Tuesday, January 15, 2013

ស៊ុប​មាន់​ជួយ​ប្រឆាំង​ជំងឺ​គ្រុនផ្តាសាយ

ស៊ុប​មាន់​ជួយ​ប្រឆាំង​ជំងឺ​គ្រុនផ្តាសាយ

ពួក ​អ្នកស្រាវជ្រាវ​រកឃើញថា សារជាតិ​ចម្រុះ Carnosone មាននៅ​ក្នុង​ស៊ុប​មាន់​ជួយ​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​សរីរាង្គ​ប្រឆាំង​តប ​បាន​ជំងឺ​គ្រុនផ្តាសាយ​នៅ​ដំណាក់កាល​ដំបូង ។​
​នេះ​ពុំមែន​ជាការ​ ស្រាវជ្រាវ​ដំបូង​អំពី​ប្រសិទ្ធភាព​របស់​ស៊ុប​មាន់​ឡើយ ។ មុននេះ​ជាង​១​ទសវត្សរ៍ បណ្ឌិត Stephen Rennard មកពី​មន្ទីរពេទ្យ​មហាវិទ្យាល័យ Nebraska (Omaha អាមេរិក​) ធ្លាប់​ចង់​ស្វែងយល់​ហេតុអ្វី រូបមន្ត​ចម្អិន​ស៊ុប​មាន់​របស់​ភរិយា​លោក ដែល​ត្រូវបាន​បន្ត​ពី​ជំនាន់​មុនៗ​មក បែរ​ជាមាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ល្អ​ដល់​ថ្នាក់​នេះ ។​
​ប្រើប្រាស់​ កំណក​ឈាម​របស់​ពួក​អ្នកស្ម័គ្រចិត្ត លោក Rennard បាន​រកឃើញថា អាហារ​ស៊ុប​មាន់​រារាំង​សកម្មភាព​របស់ neutrophil ប្រភេទ​កោសិកា​ឈាមស​ទូទៅ​បំផុត មាន​សមត្ថភាព​ប្រឆាំង​តប​ការឆ្លង​មេរោគ ។​
​ បណ្ឌិត Rennard ទឡ្ហីករណ៍​ថា ដោយ​វិធី​រារាំង​ការផ្លាស់​ទីស្នាក់អាស្រ័យ​របស់​កោសិកា​ប្រឆាំង​ឆ្លង​មេរោគ ​នេះ​ក្នុង​សរីរាង្គ ស៊ុប​មាន់​ជួយ​ធ្វើ​ឲ្យ​ថយចុះ​រោគសញ្ញា​គ្រុន​រងារ​នៅ​ផ្លូវដង្ហើម​លើ ។ ម្ហូប​ស៊ុប​ប្រើ​ក្នុងការ​ពិសោធន៍​រួមមាន​សាច់មាន់ ខ្ទឹមបារាំង ដំឡូងជ្វា ឆៃថាវ ការ៉ុត ឃិនឆាយ ម្អម​បារាំង អំបិល និង​គ្រាប់​ម្រេច ។​
​ ការស្រាវជ្រាវ​មួយ​ផ្សេង​របស់​ពួក​អ្នកវិទ្យាសាស្ត្រ Miami អាមេរិក​រកឃើញថា ស៊ុប​មាន់​នៅមាន​ប្រសិទ្ធភាព​ច្រើនជាង​ប្រតិកម្ម​ឱសថ​ក្លែងបន្លំ ។​
​ លទ្ធផល​ប្រមូលបាន​បានបញ្ជាក់​រឿង​ដែល​វេជ្ជបណ្ឌិត​តាំងពី​យូរ​មកហើយ បាន​ប៉ាន់​ស្មានថា សារជាតិ​រាវ​ក្តៅ​ជួយ​បង្កើន​សកម្មភាព​របស់​ជាតិ​រំអិល​ក្នុង​ច្រមុះ ។ ប្រការនេះ​នឹង​ជួយ​សំអាត​ផ្លូវដង្ហើម​លើ​បន្ថយ​ការស្ទះ​ច្រមុះ ៕​

0 comments:

Post a Comment