Wednesday, January 16, 2013

ស្ពៃក្តោប : អាហារ​ប៉ូវ ឱសថ​ព្យាបាល​ក្រពះ

ស្ពៃក្តោប : អាហារ​ប៉ូវ ឱសថ​ព្យាបាល​ក្រពះ

​ស្ពៃក្តោប​មាន​ច្រើន​ប្រភេទ ស្ពៃក្តោប​ស ស្ពៃក្តោប​ស្វាយ​... នេះ​ជា​ប្រភេទ​បន្លែ​មានតម្លៃ​ថោក ងាយ​រក​ទិញ និង​អាច​ច្នៃ​ជា​អាហារ​បាន​ច្រើន​មុខ ដូចជា​ស្ល ឆា ស្រុស ញាំ​... និង​នៅ​ជា​ឱសថ​ព្យាបាល​បាន​ជំងឺ​ច្រើន​មុខ​ក្នុង​វេជ្ជសាស្ត្រ​បុរាណ ។​
-​តម្លៃ​ជីវជាតិ និង​លក្ខណៈ​ឱសថ
​ស្ពៃក្តោប​មានឈ្មោះ​វិទ្យាសាស្ត្រ Brassiea Oleracea L.var.capitata L ។​

​គេ​បានកំណត់​ក្នុង​ស្ពៃក្តោប​ស្រស់​មាន 90g% ទឹក , 18g% ប្រូ​ទីប , 5,4g% គ្លុយស៊ីដ , 1,6% សែលុយឡូស ,12% ជាតិ​អំបិល ។ ស្ពៃក្តោប​ក៏​សម្បូរ​អំបិល​រ៉ែ ពិសេស​គឺ​កាល់ស្យូម (48mg%) , ហ្វូ​ស​ហ្វ័​រ (31mg%) ។ បរិមាណ​វីតាមីន C ក្នុង​ស្ពៃក្តោប ចាញ់​តែ​ប៉េងប៉ោះ​ប៉ុណ្ណោះ , តែ​ច្រើនជាង ៤,៥​ដង ប្រៀប​នឹង​ការ៉ុត ៣,៦​ដង ដំឡូងបារាំង , ខ្ទឹមបារាំង ។​
​ស្ពៃក្តោប​ត្រូវបាន​ប្រើ​ធ្វើ​ថ្នាំ​នៅ​ ទ្វីបអឺរ៉ុប​តាំងពី​សម័យ​យុគកណ្តាល ។ បច្ចុប្បន្ននេះ​គេ​ដឹង​ច្រើនជាង​អំពី​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ របស់​បន្លែ​នេះ​ដូចជា អាច​ប្រើ​ថ្នាំ​ព្យាបាល​ព្រូន បិទ​ពី​ក្រៅ​ធ្វើ​ថ្នាំ​បំបាត់​ក្លិន​អសោច និង​ធ្វើ​ឲ្យ​សះ​សម្លាក​មុខរបួស មុន​ខ្ទុះ ទន្ទឹម​នោះ ជា​ឱសថ​ព្យាបាល​សត្វល្អិត​យ៉ាង​ល្អ (​ឃ្មុំ ពីងពាង​...) ។ វា​នៅ​ត្រូវបាន​ប្រើ​ធ្វើជា​ឱសថ​បន្ថយ​ឈឺ​ក្នុង​ជំងឺ​ឆ្អឹងសន្លាក់ ឃ្លង់ , ឈឺ​សរសៃប្រសាទ​កណ្តៀតក្អម (​យក​ស្លឹក​ស្ពៃក្តោប​អ៊ុត​ឲ្យ​ទន់ បន្ទាប់មក​បិទ​ពីលើ​កន្លែង​ឈឺ សំអាត​ផ្លូវដង្ហើម​ដោយ​វិធី​បិទ ឬ​ទទួលទាន​ក្នុងការ​ព្យាបាល​ក្អក រលាក​ហើម​សួត​) ។ ស្ពៃក្តោប​ក៏​ជា​ឱសថ​ព្យាបាល​រាគ​មួល និង​ជា​ប្រភព​ផ្គត់ផ្គង់​ស្ពាន់ធ័រ​ឲ្យ​សរីរាង្គ ។ ទឹក​ស្ពៃក្តោប​ប្រើ​ដើម្បី​ជម្រះ​ឈាម ។ ពិសេស​ស្ពៃក្តោប​នៅ​ជា​ឱសថ​ប្រឆាំង​រំញោច​សរសៃប្រសាទ និង​ជំងឺ​គេង​មិន​លក់​យ៉ាង​ល្អ ។ អ្នក​ឧស្សាហ៍​ខ្វា​យ​ខ្ល​ល់ សិស្សានុសិស្ស​ជិត​ប្រឡង អ្នក​ត្រូវ​ទ្រុឌទ្រោម​សរសៃប្រសាទ អស់កម្លាំង​ត្រាំត្រែង គួរ​ទទួលទាន​ស្ពៃក្តោប​ជាប្រចាំ ។​
-​ទឹក​ស្ពៃក្តោប​ជួយ​ឲ្យ​ក្រពះ​មាន​សុខភាព​ល្អ
​គេ​នៅ​ប្រើប្រាស់​ស្ពៃក្តោប​ដើម្បី​ ព្យាបាល​ឈឺក្រពះ ផ្តើមចេញពី​ព័ត៌មាន​នៅ​ឆ្នាំ​១៩៤៨ ពួក​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ក្នុង​ស្ពៃក្តោប​មាន​សារជាតិ​ប្រឆាំង​ដំបៅ ​ហៅថា​វីតាមីន U ជួយ​ព្យាបាល​ដំបៅ​ក្រពះ ពោះវៀន រលាក​ក្រពះ ពោះវៀន ។ ដោយសារ​វីតាមីន U ត្រូវ​បំផ្លាញ​នៅ​សីតុណ្ហភាព​ខ្ពស់​គួរ​ទទួលទាន​ទឹក​ស្ពៃក្តោប​ស្រស់​ប្រសិន ​ចង់​ពង្រីក​ប្រសិទ្ធភាព​នេះ ។​
​ទទួលទាន​ទឹក​ស្ពៃក្តោប ១០០០ml ក្នុង​មួយថ្ងៃ ចែកជា 4-5​ដង អាច​រលាយ​បន្ថែម​អំបិល​ឬ​ស្ករ ។ ព្យាបាល​ក្នុង​រយៈពេល​២​ខែ និង​ផ្តល់​លទ្ធផល​ល្អប្រសើរ​ចំពោះ​អ្នកជំងឺ​មាន​ដំបៅ​ពុំទាន់​ជ្រៅ​ណាស់ណា ៕​

0 comments:

Post a Comment