Friday, January 11, 2013

ការ​ព្យាបាល​រោគមុន

ការ​ព្យាបាល​រោគមុន

ផែនការ​ព្យបាល

ប្រសិន ​ជា​អ្នក​ទើប​មាន​មុន​ក្បាលខ្មៅ​ក្បាលស​និង​ចំណុច​លើមុខ​ពីរបី​​អ្នកអាច​ ព្យាបាល​វា​បាន​ដោយ​ជោគជ័យ​​ដោយ​ការប្រើ​ជែល​ឬ​ក្រែម​ដែល​មាន​សារធាតុ ​Benzoyl peroxide  (មើលខាងក្រោម)។
មាន​បច្ចេកទេស​ដ៏មាន​ប្រយោជន៍​ដែល​អាច​ជួយ​ខ្លួន​ឯងបាន​៖
  • មិន​ត្រូវ​លាងសម្អាត​កន្លែង​ដែល​មាន​របួសស្បែក​ច្រើន​ជាង​២ដង​ក្នុង​ ១ថ្ងៃទេ។ ការលាង​ញឹកញាប់​ពេក​អាចធ្វើ​ឲ្យ​ខូចស្បែក​និង​ធ្វើ​ឲ្យ​អាការ​កាន់​ តែអាក្រក់។
  • សម្អាត​កន្លែង​ដែល​ប៉ះពាល់​ដោយ​សាប៊ូលាង​មុខ​​ឬ​ទឹកក្តៅអ៊ុនៗ។  ការប្រើ​ទឹកក្តៅ​ខ្លាំង​ឬ​ត្រជាក់​ខ្លាំង​ធ្វើ​ឲ្យ​មុន​កាន់​តែ​មិន​ល្អ។
  • ហាម​ព្យាយាម​សម្អាត​មុនក្បាល​ខ្មៅ​ឬ​​ច្របាច់​មុន។ ​េនះ​អាចធ្វើ​ឲ្យ​កាន់​តែអាក្រក់​ និង​បង្ក​ឲ្យ​មាន​ស្នាម​រហូត។ ជៀសវាង​ផាត់មុខ​ម្សៅនិង​គ្រឿងសំអាង​ច្រើន​ពេក។ ប្រើ​ផលិផល​ដែល​មាន​ជាតិ​ទឹក​ដែល​មិន​ធ្វើ​ឲ្យរាំងស្ទះដល់​រន្ធញើស។
  • ត្រូវលាងសម្អាត​ផាត់មុខ​ម្សៅនិង​គ្រឿងសំអាង​អ្នក​ចេញ​មុន​ចូលគេង
  • ប្រសិន​ជាមាន​មុខ​ស្បែក​ស្ងួត​ប្រើ​គ្រឿងសំអាង​ប្រភេទ​ទឹក
  • ការហាត់​ប្រាណ​ទៀងទាត់​មិន​អាច​ធ្វើ​ឲ្យ​រោគ​មុន​ប្រសើរ​ឡើងទេ ប៉ុន្តែ​វា​ជម្រុញ​ឲ្យ​អារម្មណ៍​របស់​អ្នក​និង​ធ្វើ​ឲ្យ​អ្នក​មានអារម្មណ៍ ជឿជាក់​ខ្លួនឯង។ សួម​ងូតទឹក​ឲ្យ​បាន​លឿន​កាន់តែល្អក្រោយ​ពេល​ដែល​លេង​កីឡាហត់បែក​ញើស។
  • សម្អាតសក់​អ្នក​ទៀង​ទាត់​​និង​ព្យាយាម​កុំឲ្យសក់​ធ្លាក់​ប៉ះមុខ​របស់​អ្នក។
ការព្យាបាល​អាច​ចំណាយ​ពេល​ដល់​ទៅ​៣​ខែ​ដើម្បី​ឲ្យមាន​ប្រសិទ្ធភាពដូច្នេះ​សូម​កុំ​រំពឹង​ថា​វា​ជា​ក្នុង​រយៈពេល​មួយ​ថ្ងៃ។
ប្រសិន​ជា​រោគមុន​វា​រាលដាល​ឧទាហរណ៍ ប្រសិន​ជាអ្នក​មានចំនូន​ដ៏​ច្រើន​នៃ​ដុំពក​និង​ដុំខ្ទុះជាច្រើន​ឬ​ប្រសិន​ជា ​ថ្នាំ​ដែល​អ្នក​ប្រើ​មិន​មានប្រសិទ្ធភាព​សូម​ទៅជួប​គ្រូ​ពេទ្យសម្រាប់​ ការណែនាំ​បន្ថែម។
ថ្នាំដែល​អាចប្រើ​ក្នុងការព្យាបាល​ជម្ងឺមុន​មានដូចជា៖
  • topitcalretinoids
  • topical antibiotics
  • azelaic acid
  • antibiotic tablet
ប្រសិន​ជា​អ្នក​មានជម្ងឺមុន​ធ្ងន់ធ្ងរ​ដូចជា​មាន​ដុំពក​និង​ដុំខ្ទុះ​​នៅលើ​ ទ្រូង​និង​ខ្នង​ព្រមទាំង​នៅលើ​មុខ​ឬ​ប្រសិន​ជា​អ្នក​មាន​ដុំពក​ដែល​ធ្វើ​ឲ្យ ​ឈឺចាប់​គ្រូពេទ្យ​អាច​បញ្ជូន​អ្នក​ទៅ​ពេទ្យសើស្បែក។

0 comments:

Post a Comment