Tuesday, January 15, 2013

មហារីក​ពងស្វាស​:​ព្យាបាល​បាន​ឬទេ​?



មហារីក​ពងស្វាស​:​ព្យាបាល​បាន​ឬទេ​?


ទោះបីជា ​ជំងឺមហារីក​ពងស្វាស​ក្នុងពេល​បច្ចុប្បន្ន​នេះ​មាន​ការកើនឡើង​ខ្ពស់​ ក៏ដោយ ក៏​មាន​អ្នកជំងឺ​ច្រើនជាង ៩៥​ភាគរយ​ដែរ​អាច​ព្យាបាល​ជា​សះស្បើយ​។ ការព្យាបាល​ទំនងជា​ទទួល​ជោគជ័យ​ច្រើន​នៅពេល​ជំងឺ​នេះ​រកឃើញ​បាន​ទាន់ពេលវេលា ​។ លើសពីនេះទៅទៀត ការព្យាបាល​ច្រើនតែ​មិនសូវ​បណ្តាលអោយ​ប៉ះពាល់​ដល់​អ្នកជំងឺ​ទេ ហើយក៏​ពុំ​សូវ​បង្ក​ផល​រំខាន​អ្វី​ច្រើន​ដែរ​។​
​អ្នក​ជំងឺមហារីក​ពង ​ស្វាស​ភាគ​ច្រើន​អាច​ជា​សះស្បើយ​តាមរយៈ​ការវះកាត់ បាញ់​កាំរស្មី និង​ប្រើ​ថ្នាំ​ជំងឺមហារីក​។​ចំពោះ​ផល​រំខាន​របស់​វា​អាស្រ័យ​ទៅ​តាម​ប្រភេទ ​នៃ​ការព្យាបាល និង​ភាពខុសគ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។​

·         ការវះកាត់​៖ គឺជា​ការ​កាត់​យក​ពង​ស្វាស​ចោល​តែម្តង​។ មនុស្ស​ប្រុស​ប្រហែល​ជា​បារម្ភ​ថា​ការ បាត់បង់​ពងស្វាស​នឹង​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការ​រួមភេទ​របស់​ពួកគេ ឬ​មិន​អាច​មាន​កូន​បាន​។ ប៉ុន្តែ​បុរស​ដែល​មាន​ពងស្វាស​សុខភាព​ល្អ​ម្ខាង​ក៏​នៅតែ​អាច​ធ្វើអោយ​លិង្គ​ ឡើង​រឹង និង​បង្កើត​មេ​ជីវិត​ឈ្មោល​បាន​ដដែល​។ សម្រាប់​សោភ័ណ្ឌភាព​ខាងក្រៅ អ្នកជំងឺ​អាច​ប្រើ​វិធី​ដាក់​ពងស្វាស​សប្ប​និមិត្ត​បាន​ក្រោយពី​កាត់​ ពងស្វាស​នោះ​រួច​។ ចំពោះ​កូនកណ្តុរ​មួយចំនួន​ដែល​ស្ថិត​ក្នុង​ពោះ​ជ្រៅៗ​ប្រហែលជា​ត្រូវ​ កាត់ចោល​ដែរ​។​

·         ព្យាបាល​ដោយ​បាញ់​កាំរស្មី​៖ នេះ​គឺជា​ការប្រើ​កាំរស្មី​ដែលមាន​ថាមពល​ខ្លាំង​ដើម្បី​សម្លាប់​កោសិកា​ មហារីក ឬ​ធ្វើអោយ​ដុំ​សាច់​នោះ​ស្វិត​។ ការព្យាបាល​នេះ​ច្រើន​តែ​ធ្វើ​ឡើង​ក្រោយ​ពី​វះកាត់​រួច​។ ចំពោះ​ផលប៉ះពាល​របស់​វា​អាស្រ័យ​ទៅលើ​កម្រិត​នៃ​ការប្រើប្រាស់​។ អ្វី​ដែល​ច្រើនតែ​ជួបប្រទះ​មាន អស់កម្លាំង ប្រែប្រួល​លើ​ស្បែក​ដែល​បាញ់​កាំរស្មី អត់ឃ្លាន​អាហារ ចង្អោ​រ និង​រាគ​។ ការបាញ់​កាំរស្មី​ប្រហែល​ជា​ប៉ះពាល់​ដល់​ការផលិត​មេ​ជីវិត​ឈ្មោល ប៉ុន្តែ​អ្នកជំងឺ​ជាច្រើន​នឹង​វិល​មក​ធម្មតា​វិញ​ក្នុង​រយៈពេល ១ ទៅ​២​ឆ្នាំ​។​

·         ការប្រើ​ថ្នាំ​មហារីក​៖ ថ្នាំ​នេះ​មាន​តួនាទី​សម្រាប់​សម្លាប់​កោសិកា​មហារីក​តែម្តង​។ វិធី​ព្យាបាល មួយ​នេះ​ត្រូវបាន​ប្រើ​ដើម្បី​បំផ្លាញ​កោសិការ​មហារីក​ដែល​នៅ​សេសសល់​តិចតួច ​ក្នុង​ខ្លួន​។ ចំពោះ​ផល​រំខាន​របស់​វា​អាស្រ័យ​ទៅ​តាម​ប្រភេទ​ថ្នាំ និង​កម្រិត​ប្រើប្រាស់ ហើយ​បញ្ហា​ដែល​ជួប​ជា​ញឹកញាប់​មានដូចជា ចង្អោ​រ ជ្រុះ​សក់ អស់កម្លាំង រាគ​រុស ក្អួត ក្តៅខ្លួន ញាក់ ក្អក ពិបាក​ដកដង្ហើម ឈឺ​មាត់ កន្ទួល​លើ​ស្បែក វិលមុខ ស្ពឹក​ដៃជើង បាត់បង់​រី​ហ្លិ​ច ឬ​ពិបាក​ស្តាប់​៕​

0 comments:

Post a Comment