Friday, January 11, 2013

តើការប្រើទឹកអប់ អាចប្រឈមនឹង គ្រោះថ្នាក់អ្វីដែរឬទេ?

តើការប្រើទឹកអប់ អាចប្រឈមនឹង គ្រោះថ្នាក់អ្វីដែរឬទេ?


ទឹកអប់គឺត្រូវបានគេប្រើ នៅក្នុងរយៈពេលដ៏យូរមកហើយ។ វាយូរជាងអ្វីដែល យើងបានដឹងទៅទៀត។ កាលពីមុន វាត្រូវបានគេបង្កើតឡើង ដោយការប្រើនូវក្លិនផ្កា និង ឱសថបុរាណផ្សេងៗជាច្រើន ឬ ប្រេងសំខាន់ៗដទៃទៀត។ ប៉ុន្តែចំពោះសម័យបច្ចុប្បន្ននេះ វាមិនចាំបាច់ឲ្យអ្នកធ្វើដូច្នេះទៀតទេ ហើយប្រសិនបើអ្នកចង់ប្រើ នូវទឹកអប់ពិត ដែលគ្មានជាតិគីមី នោះអ្នកនឹងត្រូវបង្កើតវាដោយខ្លួនឯង។ ដោយសារតែ ផលិតផលទឹកអប់ នៅក្នុងសម័យបច្ចុប្បន្ននេះ មិនសូវសុទ្ធល្អ  នោះវានឹងធ្វើឲ្យ អ្នកដែលប្រើវា អាចប្រឈមនឹង បញ្ហាចំពោះសុខភាព។
យើងប្រើទឹកអប់ដោយសារតែ មូលហេតុពីរយ៉ាង ។ ទីមួយ គឺដោយសារយើងចង់ មានក្លិនខ្លួនល្អ ។ ទឹកអប់អាចជួយលាក់បាំងបាននូវ ក្លិនខ្លួនជាច្រើន ដែលយើងតែង មានការព្រួយបារម្ភ ។ តែទោះជាយ៉ាងណាក៏ដោយ មូលហេតុចម្បង ដែលយើងចង់ប្រើ ទឹកអប់នោះគឺ ដោយសារតែអារម្មណ៍ ដែលវាអាចទាក់ទាញខ្លួនយើង និងអ្នកដទៃបាន។ ក្លិនដែលយើងបានប្រើនេះ គឺបានជះឥទ្ធិពល ទៅលើខ្លួនយើងផ្ទាល់ និង មនុស្សដទៃទៀត ដែលនៅជុំវិញខ្លួនយើង ។
ឥទ្ធិពលនៃការប្រឈមនឹង គ្រោះថ្នាក់ចំពោះសុខភាព ដោយសារការប្រើទឹកអប់
ទំនាក់ទំនងដ៏ខ្លាំងក្លា នៃគ្រោះថ្នាក់នៃការប្រើទឹកអប់នោះគឺ ប្រតិកម្មអាលែហ្ស៊ី។ ប្រភេទនៃប្រតិកម្មនេះមួយចំនួន គឺអាចមានកម្រិតធ្ងន់ធ្ងរគួរសម ឬ ថែមទាំងអាច ឲ្យស្លាប់បានទៀតផង។ ជាសំណាងអាក្រក់ ភាគច្រើននៃរោងចក្រផលិតទឹកអប់ គឺមិនបានធ្វើការបង្ហាញនូវសមាសធាតុ នៃធាតុផ្សំនៅក្នុងផលិតផល របស់គេនៅលើស្លាកសញ្ញា នៃដបទឹកទឹកនោះទេ។ ដូច្នេះ អ្នកអាចនឹងត្រូវប៉ាន់ស្មានថាតើ សារជាតិគីមីណាខ្លះ ដែលត្រូវបានប្រើនៅក្នុងផលិតផលដែល អ្នកជ្រើសរើស ហើយប្រសិនបើអ្នក មានប្រតិកម្មអាលែហ្សី ជាមួយនឹងសារជាតិគីមី,ឱសថបុរាណ ឬ ក្លិនផ្កាទាំងនេះ នោះអ្នកអាចនឹងស្ថិត នៅក្នុងសភាពគ្រោះថ្នាក់ ។
ការប្រឈមនឹងគ្រោះថ្នាក់ ដែលមានជាទូទៅ ចំពោះការប្រើទឹកអប់ រួមមានដូចជា កើតមាននូវផល រំខាននៅលើស្បែក, ឡើងកន្ទួលរមាស់, បន្ទាលត្រអាក, រលាកច្រមុះ,រលាកស្បែក,ឈឺក្បាល, វិលមុខ,អស់កម្លាំង,  ចុះខ្សោយនៃការមើលឃើញ,រមាស់ភ្នែក,ប្រកាច់ , ក្អក, កណ្តាស និង បញ្ហាផ្សេងៗ ដទៃទៀត ដែលអាចកម្រនឹងកើតមាន។
ត្រូវចេះការពារខ្លួនអ្នក នៅពេលប្រើទឹកអប់
ប្រសិនបើអ្នក មានប្រតិកម្មអាលែហ្ស៊ី នោះអ្នកត្រូវតែមានការ ប្រុងប្រយ័ត្ន មុននឹងប្រើទឹកអប់ប្រភេទ ណាមួយ។
ក្រៅពីនេះទៀត មុនពេលអ្នកបាញ់ ទឹកអប់នៅលើខ្លួន នោះអ្នកត្រូវបាញ់វាបន្តិច ដាក់នៅលើដៃ ដើម្បី សាកល្បងថា តើអ្នកនឹងមានប្រតិកម្ម យ៉ាងណាចំពោះវា ។ អ្នកត្រូវធ្វើដូចនេះ នៅកន្លែងណា ដែលអ្នកអាចងូតទឹកសម្អាត វាចេញវិញបានភ្លាម ប្រសិនបើអ្នកពិតជាមានប្រតិកម្មនឹងវាមែននោះ ៕

0 comments:

Post a Comment