Saturday, January 12, 2013

ការប្រើប្រាស់ថ្នាំ អាម៉ុកស៊ីលីន ( Amoxicillin) ឲ្យមាន ប្រសិទ្ឋភាព


ការប្រើប្រាស់ថ្នាំ អាម៉ុកស៊ីលីន ( Amoxicillin) ឲ្យមាន ប្រសិទ្ឋភាព


អាម៉ុកស៊ីលីន គឺជាប្រភេទថ្នាំ អង់ទីប៊ីយូទិក ដែលស្ថិតក្នុងក្រុមជាមួយនឹង ពពួកថ្នាំ ប៉េណេស៊ីលីន ( Penicillin) ។ អាម៉ុកស៊ីលីន ត្រូវបានគេប្រើសម្រាប់ ធ្វើការព្យាបាល ការចម្លងរោគរបស់ ពពួកបាក់តេរី មានដូចជា៖ ការចម្លងរោគនៅក្នុងត្រចៀក, ប្លោកនោម, ជំងឺប្រមេះ, មានខ្ទុះនៅក្នុងជើងធ្មេញ, ជំងឺរលាកត្រចៀក និង ជំងឺរលាកទងសួត។ ថ្នាំអាម៉ុកស៊ីលីនត្រូវបានគេ ប្រើរួមផ្សំជាមួយនឹង ថ្នាំ ក្លារីត្រូមីស៊ីន ( clarithromycin) ដើម្បីបំផ្លាញនូវ ការចម្លងរោគ នៅផ្នែកខាងក្រោមក្រពះ ចំពោះជំងឺដំបៅក្រពះ។
 របៀបប្រើប្រាស់ថ្នាំនេះ
អ្នកអាចលេបវា នៅមុន ឬ ក្រោយពេលទទួលទានអាហារ។ សម្រាប់ថ្នាំទឹក ប្រសិនបើវាត្រូវបានទុកជាយូរមក ហើយ អ្នកត្រូវធ្វើការក្រឡុក វាជាមុនសិន មុននឹងធ្វើ ការប្រើប្រាស់វា។ សម្រាប់ការកំណត់ពីបរិមាណ ដែល អ្នកត្រូវប្រើប្រាស់ អ្នកត្រូវប្រើស្លាបព្រារង្វាល់វា អោយបានត្រឹមត្រូវ។ ប្រសិនបើវាជាថ្នាំគ្រាប់រលាយ នោះអ្នកត្រូវ ដាក់វាចូលទៅក្នុងទឹក អោយបានរលាយអស់ និង កូរអោយបានសព្វជាមុនសិន មុននឹងលេបវា។
អ្វីដែលអ្នកត្រូវធ្វើ ការពិភាក្សាជាមួយនឹង វេជ្ជបណ្ឌិត ឬ ឱសថការីមុន ពេលអ្នកចាប់ផ្តើម ប្រើប្រាស់វា
អ្នកត្រូវចាំថា អ្នកត្រូវតែផ្តល់ដំណឹង ដល់គ្រូពេទ្យ ឬ អ្នកជំនាញផ្នែកសុខភាព ប្រសិនបើអ្នកកំពុងធ្វើ ការប្រើប្រាស់ថ្នាំ ប្រភេទណាមួយ។ មុនពេលធ្វើការប្រើប្រាស់វា អ្នកចាំបាច់ត្រូវប្រាប់ គ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកមាន ជំងឺផ្នែកតម្រងនោម ឬ បានរងគ្រោះពីការ ចម្លងរោគពីពពួកវីរុស។ ប្រសិនបើអ្នក កំពុងមានគម្រោងចង់បាន កូន ឬ កំពុងបំបៅកូនដោយទឹកដោះ នោះអ្នកត្រូវប្រាកដថា អ្នកបានប្រាប់ គ្រូពេទ្យជាមុន។ ថ្នាំប្រភេទនេះត្រូវបាន ស្ថិតក្នុងក្រុម «ខ» ដែលវានឹងមានការប្រឈមនឹង គ្រោះថ្នាក់នៃការមានគភ៌ ។
ផលរំខាន និង ពេលណា ដែលអ្នកត្រូវធ្វើ ការពិភាក្សាជាមួយ នឹងគ្រូពេទ្យ
•         មានការរាគ។
•         ចង្អោរ ឬ ក្អួត។
•         ឈឺក្រពះ។
•         ទឹកនោមមានពណ៌ដិតខ្លាំង។
•         មានស្បែក ឬ ភ្នែកពណ៌លឿង ។
កម្រិតដែលត្រូវប្រើប្រាស់ និង អ្វីដែលអ្នកត្រូវធ្វើ ពេលអ្នកមិនបាន ប្រើប្រាស់តាម កម្រិតត្រឹមត្រូវ
សម្រាប់ការចម្លងរោគពពួក បាក់តេរីភាគច្រើន វាត្រូវបានគេប្រើប្រាស់ ក្នុងកម្រិតពី ២៥០ ទៅ ៥០០មីលីក្រាម ជារៀងរាល់៨ម៉ោងម្តង។ សម្រាប់ការព្យាបាលជំងឺប្រម៉េះ ដែលមានសភាពធ្ងន់ធ្ងរ វាត្រូវបានគេប្រើម្តងក្នុង កម្រិត ៣ក្រាម ជាមួយនឹង ប្រូបែនស៊ីត ( probencid) ១ក្រាម។
អ្នកត្រូវប្រើវា ទៅតាមការណែនាំរបស់ឱសថការី ឬ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដែលវាអាស្រ័យទៅតាម សភាពធ្ងន់ធ្ងររបស់ជំងឺអ្នក។
អ្នកត្រូវប្រើអោយគ្រប់ចំនួនដង ទៅតាមការណែនាំរបស់គ្រូពេទ្យ បើទោះបីជាអ្នកមានអារម្មណ៍ថា បានធូរ ស្រាលជាងមុន បន្ទាប់ពីរយៈពេល ១ ឬ ២ថ្ងៃក្រោយពេលអ្នក បានលេបវាក៏ដោយ។
គួរធ្វើយ៉ាងណា នៅពេលដែល អ្នកភ្លេចលេបវា?
ប្រសិនបើអ្នកបានភ្លេចលេបវាម្តង នោះអ្នកត្រូវប្រញាប់លេប វាវិញអោយបានឆាប់រហ័ស នៅពេលដែលអ្នក ចាំវិញ។ ប្រសិនបើវាជិតដល់ពេល ដែលអ្នកត្រូវលេបថ្នាំ នោះម្តងទៀតហើយ នោះអ្នកត្រូវរំលង នូវថ្នាំដែលអ្នក មិនបានលេប និង បន្តប្រើវាទៅតាម កាលវិភាគធម្មតារបស់អ្នក។ អ្នកមិនត្រូវធ្វើការ លេបវាពីរដង ដើម្បីបំពេញនូវ ថ្នាំដែលអ្នកបាន ភ្លេចលេបនោះទេ។
ការថែរក្សាទុកដាក់វា
ផលិតផលថ្នាំនេះ អ្នកត្រូវរក្សាទុកវា នៅក្នុងបន្ទប់ដែលមាន សីតុណ្ហភាព ពី ១៥ ទៅ ៣០ដឺក្រេ។ អ្នកត្រូវទុកវា នៅក្នុងទីកន្លែងណា ដែលមិនបានប៉ះ នឹងកំដៅខ្លាំងជ្រុល, មានសំណើម ឬ ប៉ះចំទៅនឹងពន្លឺថ្ងៃ ហើយអ្នកក៏មិនត្រូវ ដាក់វានៅក្នុងបន្ទប់ ទឹកនោះដែរ។ ត្រូវដាក់វា អោយឆ្ងាយផុតពីដៃក្មេង។ អ្នកត្រូវប្រាកដថា បរិមាណថ្នាំដែល នៅសល់ ត្រូវបានចាក់ចោល បានយ៉ាងត្រឹមត្រូវ និង មានសុវត្ថិភាព។

ព័ត៌មានបន្ថែម
អាម៉ុកស៊ីលីន គឺអាចធ្វើអោយថ្នាំគ្រាប់ ពន្យាកំណើត មិនសូវមានប្រសិទ្ធភាព។ ប្រសិនបើអ្នកបានប្រើ ប្រាស់វាជាមួយនឹង ថ្នាំគ្រាប់ពន្យាកំណើត នោះអ្នកនឹងមានឱកាស អាចមានកូនបាន។ ថ្នាំអាម៉ុកស៊ីលីន នេះមិនត្រូវ បានគេប្រើ ប្រាស់ដើម្បីព្យាបាល ការចម្លងរោគពពួកវីរុសដូចជា ជំងឺផ្តាសាយ ឬ គ្រុនក្តៅទេ។
វាពិតជាចាំបាច់ណាស់ សម្រាប់អ្នកក្នុងការអាន នូវផ្លាកសញ្ញាផលិតផល និង ការណែនាំអោយបានដិតដល់ និង ប្រុងប្រយ័ត្ន ហើយអ្នកមិនត្រូវ មានភាពស្ទាក់ស្ទើរក្នុង ការពិភាក្សាពីព័ត៌មាន បន្ថែមជាមួយនឹង ឱសថការី ឬ វេជ្ជបណ្ឌិតនោះទេ ៕
Photo by Looking Today

0 comments:

Post a Comment