Wednesday, January 16, 2013

វិធីសាស្ត្រធ្វើឲ្យស្បែកស្រស់ស្រាយនៅពេលព្រឹកសំរាប់អ្នកដែល ចូលគេងក្នុងវេលាយប់ជ្រៅ

វិធីសាស្ត្រធ្វើឲ្យស្បែកស្រស់ស្រាយនៅពេលព្រឹកសំរាប់អ្នកដែល<br>ចូលគេងក្នុងវេលាយប់ជ្រៅ

វិធីសាស្ត្រធ្វើឲ្យស្បែកស្រស់ស្រាយនៅពេលព្រឹកសំរាប់អ្នកដែល

ចូលគេងក្នុងវេលាយប់ជ្រៅ

       អ្នកដែលទទួលទានដំណេកក្នុងពេលយប់ជ្រៅជាប្រចាំបើសិនជា ចង់ក្រោកពីដំណេកមានភាពស្រស់ស្រាយលោកអ្នកគួរអនុវត្ត
វិធីសាស្ត្រដូចខាងក្រោមៈ
       - ទឹកក្រូចឆ្មារៈ ចំពោះអ្នកដែលទទួលទានដំណេកក្នុងពេលយប់ជ្រៅជាប្រចាំនោះ នៅពេលក្រោកពីដំណេករមែងមានអាការឈឺ.កដូច្នេះត្រូវយកទឹកក្រូចឆ្មារមកពិសាព្រោះ ទឹកក្រូចឆ្មារមានសារធាតុអាស៊ីតស៊ីទ្រិក និងមានក្លិនក្រអូបដែលទទួលបានពីសំបករបស់វា ដែលអាចជួយកាត់បន្ថយអាការឈឺ.កនោះនិងជួយធ្វើឲ្យរាងកាយនិងអារម្មណ៍លោកអ្នក ស្រស់ស្រាយដោយបានបន្ធូរបន្ថួនូវភាពតានតឹងផងដែរ។
       - ទឹកខ្ញីៈ អ្នកដែលគេងមិនគ្រប់គ្រាន់ឬមិនទាន់ស្វាងពីស្រវឹងនៅពេលព្រឹកចូរសាកឥ ល្បងរកទឹកខ្ញីក្តៅៗមកពិសាព្រោះខ្ញីជាប្រភេទឱសថបុរាណមានរសជាតិឆ្ងាញ់និងមានក្លិន ដ៏ពិសេស។ ខ្ញីមានសារធាតុគីមីមួយប្រភេទដែលផ្តល់ទាំងរសជាតិនិងក្លិនឈ្ងុយប្រហើរ។ ដើម្បីធ្វើទឹកខ្ញីឲ្យមានរសជាតិឆ្ងាញ់ត្រូវដំខ្ញីខ្ចីមិនឲ្យបែកខ្លាំងពេលរួចដាក់ស្ងោរជាមួយទឹក កំពុងពុះតែមិនត្រូវស្ងោរយូរពេកទេពីព្រោះអាចធ្វើឲ្យទឹកខ្ញីបាត់បង់រសជាតិ។លោកអ្នកអាច ពិសាទឹកខ្ញីសុទ្ធឬលាយជាមួយស្ករបន្តិចបន្តួចក៏បាន។
       - ទឹកផ្លែឈើៈ ទឹកផ្លែឈើជាភេសជ្ជៈម្យ៉ាងពោរពេញទៅដោយវីតាមីនជាច្រើនប្រភេទ។ ពិសាទឹកផ្លែអាចផ្តល់ថាមពលដល់រាងកាយជួយបំបាត់ការនឿយណាយអស់កម្លាំងនិងធ្វើឲ្យ ខ្លួនប្រាណមានភាពស្រស់ស្រាយ។
       - ទឹកស្ករ ឬ សារធាតុផ្អែមៈ សំរាប់អ្នកដែលចូលចិត្តគេងក្នុងពេលយប់ជ្រៅភាគច្រើន ពេលក្រោកពីដំណេករមែងមានអាការឈឺក្បាល វិលមុខនិងមានអារម្មណ៍តប់ប្រមល់ដែល បញ្ហានេះកើតឡើងដោយសារការទទួលទានដំណេកមិនគ្រប់គ្រាន់។ ដើម្បីបំបាត់អាការនេះ អាហារដែលមានសារជាតិម្សៅផ្អែម(នំបុ័ងផ្អែម)និងទឹកស្ករអាចជួយលោកអ្នកបាន៕

0 comments:

Post a Comment