ្ទុយទៅវិញ អ្នកជំនាញ​ខាង​ផ្នែក​សុខភាព បាន​ពន្យល់​ណែនាំ​ថា សារជាតិ​កាហ្វេ​អ៊ី​ន មិនអាច​ធ្វើ​ឲ្យ​ញៀន​នោះទេ​។ "​សារជាតិ​កាហ្វេ​អ៊ី​ន គឺជា​ប្រភេត​ថ្នាំ​សំរាប់​ដាស់ អារ​ម្ម​ណ៏​កម្រិត​ស្រាល​ប៉ុណ្ណោះ ហើយ​ពួកយើង​មិនអាច​ធ្វើការ ប្រៀបធៀប​កាហ្វេ​ជាមួយនឹង ពពួក​ថ្នាំញៀន​ប្រភេទ​ផ្សេងៗ​បានឡើយ​។​" ទោះបីជា​យ៉ាងណាក្តី អ្នក​ដែល​ទទួលទាន​កាហ្វេ​ខ្លាំង ប្រហែល​ជាមាន បទពិសោធ​ន៏​មួយ​ចំនូ​ន​ដូចជា ការ​អស់កម្លាំង និង​មានការ​ឆាប់​ខឹង ប្រសិនជា​គេ​ការបន្ថយ​ការ ទទួលទាន​កាហ្វេ​ជាប្រចាំ​ថ្ងៃ​របស់គេ​។ មួយវិញទៀត​អ្នក​ដែល​ទ​ទូល​ទាន កាហ្វេ​ប្រហែលជា​៦​កែង​ក្នុង​ថ្ងៃ អាចធ្វើ​ឲ្យ​ពួកគេ​កើតមាន​នូវ បញ្ហា​ខាងលើ ក៏ប៉ុន្តែ​ជាធម្មតា បញ្ហា​ទាំងនោះ​អាច​ដោះស្រាយបាន​៕​

0 comments:

Post a Comment