Tuesday, January 15, 2013

គួរយល់ដឹងពី ​វិធី​ថែរក្សា​ព្រហ្មចារី


គួរយល់ដឹងពី ​វិធី​ថែរក្សា​ព្រហ្មចារី

សម្រាប់​ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ​ព្រហ្មចារី​ពិតជា មាន​សារៈសំខាន់​សម្រាប់​នារី​គ្រប់រូប គួរ​គិតពិចារណា​។ ការថែរក្សា រូបរាងកាយ​ឱ្យនៅ​ល្អ បរិសុទ្ធ​មិនមែន ជា​រឿង​មួយ​ដែល​ងាយស្រួល​នោះទេ ទាក់ទង​ទៅនឹង​ហេតុផល​ច្រើន​ប្រការ​។
ទោះបីជា​យ៉ាងណា ក៏​វា​មិន​ពិបាក​រហូតដល់​ធ្វើ មិនបាន​នោះដែរ​។ មាន​វិធី​ជាច្រើន​យ៉ាង ហើយ​ភាគច្រើន​មាន​សុភាពនារី បាន​យល់ដឹង និង​ធ្លាប់បាន​អនុវត្ដ​រួច​ខ្លះ​ទៅហើយ​។​ ​
ព្រហ្មចារី ជា​អ្វី​?
​ព្រហ្មចារី គឺជា​សន្ទះ​ស្បែក ស្ដើង​នៅក្នុង​ទ្វារមាស​ស្ដ្រី ហើយ​មានរ​ន្ឋ​ប្រហោង​មួយ ឬ​ច្រើន​ដើម្បីឱ្យ​ឈាមរដូវ​ធ្លាក់​ចុះមក ។ វា​រីក​ឬ​រួម​ផ្លាស់ប្ដូរ ទៅតាម​ឈាមរដូវ មិនអាច​កំណត់​បានទេ ហើយ​វា​ងាយ​នឹងរង​នូវ​ការ​រហែក​ដាច់ ឬ​ធ្លាយ​។ គេ​អាច​និយាយ​ជាទូទៅ ម្យ៉ាង​ទៀតថា​ព្រហ្មចារី គឺ​សំដៅ​ទៅរក​ភាព​ស្អាត បរិសុទ្ធ​ទាំង​ផ្លូវកាយ ទាំង​ផ្លូវ​ចិ​ត្ដ​មិនមាន​ដាច់​រហែក និង​មិន​ធ្លាប់បាន​ឆ្លង កាត់​ការ​រួមភេទ​ទោះ​ក្នុង ករណី​ណាក៏ដោយ​។ ប៉ុន្ដែ​មិនមែន​គ្រប់​ស្ដ្រី​ទាំង អស់​ឱ្យតែ​មានការ​ដាច់​ឬ​រហែក​សន្ទះ​ព្រហ្មចារី មានន័យថា​អស់​ភាព​ក្រមុំ បរិសុទ្ធ​នោះទេ​។​ ​
មូលហេតុ​បង្ក​ការ ដាច់​រហែក​សន្ទះ​ព្រហ្មចារី​ ​
ការ​ដាច់​រហែក​សន្ទះ​ព្រហ្មចារី បណ្ដាលមកពី​កត្ដា​ច្រើន​ទាក់ទង នឹង​សកម្មភាព​ប្រចាំថ្ងៃ ដេក​ដើរ​ឈរ​អង្គុយ ដូច​ជាការ​អង្គុយ កន្ធែកជើង ការធ្វើការ​ធ្ងន់​ហាត់​កីឡា​ជាដើម​។​គ្រប់​ស្ដ្រី​ទាំងអស់​មាន កម្រាស់​សន្ទះ​ព្រហ្មចារី​មិន​ដូចគ្នា​ទេ​អ្នកខ្លះ​ស្ដើង អ្នក​ខ្លះទៀត ក្រាស់ ទៅតាម​រូបរាង​មនុស្ស​ម្នាក់ៗ​។ រាល់​ស្ដ្រី​ឱ្យតែបាន​ឆ្លងកាត់ ការ​រួមភេទ​សន្ទះ​ព្រហ្មចារី​សុទ្ធតែ ទទួល​ការ​ធ្លុះ​រហែក​ទាំងអស់​។ ចំពោះ​ក្មេងស្រី​ដែល ទើបនឹង​ពេញវ័យ ងាយ​ទទួលរង​បញ្ហា​ទាំងអស់នេះ ណាស់​ជាក់ស្ដែង​ដូច ជាការ​ប្រើ​ថ្នាំ​សុល​ជាដើម​។ ចំពោះ​នារី ក្រមុំ​នៅពេល​ស៊ក​ថ្នាំ សុល​ចូល​ទៅដល់​ទ្វារមាស ស្ដ្រី​អាចធ្វើឱ្យ​សន្ទះ ព្រហ្មចារី​រហែក​បាន​។​ ​
ព្រហ្មចារី​សំខាន់ សម្រាប់​បុរស​សម័យថ្មី ឬទេ​? ​
ព្រហ្មចារី​របស់​នារី​នៅ តែមាន​សារៈសំខាន់​សម្រាប់ បុរស​ហើយ​គេ​តែងតែ​ធ្វើ ការពិសោធន៍​ចំពោះ​ភរិយា ដូចជា​ពេល​រួមភេទ ដំបូង​បុរស​ជា​ប្ដី​លួច ដាក់​ក្រណាត់ ស​ទ្រាប់​ពីក្រោម​ជាដើម​។ បើ​ក្រណាត់​នោះ​ប្រឡាក់​ឈាម មានន័យថា​ភរិយា​នៅ​ក្រមុំ​បរិសុទ្ធ តែបើ​អត់​មាន​ឈាម មានន័យថា​នារី​នោះ​មិន នៅ​ក្រមុំ​បាត់បង់​ភាព បរិសុទ្ធ​មុនពេល​រៀបការ​។
ប៉ុន្ដែ​ចំពោះ​ពួក​អឺរ៉ុប វិញ​គេ​មិនសូវ​គិតពី ព្រហ្មចារី​របស់​នារី​ទេ ឱ្យតែ​ពេញចិត្ដ​គឺ​គេ​ចាប់ផ្ដើម សាង​អនាគត​ជាមួយគ្នា​។ បុរស​ខ្លះ​គិតថា​គេ​អាច មើល​ដឹង​ចំពោះ​នារី​ម្នាក់ អស់​ភាព​ក្រមុំ​ព្រហ្មចារី បាន​ពី​សម្បក​ក្រៅ ដោយ​គ្រាន់តែ​ឃើញ សភាព​រាងកាយ​ដូចជា​ត្រគាក​រីក សុដន់​ធ្លាក់​ជាដើម​។ កត្ដា​ទាំងនេះ​មិនអាច កំណត់​បាន​នោះទេ ព្រោះ រាងកាយ​ស្ដ្រី​មួយចំនួន មាន​លក្ខណៈ​បែបនេះ​ពី​កំណើត​។​
​ការថែរក្សា​សន្ទះ​ព្រហ្មចារី​ ​
បើ​សុភាពនារី​ចង់​ថែរក្សា​v​សន្ទះ​ព្រហ្មចារី​កុំឱ្យ រហែក​ដាច់​ត្រូវមាន ការប្រុងប្រយ័ត្ន​បន្ដិច ព្រោះ​សន្ទះ​ព្រហ្មចារី​ស្ដើង​ផុយ ណាស់​។ គួរ​ចៀសវាង​ឥរិយាបថ​មួយចំនួន ដូចជា​កុំ​ធ្វើ​ការងារ​ធ្ងន់​ប្រុងប្រយ័ត្ន កុំ​អង្គុយ​ចោងហោង កុំ​កន្ធែកជើង កុំ​ហាត់ប្រាណ​ខ្លាំងៗ​កុំ​ប្រើ​ថ្នាំ​សុល​ជាដើម​។​ ​
ដំបូន្មាន​អ្នកជំនាញ​
​សូម​សុភាពនារី​គ្រប់រូប កុំ​ព្យាយាម​ខ្វល់ខ្វាយ ពី​បញ្ហា​ព្រហ្មចារី​នេះ​ខ្លាំងពេក អ្វីដែល​សំខាន់​សម្រាប់ ការថែរក្សា​ព្រហ្មចារី​នោះ គឺ​កុំ​រួមភេទ​មុនពេល​រៀប ការ​ព្រោះ​វា​អាចធ្វើឱ្យ​សុភាព នារី​បាត់បង់​វត្ថុ​ដែល​អនាគត ស្វាមី​របស់​អ្នកនាង​កញ្ញា​យល់ថា សំខាន់​ចំពោះ​គេ នោះ​។
ក្រៅពីនេះ​ឥរិយាបថ ដែល​លើក​មក​ជម្រាបជូន​ខាង​លើ នឹង​ជួយ​ឱ្យ​សុភាពនារី បញ្ជាក់​ពី​ភាព​បរិសុទ្ធ​របស់ខ្លួន​បាន​៕​

0 comments:

Post a Comment