Monday, January 14, 2013

ប្រភេទ​ផ្លែឈើ​ដែល​ជួយ​លាង​សម្អាត​ជាតិពុល​ចេញពី​រាងកាយ​


​ប្រភេទ​ផ្លែឈើ​ដែល​ជួយ​លាង​សម្អាត​ជាតិពុល​ចេញពី​រាងកាយ​

​បើសិន​ចង់​ធ្វើ​ការលាង​សម្អាត​សារជាតិ​ពុល​ចេញពី​រាងកាយ មិនចាំបាច់​ត្រូវ​ទ្រាំ​បរិភោគ​បន្លែ​រហូត​នាំឱ្យ​រាករូស​នោះទេ ព្រោះ​ផ្លែឈើ​ប្រភេទ​ខ្លះ ក៏មាន​ប្រសិទ្ធភាព​ជួយ​លាង​សម្អាត​សារជាតិ​ពុល​ដល់​យើង​បាន​យ៉ាង​ល្អ​ដូច គ្នា​។​ ​ផ្លែ​ប៉ោម​ ​ជា​ប្រភេទ​ផ្លែឈើ​ល្អ​បំផុត សម្រាប់​ការ​កម្ចាត់​កាកសំណល់​ចេញពី​រាងកាយ ពីព្រោះ​ផ្លែ​ប៉ោម​មាន​សារជាតិ “​ភែ​ក​ធី​ន​” ដែលជា​សារធាតុ​ពិសេស​ម្យ៉ាង ក្នុង​ការជួយ​កម្ចាត់​សារជាតិ​ពុល​ចោល និង​ក្រៅពីនេះ វា​មានគុណ​សម្បត្តិ​ការពារ​មិនឱ្យ​ប្រូតេអ៊ីន​ក្នុង​ពោះវៀន​កើតការ ផ្អូម​រលួយ​ទៀតផង​។ សម្រាប់​អ្នក​បរិភោគ​ផ្លែ​ប៉ោម​ជាប់​ជាប្រចាំ មិនចាំបាច់​ភ័យខ្លាច​ថា​កើតមាន​មីក្រុប​ក្នុង​ពោះវៀន​ឡើយ​។​ ​យោងទៅតាម​ការស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា ផ្លែ​ប៉ោម​ជា​ប្រភេទ​ផ្លែឈើ​ដែលមាន​កាក​សរសៃ​ខ្ពស់ ហេតុដូច្នេះ​ហើយ​ទើប​វា​អាចធ្វើ​ការលាង​សម្អាត​វត្ថុ​កខ្វក់​ក្នុង ពោះវៀន​បាន​យ៉ាង​ល្អ និង​លើសពីនេះ​ទៀត នៅ​ជួយ​ឱ្យ​ថ្លើម និង​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​ងារ​បាន​ប្រសើរឡើង​។​
ទំពាំងបាយជូរ​
 
 
​ទំពាំងបាយជូរ​មាន​សារជាតិ​លាង​សម្អាត​ដល់​ស្បែក ថ្លើម ពោះវៀន និង​គ្រលៀន​។ ជាមួយគ្នា សារជាតិ​ក្នុង​ផ្លែ​ទំពាំងបាយជូរ​នៅមាន​គុណសម្បត្តិ ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​រាងកាយ​ជាច្រើន​ទៀត ដូចជា​គ្រប់គ្រង​ទឹកសំបោរ​ដែល​ហូរ​ចេញ​មកពី​សន្ទះ​រំអិល​ផ្សេងៗ​ក្នុង រាងកាយ ផ្ដល់​ថាមពល​ខ្ពស់ សម្បូរ​ទៅដោយ​អំបិល​រ៉ែ​ជំនួស​ឈាម និង​ពង្រីក​កោសិកា​ក្នុង​រាងកាយ​។​   ​
ម្នាស់​
 
 
  ​អង់ស៊ីម (​ប្រូតេអ៊ីន​) ដែលមាន​នៅក្នុង​ម្នាស់​ច្រើន នឹង​ជួយ​ធ្វើឱ្យ​ការធ្វើការងារ​របស់​អា​ស៊ីដ​អំបិល (Hydrochloric) ក្នុង​ក្រពះ ល្អប្រសើរ​ឡើង និង​ធ្វើឱ្យ​កាកសំណល់​ដែលជា​ប្រូតេអ៊ីន​រំលាយខ្លួន​បាន​ឆាប់រហ័ស ទើប​រាងកាយ​កម្ចាត់​កាកសំណល់​ទៅបាន​ល្អ​។​ ​ក្រៅពីនេះ ម្នាស់​ជា​ប្រភេទ​ឱសថ​ជួយ​បំបាត់​អាការ​រលាក​ក្នុង​ផ្លូវ​រំលាយ​អាហារ ជួយ​ជួសជុល​ផ្នែក​ខូចខាត​ផ្សេងៗ ជួយ​ក្នុង​ការធ្វើការងារ​រប​ស់​ក្រពេញ​គ្មាន​រន្ធ និង​ជួយ​កម្ចាត់​ទឹកសំបោរ​។​
  ​ល្ហុង និង​ស្វាយ​
 
 
​ផ្លែឈើ​ទាំងពីរ​ប្រភេទ​នេះ​មានគុណ​សម្បត្តិ​ប្រហាក់ ប្រហែល​គ្នា គឺមាន​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​”Papen” ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​ជាមួយនឹង​ទឹក​រំលាយ​ក្នុង​ក្រពះ​អាហារ​។ សារជាតិ​ទាំងនេះ​បាន​ជួយ​ជំរុញ​ឲ្យ​កាកសំណល់​ប្រភេទ​ប្រូតេអ៊ីន​បំបែក ខ្លួន​ឆាប់រហ័ស​។ ក្រៅពីនេះ វា​នៅមាន​កាក​សរសៃ​ខ្ពស់ ធ្វើ​ឲ្យ​ប្រព័ន្ធ​បញ្ចេញ​ចោល ធ្វើ​ការងារ​បានល្អ ពោះវៀន​ក៏​ស្អាត​។​ ​អ្នក​ដែលមាន​អារម្មណ៍​ឆាប់​ភ័យ​តក់ស្លុត និង​មើល​បញ្ហា​ផ្សេងៗ​លើផ្លូវ​អាក្រក់​ច្រើន គួរ​បរិភោគ​ល្ហុង​ឱ្យបាន​ច្រើនឡើង ព្រោះ​គេ​មានជំនឿថា ល្ហុង​អាច​កាត់បន្ថយ​អាការ​ទុក្ខសោក​ផ្នែក​ផ្លូវ​អារម្មណ៍​បាន​មួយ កម្រិត​។​  
 
  ​ឪឡឹក​
 

ឪឡឹក​ជួយ​លាង​សម្អាត​សារជាតិ​ពុល ដោយ​បញ្ចេញ​មកជា​មួយ​ទឹកនោម​។ សម្បក​ឪឡឹក​សម្បូរ​ទៅដោយ (​ក្ល​រ៉ូ​ហ្វីល) ចំណែក​គ្រាប់​ក៏មាន​វីតាមីន​ខ្ពស់​។​​បើសិន​បាន​បរិភោគ​ទឹក ដែល​ចម្រាញ់​ពី​សម្បក​ឪឡឹក​មុន​បរិភោគ​សាច់​របស់​វា​ប្រមាណ​កន្លះ​ម៉ោង នឹង​បានទទួល​សារប្រយោជន៍​យ៉ាងច្រើន ជាពិសេស​វា​នៅ​អាចជួយ​ព្យាបាល​ដំបៅ​ក្នុង​ក្រពះ និង​ជួយ​កាត់បន្ថយ​ជំងឺលើសឈាម​ទៀតផង​៕


0 comments:

Post a Comment