Wednesday, January 16, 2013

ទទួលទឹកនូវពេលណាទើបល្អ?

ដើម្បីសម្រស់ និង សុខភាពរបស់ស្រ្តី
   

       ការទទួលទានទឹក ដើម្បីឱ្យបានសុខភាពល្អ យើងគួរទទួលទាន ក្នុងមួយថ្ងៃ១,៥ ទៅ២ លីត្រប៉ុន្តែមិនមែនទទួលទានតែម្ដងឱ្យអស់
ក្នុងចំនួនទាំងអស់នោះទេព្រោះការទទួលទានបែបនេះអាចបណ្ដាលឱ្យតម្រងនោមមិន អាចបញ្ចេញទឹកមូត្រមកទាន់ដែលនាំឱ្យប៉ះទង្គិចដល់ការបង់សមត្ថភាពរបស់តម្រងនោម យ៉ាងឆាប់រហ័ស។
       ការទទួលទានទឹកកយ៉ាងត្រឹមត្រូវគួរចាប់ផ្ដើមក្រោយភ្ញាក់ដំណេកមួយកែវភ្លា និង មួយកែវទៀតមុខពេលទទួលទានអាហារ ដើម្បីជួយឱ្យប្រព័ន្ធរំលាយអាហារ អាចកិន រំលាយបំបែកអាហារបានងាយស្រួលឡើង។ក្រៅពីនេះការទទួលទានបែបនេះនៅជួយស ម្រួលឱ្យប្រព័ន្ធនានាក្នុងសរីរាង្គកាយដំណើរការល្អនិងជាពិសេសមិនឱ្យទទួលទានអាហារ បានច្រើនដែលងាយនាំឱ្យឡើងទម្ងង់បានទៀតផង។
       អ្នកហាត់ប្រាណគួរទទួលទានទឹកមុននិងក្រោយពេលបញ្ចប់ការហាត់ប្រាណរបស់ខ្លួន។ បើសង្កេតឃើញថាទឹកមូត្ររបស់ខ្លួន។បើសង្កេតឃើញថាទឹកមូត្ររបស់ខ្លួនមានសភាព ល្អក់ជាសញ្ញាបញ្ជាក់ថាខ្វះជាតិទឹកគួររកទឹកមកទទួលទានបន្តិចម្ដងៗឱ្យបានញឹកញាប់។ ប្រសិន ថ្ងៃណាអ្នកមានអារម្មណ៍ឈឺក្បាល ឬស្ពឹកដៃជើងគួររកទឹកមកទទួលទានឱ្យបាន មួយកែវជា ការប្រសើរបំផុត។

0 comments:

Post a Comment