Saturday, January 12, 2013

ហេតុអ្វីត្រូវថែទាំសុខភាពឆ្អឹងសន្លាក់រាល់ថ្ងៃ?

ហេតុអ្វីត្រូវថែទាំសុខភាពឆ្អឹងសន្លាក់រាល់ថ្ងៃ?


 
Give our kids a better deal
ប្រព័ន្ធ​ឆ្អឹងសន្លាក់​មាន​ ភារកិច្ច​លើក​ទ្រ ចលនា បង្កើត​កោសិកា​ឈាម រក្សាទុក​ខ្លាញ់ និង​អំបិល​រ៉ែ​ឲ្យ​សរីរាង្គ ។ ដូច្នេះ​ត្រូវមាន​របប​ថែទាំ​រាល់ថ្ងៃ​ដើម្បី​ឲ្យ​ប្រព័ន្ធ​ឆ្អឹងសន្លាក់​មាន ​សុខ​ភាពល្អ​មាំមួន ។​

-​សមត្ថកិច្ច​របស់​ឆ្អឹងសន្លាក់​ថមថយ​ពី​អាយុ​៣០​ឆ្នាំ​
​ រួមជាមួយ​នឹង​ដំណើរ​ការកសាង និង​បំបែក​បំផ្លាញ​ដោយ​ធម្មជាតិ នៃ​កោសិកា​ឆ្អឹង​ក៏ត្រូវ​បាន​ជំនួស​ឥតឈប់ឈរ ។ ពី​អាយុ​៣០​ឆ្នាំ ដំណើរ​ការកសាង​មាន​ផ្អែក​យឺ​មកវិញ ប្រៀប​នឹង​ដំណើរការ​បំផ្លាញ​ធ្វើ​ឲ្យ​ដង់ស៊ីតេ​ឆ្អឹង​ថយចុះ​សន្សឹមៗ សមត្ថកិច្ច​របស់​ឆ្អឹងសន្លាក់​ក៏​ថមថយ ។ រឿងនេះ​ដាច់ខាត​នាំ​ដល់​ការពុក​ឆ្អឹង និង​ជំងឺ​ពាក់ព័ន្ធ​ដល់​ឆ្អឹងសន្លាក់​ផ្សេងៗ ។ អាស្រ័យហេតុនេះ ប្រសិន​តាំងពី​ពេល​នៅ​ក្មេង យើង​កសាង​ទម្លាប់​ថែទាំ​សុខភាព​ឆ្អឹងសន្លាក់​រាល់ថ្ងៃ នឹង​ជួយ​ពន្យឺត​ដំណើរការ​ជរាភាព រក្សា​សុខភាព​ឆ្អឹងសន្លាក់​ពេល​ចាស់​ទៅ ។​

-​ទទួលទាន​មិន​ត្រឹមត្រូវ និង​មិនសូវ​ធ្វើ​ចលនា​ងាយ​បណ្តាល​ឲ្យ​កើត​ជំងឺ​អំពី​ឆ្អឹងសន្លាក់​

​ ពុំ​ត្រឹមតែ​ជំងឺ​សរសៃឈាម​បេះដូង ធាត់ តែ​ពេលនេះ​ភាព​ទ្រុឌទ្រោម​សន្លាក់ (​ជំងឺ​ទូទៅ​មួយ​ប្រភេទ​ទាក់ទង​ដល់​ឆ្អឹងសន្លាក់​) ក៏ត្រូវ​បាន "​គួប​បញ្ចូល​" ទៅក្នុង "​ជួរ​"​ជំងឺ​បណ្តាល​ពី​របៀបរបបរ​ស់​នៅ ។ នោះ​គឺ​ការមិន​សូវ​ធ្វើ​ចលនា និង​ទទួលទាន​ខ្វះ​សារជាតិ ។ មុខសញ្ញា​ងាយ​កើត​ជំងឺ​ឆ្អឹងសន្លាក់ (​ពិសេស​គឺ​រិចរឹល​សន្លាក់​) គឺ​មជ្ឈដ្ឋាន​ការិយាល័យ ។ ការស្រាវជ្រាវ​មួយ​បង្ហាញថា ជា​មធ្យម​បុគ្គលិក​ការិយាល័យ​ចំណាយពេល​ដល់​៥​ម៉ោង​៤១​នាទី ដើម្បី​អង្គុយ​១​កន្លែង​នៅ​តុ​ធ្វើការ ។ ទន្ទឹម​នោះ ដោយសារ​លក្ខណៈ​ការងារ កម្រ​បុគ្គលិក​ការិយាល័យ​ណា​អាច​រក្សាបាន​របប​ជីវជាតិ​សមស្រប​ដោយ​ទៀងទាត់ ។ ពួកគេ​ឬ​ទទួលទាន​ច្រើនពេក ឬក៏​តិចពេក ហើយ​អាហារ​ក៏​មិន​គ្រប់មុខ ។​

-​ឆ្អឹង​ត្រូវការ​បាន​បំពេញ​ជីវជាតិ​រាល់ថ្ងៃ​
-​ទទួលទាន​ពពួក​បន្លែ​ផ្លែឈើ ៖ ក្នុង ​១​ថ្ងៃ​គួរ​ទទួលទាន​ជាង​៣០០g បន្លែ​គ្រប់​ប្រភេទ និង​ជាង​២០០g ផ្លែឈើ ដើម្បី​ផ្ត​ត់​ផ្គង់​គ្រប់គ្រាន់​ពពួក​វីតាមីន​ក្រុម B, C,D,E beta-caroter សារជាតិ​រ៉ែ​ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម និង​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម មាន​ប្រសិទ្ធភាព​បង្ការ​ជំងឺ​សឹក​រិច ។​

-​ទទួលទាន​គ្រប់​អាហារ​សម្បូរ​ប្រូតេអ៊ីន ប្រូតេអ៊ីន ​សត្វ​ដូចជា​សាច់ ត្រី ស៊ុត ទឹកដោះ បង្គា ក្តាម ងាវ​... និង​បង្កើន​ប្រូតេអ៊ីន​រុក្ខជាតិ​ដូចជា​តៅហ៊ូ សណ្តែកសៀង សណ្តែកបណ្តុះ​... ក្នុង​មួយថ្ងៃ​ត្រូវ​ទទួលទាន​មធ្យម ៥០g សាច់ , 50-100g ត្រី , 100g តៅហ៊ូ​, 30g តៅហ៊ូ ,​ស៊ុត ៣-៤​គ្រាប់​ក្នុង​មួយ​សប្តាហ៍ ។ ពិសេស​មានការ​ស្រាវជ្រាវ​បង្ហាញថា សារជាតិ​ខ្លាញ់​Omega-3 មាននៅ​ក្នុង​ត្រី​អាចជួយ​បន្ថយ​រលាក​សន្លាក់ ។​

-​ទឹកដោះគោ ៖ គួរ ​ទទួលទាន​2-3​កែវ​ក្នុង​មួយថ្ងៃ ។ ប្រសិន​លើស​ទម្ងន់​ឬ​កូ​ឡេស​ស្តេ​រ៉ូ​ល​ឈាម​ខ្ពស់​នោះ​ជំនួស​ដោយ​ទឹកដោះគោ​ គ្មាន​ជាតិ​ខ្លាញ់ ។ ទឹកដោះគោ​ផ្គត់ផ្គង់​ច្រើន​សារជាតិ​ជីវជាតិ សារជាតិ​រ៉ែ ពិសេស​សម្បូរ​កាល់ស្យូម​ចាំបាច់​បំផុត​សម្រាប់​អ្នកជំងឺ​ឆ្អឹងសន្លាក់ ។​

-​ទទួលទាន​ល្មម​អាហារ​សម្បូរ​ម្សៅ ៖ បាយ មី ពោត ដំឡូង​... ដើម្បី​មិន​ឲ្យ​ខ្វះ​ជីវជាតិ ឬ​ធាត់ ។ គួរ​ទទួលទាន​អង្ករសំរូប បន្ថែម​ដំឡូង ពោត​ដើម្បី​បង្កើត​ជាតិ​សរសៃ និង​សារជាតិ​ជីវជាតិ​ផ្សេងៗ ៕

0 comments:

Post a Comment