Tuesday, January 15, 2013

Insulin ក្តីសង្ឃឹម​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​

អាថ៌កំបាំង​របស់ Insulin ក្តីសង្ឃឹម​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​

ក្រុម​អ្នកវិទ្យាសាស្ត្រ នៃ​វិទ្យាស្ថាន Walter និង Eliza Hall (WEHI) នៅ​មែ​ល​ប៊ឺ​ន ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​១០/១ បានប្រកាស​ឲ្យ​ដឹង​ពី​ការរកឃើញ​យ៉ាង​ជាក់លាក់​មួយ​អំពី​វិធី​ដែល​សរីរាង្គ​ មនុស្ស​ធ្វើការ​បង្កើត Insulin ដែល​ប្រការនេះ​ជួយ​ឲ្យ​ដល់​ការស្វែងរក​វិធីសាស្ត្រ​ព្យាបាល​បែប​សកម្ម និង​មាន​ប្រសិទ្ធភាព​ចំពោះ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ។​
​លទ្ធផល​នេះ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី Nature (​អង់គ្លេស​) ។​
​ពួក​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី​ បានធ្វើការ​ជា​អ្នកស្រាវជ្រាវ​អន្តរជាតិ​មកពី​អាមេរិក អង់គ្លេស និង​ប្រាក​(Prague) ។ ពួកគេ​បាន​រកឃើញ​ពី​វិធី​ដែល​បណ្តា​ម៉ូលេគុល​អ៊ី​ន​សូ​លីន គួបផ្សំ​ជាមួយ​ប្រូតេអ៊ីន​មួយ​ក្នុង​បណ្តា​កោសិកា​របស់​សរីរាង្គ​មនុស្ស ប្រការ​ដែល​ពួក​អ្នកវិទ្យាសាស្ត្រ​ប្រឹងប្រែង​ដោះស្រាយ​២​ទសវត្សរ៍​មកហើយ ។​
​ ក្រុម​ស្រាវជ្រាវ​បាន​រីករាយ​បង្ហើប​ឲ្យ​ដឹង​ពី​លើកដំបូង​ដែល​គេ​ពិនិត្យឃើញ ​សារធាតុ​គោល​៣​នៃ​ម៉ូលេគុល អ៊ី​ន​សូ​លីន គួបផ្សំ​នឹង​ផ្នែក​ទទួលយក​វា​នោះ​គឺជា​មូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍន៍​អ៊ី​ន ​សូ​លីន​ថ្មី​មួយ សម្រាប់​ព្យាបាល​រោគ​ទឹកនោមផ្អែម ។​
​បច្ចុប្បន្ន​មាន​ ពលរដ្ឋ​អូស្ត្រាលី​ជាង​១​លាន​នាក់ មាន​រោគ​ទឹកនោមផ្អែម​ក្នុងនោះ​ក្នុង​១​ឆ្នាំៗ​មាន​អ្នកជំងឺ​កើតរោគ​នេះ​ថ្មី ប្រមាណ​១​សែន​នាក់ ។​
​របកគំហើញ​ថ្មី​នេះ​អាចជួយ​ដល់​អ្នកជំងឺ​ ទឹកនោមផ្អែម​អូស្ត្រាលី​រាប់សែន​នាក់​ពុំ​ចាំបាច់​ចាក់​អ៊ី​ន​សូ​លីន ប្រចាំថ្ងៃ ព្រោះ​នឹងមាន​វិធី​ព្យាបាល​ដោយ​អ៊ី​ន​សូ​លីន​ថ្មី​មួយ និង​ចាប់កំណើត​ហើយ ៕​

0 comments:

Post a Comment