Monday, January 14, 2013

៥វិធី​ជួយ​ឲ្យ​បបូរ​​មាត់​ស្អាត​ទាក់​ទាញ Trackback

៥វិធី​ជួយ​ឲ្យ​បបូរ​​មាត់​ស្អាត​ទាក់​ទាញ Trackback

ប្រិយមិត្ត ​ដែល​ជា​សុភាព​នារី អ្នក​ណា​ក៏​មាន​បំណង​ចង់​ស្អាត​ដែរ​មែន​ទេ​? ហើយ​អ្នក​ដែល​ស្អាត​ហើយ​ ក៏​ប្រាកដ​ជា​​ចង់​បាន​សម្រស់​ដែល​គួរ​ឲ្យ​ទាក់​ទាញ​បន្ថែម​ទៀត​ដែរ។ មុខ​គឺ​ជា​ជ្រុង​មួយ​ដ៏​សំខាន់​នៃ​សម្រស់​ពេញ​ទាំង​ដង​ខ្លួន​របស់​នារី​ ​ក្នុង​នោះ​បបូរ​មាត់​គឺ​ជា​គ្រឿង​ទាក់​ទាញបំផុត​សម្រាប់​បុរសៗ​ផង​ដែរ។​ មាន​ស្ត្រីមួយ​ចំនួន​មិន​បាន​យល់​ដឹង​ពី ការ​លាប​ក្រែម​ឲ្យ​​សក្តិសម ទៅនឹង​បបូរមាត់​នោះ​ទេ ដែល​ជា​មូលហេតុ​​ធ្វើ​ឲ្យ​សម្រស់​កាន់​តែ​អាប់​។​ ខាង​ក្រោម​នេះ​ជា​ជំហាន​នៃ​ការ​ប្រើ​ក្រែម​​សមស្រប​សម្រាប់​មិត្ត​នារីៗ ពិចារណា៖
១. ត្រូវ​ចេះ​រើស​ពណ៌​ក្រែម​ដែល​ត្រឹម​ត្រូវ
ការ​ដែល​ចេះ​ប្រើ​ព៌ណ​ក្រែម​ឲ្យ​ត្រូវ​នឹង​សម្បុរ​ស្បែក ​គឺ​ជា​រឿង​ដែល​ល្អ​ណាស់ ​ព្រោះអ្នក​ខ្លះ​ចំណាយ​ប្រាក់​យ៉ា​ង​ច្រើន​នៅ​តែ​មិន​បាន​ក្រែម​ដែល​គួរ​ជា​ ទី ស្រលាញ់​ទៀត។ អ្នក​ខ្លះ​មាន​​ស្បែក​ខ្មៅ​ តែ​ខំលាប​ពណ៌​យ៉ាង​ដិត​ ហើយ​អ្នក​ខ្លះ​ស​ ហើយ​ដាក់​ពណ៌​ស្លេក​ទៀត។​ ដំណោះស្រាយ​នោះ គឺ​នៅរាល់​ពេល​ដែល​លោក​អ្នក​ទៅទិញក្រែម​ លោក​អ្នក​​ត្រូវ​សាក​ក្រែម​នៅ​លើ​ដៃ ​ឬ​ក​ដៃ​ដើម្បីឲ្យ​ដឹង​ថា ​ពណ៌​នោះសក្តិ​សម​នឹង​សម្បុរ​អ្នក ឬ​យ៉ាង​ណា។
២. ប្រើ​ខ្មៅដៃ​គូស​បបូរ​មាត់ (lip liner)
អ្នក ​គួរ​ប្រើ​ខ្មៅ​ដៃ ​សម្រាប់​លាប​មាត់​ទៅលាប​​បបូរ​មាត់​នោះ​មុន​ពេល​លាប​ក្រែម​ ដើម្បី​ឲ្យ​វា​ជួយ​លើក​ស្ទួយ​រាង​បបូរ​មាត់​របស់​អ្នក​ និង​ជួយ​កុំឲ្យ​ក្រែម​ហៀរ​ ឬ​លាប​មិន​ស្អាត។
៣. ប្រើ​ក្រែ​ម​ស្ងួត (lip stain)
មុន ​ពេល​ដែល​អ្នក​ចង់​លាប​ពណ៌បន្ថែម ​ឬ​ក្រែម​រលោង​បន្ថែម​នោះ ​អ្នក​គួរ​លាប​ក្រែម​​ប្រភេទ​ស្ងួត​សិន​ នោះវា​ជួយ​ធ្វើ​ឲ្យ​បបូរ​មាត់​អ្នក​នឹង​ជាប់​ពណ៌​បាន​យូរ។ ហើយ​ការ​លាប​នេះ​ត្រូវ​ធ្វើ​បន្ទាប់​ពីអ្នក​ប្រើ​ខ្មៅដៃ​គូស​បបូរ​មាត់។
៤.​លាប​ពណ៌​បន្ថែម (lip color)
បន្ទាប់ ​ពី​លាប​គូរ​រាង​បបូរ​មាត់​ និង​លាប​ក្រែម​ស្ងួត​ហើយ ​វា​ជា​ពេល​ដែល​អ្នក​អាច​លាប​ទឹក​រលង ​ឬ​ពណ៌ក្រែម​លាប​ប្រភេទ​ទឹក​បាន​​ហើយ ​ដោយ​វិធី​លាប​នោះ អ្នក​ត្រូវ​ញញឹម​សិន​ ហើយ​​លាប​ចាប់​អូស​ពី​ចំណុច​កណ្តាល​នៃ​មាត់​រួច​ទាញមក​សង​ខាង​។
៥. ជួយ​បន្ថែម​សម្រស់ (lip gloss)
ជា ​ចុង​ក្រោយ​ បើ​អ្នក​ចង់​ឲ្យ​រឹត​តែ​មាន​ភាព​ទាក់​ទាញនោះ អ្នក​អាច​លាប​ទឹក​រលង​ ឬ​សារធាតុ​ផ្លេកៗ​ពីលើ​ចំកណ្តាល​បបូរ​មាត់ ​ជា​ពិសេស​បបូរ​មាត់​ខាង​ក្រោម។

0 comments:

Post a Comment