Sunday, January 13, 2013

វិធីថែរក្សាវ៉ែនតា របស់លោកអ្នកឲ្យ បានត្រឹមត្រូវ

វិធីថែរក្សាវ៉ែនតា របស់លោកអ្នកឲ្យ បានត្រឹមត្រូវ

វ៉ែនតាដែលលោកអ្នក ប្រើប្រាស់ ជាប្រចាំ គឺមានសារៈសំខាន់ណាស់ ក្នុងការមើល វត្ថុផ្សេងៗ។ លោកអ្នក មួយចំនួនចេះតែ ការប្រើប្រាស់ប៉ុណ្ណោះ ចំណែកឯការថែរក្សា វិញនោះ មិនសូវជាដឹង ប៉ុន្មានទេ ដែលជាហេតុ ធ្វើឱ្យលោកអ្នកត្រូវ ផ្លាស់ប្ដូរវ៉ែនតា ជាញឹកញាប់។ លោកអ្នកខ្លះទៀតដឹង ពីការថែរក្សាហើយ តែមិនបានធ្វើការ ថែរក្សាឱ្យត្រឹមត្រូវ ឬគ្មាន ពេលវេលា គ្រប់គ្រាន់ជាដើម។
វិធីថែរក្សាកញ្ចក់វ៉ែនតា
លោកអ្នកត្រូវយល់ដឹងថា វ៉ែនតាដែលប្រើប្រាស់រាល់ថ្ងៃជាប្រចាំនេះ វាមានប្រយោជន៍ ចំពោះភ្នែករបស់លោកអ្នក ខ្លាំងណាស់ ។ ពេលណាដែលកញ្ចក់វ៉ែនតា របស់លោកអ្នក មានការឆ្កូត ស្រអាប់ ឬមានធូលីដីហុយ នោះលោកអ្នក នឹងមានអារម្មណ៍ថា ពិបាកក្នុងការសម្លឹង មើលអ្វីៗផ្សេងៗ ឬមើលមិនឃើញច្បាស់ ជាដើម។ នេះហើយជាផលពិបាក មួយដែលលោក អ្នកចាំបាច់ត្រូវតែ ថែរក្សាចំពោះវត្ថុប្រើប្រាស់ មួយនេះ។
កញ្ចក់វ៉ែនតា ដែលប្រើប្រាស់រាល់ថ្ងៃនេះ ភាគច្រើនគឺផលិតឡើង ពីជាតិជ័រ និងពីជាតិកែវ។ ទោះបីជាយ៉ាងណា ក៏ដោយ ក៏ការថែរក្សា និងការយកចិត្ដទុកដាក់ របស់វាគឺប្រហាក់ ប្រហែលគ្នា តែប៉ុណ្ណោះ។ លោកអ្នកត្រូវថែរក្សា វ៉ែនតាឱ្យបានល្អ ដោយអនុវត្ដ តាមវិធីខ្លះៗដូចខាងក្រាមនេះ។
• មុននឹងជូតកញ្ចក់វ៉ែនតា ត្រូវសម្អាតធូលីដីចេញពីកញ្ចក់ជាមុនសិន ជាមួយទឹកធម្មតា
• ត្រូវយកក្រណាត់ទន់ស្អាតមកជូត ដោយប្រើកម្លាំងដៃថ្នមៗ
• ពេលប្រើប្រាស់រួចហើយ គួរតែយកវាដាក់ក្នុងប្រអប់វាវិញ ចៀសវាងការធ្លាក់បែក ឬធូលីដីហុយ
ប្រការគួរចៀសវាង ពេលប្រើប្រាស់វ៉ែនតា
អ្នកប្រើប្រាស់វ៉ែនតា ភាគច្រើនមិនសូវយកចិត្ដទុកដាក់ និងថែទាំកញ្ចក់វ៉ែនតា ប៉ុន្មានទេ ពេលដែលឃើញ វ៉ែនតាប្រឡាក់ ដីនោះតែងតែយកមក ជូតនឹងអាវ ឬក្រណាត់កខ្វក់ជាដើម។ ហើយក៏ឃើញមាន ការធ្វេសប្រហែសចំពោះ ការទុកដាក់ក៏ដូចជា ការពាក់ ឬដោះវ៉ែនតាជាដើម។ មានប្រការមួយចំនួន ដែលយើងគួរយល់ដឹង ទាំងអស់គ្នា។
• ពេលពាក់ ឬដោះវ៉ែនតានោះ លោកអ្នកគួរតែប្រើដៃទាំងពីរតែម្ដង ទើបជាការល្អ ចៀសវាងការប្រើដៃ តែម្ខាងដោះ ឬពាក់វ៉ែនតា វាអាចធ្វើឱ្យវៀចដងវ៉ែនតា ឬអាចឱ្យបាក់ដងតែម្ដង ក៏មានដែរ។
• មិនត្រូវជូតកញ្ចក់វ៉ែនតាទៅនឹងអាវ ឬក្រណាត់ណាដែលមិនស្អាតល្អ ឬដោយដៃនោះទេ
• មិនត្រូវដាក់វ៉ែនតាផ្កាប់ទៅនឹងតុ ឬទៅក្នុងហោប៉ៅអាវឬខោ ដោយមិនដាក់ក្នុង ប្រអប់ឡើយ។
ដំបូន្មានអ្នកជំនាញ
លោកអ្នកនាងកញ្ញាទាំងអស់ដែលបានប្រើប្រាស់វ៉ែនតា គួរតែអនុវត្ដនូវវិធីដូចបានជម្រាប ប្រាប់ខាងលើ ព្រោះនេះជាវិធីមួយ ងាយស្រួលជាទីបំផុតក្នុងការអនុវត្ដ និងយកតម្រាប់ តាមជាប្រចាំ។ ទង្វើអស់ទាំងនោះអាច ជួយលោកអ្នកពីការ ខូចបង់វ៉ែនតា និងជួយសន្សំសំចៃថវិកា បានមួយកម្រិតទៀតផង ៕
www.lookingtoday.com

 

0 comments:

Post a Comment