Sunday, January 13, 2013

ថែរក្សា​សុដន់មុននិង​ក្រោយពេល​សម្រាល​


ថែរក្សា​សុដន់មុននិង​ក្រោយពេល​សម្រាល​


​ការថែរក្សា​សុដន់​ជា​រឿង​មួយ​ដែល​សំខាន់ សម្រាប់​ស្ដ្រី​គ្រប់រូប ជាពិសេស​ការថែរក្សា​សុដន់​មុន និង​ក្រោយពេល​សម្រាល​។ ចំពោះ​ស្ដ្រី​ដែល​មិនបាន​ថែរក្សា ឬ​អនាម័យ​សុដន់​ឱ្យបាន​ល្អ អាច​បណ្ដាលឱ្យ​កើតមាន​បញ្ហា​ផ្សេងៗ​មិនចេះចប់​មិនចេះហើយ​។

អ្វីដែល​សំខាន់​នោះ​គឺអាច​បង្កឱ្យមាន​បញ្ហា​ចំពោះ​ទារក​នៅពេលដែល​បំបៅ​ដោះ​។​
របៀប​នៅក្នុង​ការថែរក្សា​សុដន់ មុន និង​ក្រោយពេល​សម្រាល​បុត្រ​
​កាយ​វិភាគ​សុដន់​ ​
សុដន់​ឬ​ដោះ​ជា​សរីរាង្គ​សម្រាប់​បញ្ចេញ​ទឹកដោះ​ដើម្បី​ចិញ្ចឹម​កូន​។ សុដន់​មាន​គ្រប់​រូបរាង និង​ទំហំ ហើយ​វា​ចាប់ផ្ដើម​រីក​ធំ នៅពេល​ក្មេងស្រី​មាន​អាយុ​ចាប់ពី​១០​ទៅ​១៥​ឆ្នាំ គឺជា​ពេល​ឈានចូល​ពេញវ័យ​។ សុដន់​ត្រូវបាន​គេ​ចែកចេញជា​រចនាសម្ព័ន្ធ​៥​យ៉ាង​ដូចតទៅ​។​
•​ ​ក្រពេញ​សម្រាប់​ផលិត​ទឹកដោះ៖ នៅពេលដែល​ស្ដ្រី​ចាប់ផ្ដើម​មាន​ផ្ទៃពោះ​ដោយ​រាប់​ចាប់ពី​៥​ទៅ​៦​ខែក្រពេញ​ទឹកដោះចាប់ផ្ដើម​ផលិត​ទឹកដោះ​។​
•​ ​បំពង់​សម្រាប់​បង្ហូរទឹក​ដោះ ៖ ជា​ក្រពេញ​សម្រាប់​បង្ហូរ​ទឹកដោះ​ខាងក្នុង​។​
•​ ​ថ្លុក ឬ​ឃ្លាំង​សម្រាប់​ផ្ទុក​ទឹកដោះ ៖ នៅពេលដែល​កូនបៅ ឃ្លាំង​ទឹកដោះ​គឺជា​កន្លែង​សម្រាប់​បញ្ចេញ​ទឹកដោះ​។​
•​ ​ក្បាល​សុដន់ ៖ ជា​កន្លែង​សម្រាប់​បង្ហូរ​ទឹកដោះ​មក​ខាងក្រៅ​។​
•​ ​ក្បាល​សុដន់​(​អា​រេ​អូ​ល​) ៖ ជា​ស្បែក​ដែលមាន​ពណ៌​ស្រអាប់​ខ្មៅ ឬក៏​ត្នោត ហើយ​គ្រា​ប់ស​តូចៗ​ដែល​នៅ​ចុង​សុដន់ (​ក្បាល​សុដន់​)​គឺ​សម្រាប់​ផលិត​ជាតិ​ខ្លាញ់ ដើម្បីឱ្យ​ក្បាល​សុដន់​ទន់​ស្អាត​។​ ​
ការថែរក្សា​សុដន់​មុនពេល​សម្រាល​ ​
ការ​ថែ​រក្ស​សុដន់​នៅមុន​ពេល​សម្រាល​ជា​រឿង​មួយ​ដែល​សំខាន់​ណាស់​សម្រាប់ ស្ដ្រី​គ្រប់រូប​។ ស្ដ្រី​មាន​ផ្ទៃពោះ​គប្បី​លាង​សម្អាត​សុដន់​ជាប្រចាំ ដើម្បី​ជួយ​ឱ្យ​ទឹក​ដោះចេញ​បានល្អ​ក្រោយពេល​សម្រាល និង​មិនមាន​ឆ្លង​មេរោគ​។ នៅពេល​ជិត​គ្រប់​ខែ សុដន់​ស្ដ្រី​មាន​ចេញ​ទឹក​ពណ៌​ស​ពី​រន្ធ​នៃ​ក្បាល​សុដន់ ដែល​ហៅថា​ទឹកដោះ​ដំបូង​របស់​ម្ដាយ​។ ដោយសារតែ​មានការ​ប​ម្រែ​ប​ម្រួ​ល​ក្រពេញ​អ័រម៉ូន​មួយចំនួន​បាន​បំពេញ​តួនាទី និង​ជំរុញ​សុដន់​ឱ្យ​បញ្ចេញ​ទឹកដោះ​។ ដូចនេះ​ស្ដ្រី​គ្រប់រូប​គួរតែ​ឧស្សាហ៍​សម្អាត​ចុង​សុដន់​ឱ្យបាន​ស្អាត ដើម្បី​ការពារ​ការឆ្លង​នូវ​មេរោគ​ផ្សេងៗ ជាពិសេស​គឺ​ចុង និង​រន្ធ​សុដន់​ត្រូវតែ​សម្អាត​ឱ្យ​ស្អាត​ជាប្រចាំ​។
វិធី​លាង​សម្អាត​ចុង​សុដន់​ឱ្យបាន​ស្អាត​ល្អ
ដុសលាង​ដោយ​ថ្នមៗ ដើម្បី​កុំឱ្យ​មាន​ដី​នៅក្នុង​រន្ធ​សុដន់ ឬ​មេរោគ​ផ្សេងៗ​ដែល​នៅ​តោង​ជាមួយ​ចុង​សុដន់​។ ប៉ុន្ដែ​មិនត្រូវ​ទាញ​ចុង​សុដន់​ឱ្យ​វែង​នោះទេ ព្រោះ​ការ​ទាញ​ចុង​សុដន់​ឱ្យ​វែង​មិនមាន​ប្រសិទ្ធភាព​ដូច​ការ​ទាញ​ក្រោយពេល សម្រាល​នោះទេ​។​ ​ការថែរក្សា​សុដន់​ក្រោយពេល​សម្រាល​ ​នៅពេល​សម្រាលកូន​ហើយ ស្ដ្រី​ត្រូវ​ប្ដូរ​ឥរិយាបថ រៀងរាល់​មុនពេល​ដែល​បំបៅ​ដោះ​កូន ត្រូវ​លាង​សម្អាត​សុដន់​ដោយ​ប្រើ កន្សែង​ជ្រលក់​ទឹក​ក្ដៅ​ឧណ្ហៗ​ម​កក​ជូត​សម្អាត​នៅលើ​សុដន់ និង​ចុង​សុដន់​ឱ្យបាន​ស្អាត​។ ត្រូវ​សម្អាត​ដៃ​ឱ្យបាន​ស្អាត​ល្អ​ផងដែរ​។ ហើយ​ត្រូវ​ទុកឱ្យ​សុដន់​ស្ងួត​បន្ដិច​ទើប​ឱ្យ​កូនបៅ​។ បើសិនជា​ក្បាល​សុដន់​របស់​ស្ដ្រី​ដែលជា​ម្ដាយ​ខ្លី ឬ​ក្បាល​សុដន់​លឹប ដែល​គេ​ហៅថា​ក្បាល​សុដន់​ខ្វាក់ ពេល​សម្អាត​ស្ដ្រី​ត្រូវ​ទាញ​ចុង​សុដន់​ដោយ​ប្រើ​ដៃ​ថ្នមៗ​ជាប្រចាំ ដើម្បីឱ្យ​សុដន់​មាន​ក្បាល​វែង​ងាយស្រួល​ឱ្យ​បំបៅកូន​។ នៅក្រោយពេល​បំបៅ​រួច មិនចាំបាច់​លាង​សម្អាត​សុដន់​ភ្លាមៗ​នោះទេ ការធ្វើ​បែបនេះ​ដើម្បីឱ្យ​កូន​ស្គាល់​ក្លិន និង​កន្លែង​នៅពេលដែល​ទារក​បៅ​។ ​
សារៈប្រយោជន៍​នៃ​ការថែរក្សា​សុដន់​
​ការ​មាន​អនាម័យ​ចំពោះ​សុដន់​បាន​ស្អាត​ល្អ សុខភាព​ក៏​ល្អ ហើយ​អាច​ចៀស​ផុតពី​ជម្ងឺ​ផ្សេងៗ​។ ប៉ុន្ដែ​បើសិន​ស្ដ្រី​ដែលជា​ម្ដាយ​មិនមាន​អនាម័យ​សុដន់​ឱ្យបាន​ស្អាត​ល្អ នោះទេ អាចធ្វើឱ្យ​ទារក​រាករូស ឬក៏​អាច​បង្កឱ្យមាន​ជ្រាំង​ក្នុង​មាត់​របស់​ទារក ឬក៏​អាច​បង្ក​ឱ្យ​ទារក​ក្ដៅខ្លួន និង​អាច​កើតមាន​ជម្ងឺ​រលាក​ផ្លូវដង្ហើម​ថែមទៀត​ផង​។​ ​ប្រការ​គួរ​ចៀសវាង​ក្រោយពេល​សម្រាល​ ​ស្ដ្រី​ទាំងឡាយ​បន្ទាប់ពី​សម្រាល​បុត្រ​ហើយ គប្បី​លាង​សម្អាត​ក្បាល​សុដន់​ឱ្យបាន​ស្អាត​ល្អ និង​មាន​អនាម័យ​។ ប៉ុន្ដែ​មិនត្រូវ​ប្រើប្រាស់​សាប៊ូ​ដុស​នៅលើ​ក្បាល​សុដន់​ឬក៏​ប្រើ​ទឹកអប់​ លាប នៅលើ​ចុង​សុដន់​នោះទេ ព្រោះ​អាចធ្វើឱ្យ​ប្រេះ​ចុង​សុដន់ ហើយ​អាច​បង្កឱ្យមាន​ដំបៅ​ជាដើម​។ ជាពិសេស​អាច​បង្កឱ្យមាន​ការប៉ះពាល់​ចំពោះ​ទារក ដូចជា​រលាក​ផ្លូវដង្ហើម និង​ជម្ងឺ​ផ្សេងៗ​ទៀត​ដែល​មិនអាច​ស្មាន​ដល់​។ ​
ដំបូន្មាន​អ្នកជំនាញ​
​ការ​មាន​អនាម័យ​ធ្វើឱ្យ​សុដន់​មាន​សុខភាព​ល្អ អាចធ្វើឱ្យ​ស្ដ្រី​ចៀស​ផុតពី​ជម្ងឺ​ផ្សេងៗ​។ ជាពិសេស​សម្រាប់​ស្ដ្រី​ដែលជា​ម្ដាយ មុន​ធ្វើការ​បំបៅ​ដោះ​ឱ្យ​កូន ត្រូវ​សម្អាត​សុដន់ និង​ដៃ​ឱ្យបាន​ស្អាត​ល្អ​ជាមុនសិន ដើម្បី​កុំឱ្យ​កើតមាន​បញ្ហា​ផ្សេងៗ​ចំពោះ​ទារក​រួមទាំង​សុខភាព​របស់​ស្ដ្រី ដែលជា​ម្ដាយ​ផងដែរ​៕ ​

0 comments:

Post a Comment