Sunday, January 13, 2013

ប្រភេទ​អា​ហារ​ទាំង​ប្រាំ​៧​មុខ​ដែល​ជួយ​ប្រឆាំង​គ្រុនផ្ដាសាយ​

ប្រភេទ​អា​ហារ​ទាំង​ប្រាំ​៧​មុខ​ដែល​ជួយ​ប្រឆាំង​គ្រុនផ្ដាសាយ​

​ការបរិភោគ​អាហារ​ដែល​ផ្ដល់​អត្ថប្រយោជន៍ ពិសេស​អាហារ​៧​មុខ ដូចតទៅ​នេះ ត្រូវបាន​គេ​ជឿថា អាចជួយ​ក្នុងការ​បង្កើន​ប្រព័ន្ធ​ការពារ​មេរោគ ដោយ​អាច​ការពារ និង​កាត់បន្ថយ​អាការ​ធ្ងន់ធ្ងរ​របស់​រោគ​ផ្ដាសាយ​បាន​យ៉ាង​ល្អ​​ចំណីអាហារ​ ដែល​អ្នក​គួរ​ជ្រើសរើស​បរិភោគ​មានដូចជា​
១- ខ្ទឹមស​
​ជួយ​កាត់បន្ថយ​អាការ​ផ្ដាសាយ​ដោយ​យើង​អាច​បន្ថែម​ក្នុង​អាហារ ឬ​ទំពា​ស្រស់​។ បើ​អាច​ទំពា​បាន​មួយថ្ងៃ​ពីរ​កំពឹស គឺ​កាន់តែ​ល្អ​។​
២-​ផឹក​ភេសជ្ជៈ​ឲ្យ​ច្រើន​
​បើ​អ្នក​ធ្លាប់តែ​ផឹក​កាហ្វេ ទឹកក្រូច ឬ​គ្រឿង​ភេសជ្ជៈ​ដែលមាន​រសជាតិ​ផ្អែម អាចធ្វើ​ការផ្លាស់ប្ដូរ​ម​ក​ផឹកទឹក​ទទេ ឬ​ទឹកក្រូច​ច្របាច់​ខ្លះ ដើម្បី​ជួយ​បន្ថែម​វីតាមីន C​។ គ្រឿង​ភេសជ្ជៈ​ក្ដៅៗ​ដូចជា តែ ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហៗ ក៏​អាចជួយ​កាត់​ស្លេស្ម​បាន​យ៉ាង​ល្អ​ដែរ​។​
៣-​ស៊ុប​មាន់​ក្ដៅៗ​
​ជួយ​កាត់បន្ថយ​អាការ​តឹង​ច្រមុះ​បាន​យ៉ាង​ល្អ​។ ពេល​ស្ងោរ​ទឹក​ស៊ុប អ្នក​អាច​បន្ថែមបន្លែ​ចម្រុះ​ឲ្យ​បាន​ច្រើន​មុខ​ដើម្បី​បង្កើន​អុកស៊ីដកម្ម​ ជួយ​ឲ្យ​រាងកាយ​រឹងមាំ​មាន​សុខភាព​កាន់តែ​ប្រសើរឡើង​។​
​ស៊ុប​មាន់​ដែល​ឆ្លងកាត់​ការ​រំងាស់​យូរ​ម៉ោង​រហូត​ប្រូតេអ៊ីន​រំលាយ អាចជួយ​ជំរុញ​ឲ្យ​ប្រព័ន្ធ​ការពារ​មេរោគ​រឹងមាំ ជួយ​ឲ្យ​រាងកាយ​ស្រស់ថ្លា​។ ក្រៅពីនេះ វា​នៅ​ផ្ដល់​ផល​ល្អ​ចំពោះ​រាងកាយ​ទៀតផង​។​
៤- សារជាតិ​ប្រឆាំង​រ៉ាឌីកាល់​សេរី​
​មានដូចជា បេ​តា​ឃែ​រ៉ូ​ទីន (​វីតាមីន A) វីតាមីន​C វីតាមីន​E ជួយ​កម្ចាត់​វត្ថុ​កខ្វក់ ជួយ​កម្ចាត់​មេរោគ ការពារ​ការឆ្លង​មេរោគ​។​
​ចំពោះ​បន្លែ និង​ផ្លែឈើ​ដែលមាន​សារជាតិ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ខ្ពស់ ដូចជា ការ៉ុត បន្លែ​ស្លឹក​ពណ៌​បៃតងចាស់ ក្រូច ខ្ទឹមបារាំង ទំពាំងបាយជូរ និង​ល្ហុង​ទុំ ជាដើម​។​
៥- ផ្លែឈើ​ពពួក​ក្រូច​
​មាន​វីតាមីន​C ជួយ​កាត់បន្ថយ​ការឆ្លង​មេរោគ​ផ្ដាសាយ​យ៉ាង​ល្អ ជាពិសេស​អ្នក​ជក់បារី ឬ​នៅក្បែរ​អ្នក​ជក់បារី គួរ​រក​មក​បរិភោគ​ឲ្យ​បាន​ច្រើន​ដើម្បី​ជួយ​កាត់បន្ថយ​ផ្ដាសាយ​។​
៦- អាហារ​សម្បូរ​វីតាមីន C
​អាហារ​ដែល​សម្បូរ​ទៅដោយ​វីតាមីន C ដូចជា ត្របែក ម្ទេស​ប្លោក ស្ត្រ​ប៊ឺ​រី ម្នាស់ ស្ពៃក្ដោប សុទ្ធតែ​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​មេរោគ​។​
៧-​ខ្ញី​
​ជួយ​ក្នុងការ​កាត់បន្ថយ​ផ្ដាសាយ និង​ការពារ​ផ្ដាសាយ​។ ទឹក​ក្ដៅ​ឧណ្ហៗ​របស់​ខ្ញី​លាយ​ផ្សំ​ជាមួយៗ​ខ្ទឹមស​២ ទៅ​៣​កំពឹស ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដកដង្ហើម​ធ្វើការ​ងារ​ប្រសើរឡើង​៕​ដោយៈសុភក្រ័
 

0 comments:

Post a Comment