Thursday, January 10, 2013

ជម្ងឺ​មហារីក (Cancer)

សញ្ញានិង​អាការោគ​នៃជម្ងឺ​មហារីក
វាសំខាន់ ​ណាស់​ក្នុងការ​ដឹងពី​ការផ្លាស់ប្តូរ​ដែល​មិន​អាចពន្យល់​បាន​មាន​ក្នុង​ ខ្លួន​របស់​យ់ង​ដូចជា​ដុំពក​ដែល​កើតមានភ្លាមៗ​នៅ​លើ​ខ្លួនរបស់យើង​ឈាម​ មានក្នុង​ទឹកនោម​ឬ​ការផ្លាស់ប្តូរ​នៅក្នុង​ទម្លាប់​ពោះវៀន។អាការរោគ​ទាំង​ នេះ​ជាធម្មតា​បង្ក​ឡើង​ដោយ​ជម្ងឺ​ដែល​មិន​មែន​ជា​មហារីក​ប៉ុន្តែ​ វាសំខាន់ណាស់​ក្នុងទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ធ្វើការ​តាមដាន។សញ្ញា និង​អាការរោគ​សំខាន់ៗ​នៃ​អាការរោគ​មហារីក​ត្រូវបាន​គូស​បញ្ជាក់​ខាងក្រោមៈ
ដុំពក​នៅលើដោះ
ចូរ​ទៅជួប​គ្រូពេទ្យ​ប្រសិន​ ជា​មានករណី​ដុំពក​នៅលើ​ដោះ​ឬ​ប្រសិន​ជា​អ្នក​មាន​អវយវ​ដែល​មាន​ការរីកទំហំ​ យ៉ាង​ធំ​នៅ​កន្លែងណាមួយ​នៃ​រាងកាយ។
គ្រូពេទ្យ​នឹង​បញ្ជូន​អ្នក​ទៅ​ពេទ្យជំនាញ​ដើម្បី​ធ្វើតេស្តប្រសិន​ជាគេ​គិត​ថា​អាច​មាន​ជម្ងឺ​មហារីក។
ក្អក​ឈឺទ្រូង​និង​ពិបាក​ដកដង្ហើម
អ្នកគួរទៅ​ជួប​គ្រូពេទ្យ​​ប្រសិន​ជា​អ្នក​ក្អក​ច្រើន​ជាង​ ៣សប្តាហ៍។មានអាការោគ​ដូចជា​ពិបាក​ដក​ដង្ហើម​ឬ​ឈឺ​ទ្រូង​អាច​ជាសញ្ញាមួយ​នៃ​ ស្ថានភាព​ធ្ងន់ធ្ងរ​ដូចជា​រលាក​ទងសួត។ សូម​ទៅ​ជួប​គ្រូពេទ្យ​ប្រសិន​ជា ​អ្នក​មាន​ជម្ងឺនេះ។
ការផ្លាស់ប្តូរ​ទំលាប់​ពោះវៀនធំ
 ទៅជួប​គ្រូពេទ្យ​ប្រសិន​ជាអ្នក​មាន​បញ្ហា​មួយចំនួន​ដែល​បង្ហាញខាងក្រោម​​ដែល​វា​មានរយៈពេលច្រើន​ជាង​ពីរបីសប្តាហ៍ៈ
  • មានឈាម​លាយលាមក
  • រាក​ឬ​ទល់លាមក​ ដោយមិនដឹង​មូលហេតុ
  • ឈឺពោះ​
ការហូរឈាម
 អ្នក​គួរតែ​ទៅជួប​គ្រូពេទ្យ​របស់អ្នក​ប្រសិន​ជា​អ្នក​មានហូរឈាម​ដែល​មិន​អាច ពន្យល់បានដូចជាៈ
  • ឈាម​នៅក្នុង​ទឹកនោម
  • ហូរឈាម​នៅ​ចន្លោះ​មានរដូវ
  • មានឈាម​ពេល​ក្អក
  • ក្អួត​មានឈាម
ប្រជ្រុយដុះ
ទៅជួបគ្រូពេទ្យ​ប្រសិន​ជាអ្នក​មាន​ប្រជ្រុយដុះ​ដែល​ៈ
  • មានរាងដុះ​មិនប្រក្រតី
  • គែមប្រជ្រុយ​មានស្នាម​រឆេករឆូច
  • មានពណ៌ច្រើន​ជាង១​(វាអាច​មាន​ស្នាម​ចុចៗ​ពណ៌​ត្នោត​ខ្មៅ​ក្រហម​ផ្កាឈូក​ឬ​ពណ៌ស)
  • មានទំហំ​អង្កត់ផ្ចិត​ធំជាង​៧មម
  • រមាស់​ធ្វើឲ្យក្រៀម​ឬ​ហូរឈាម
បើមានការ​ផ្លាស់ប្តូរ​​ដូចបាន​រៀបរាប់ខាងលើ​នេះ​មាន​ន័យថា​អ្នក​អាច​មាន​ជម្ងឺ​​មហារីកស្បែក។
ការស្រក​ទម្ងន់​មិន​អាច​ពន្យល់​បាន
អ្នក​អាចទៅ​ជួប​គ្រូពេទ្យ​ប្រសិន​ជាអ្នក​ស្រក​ទម្ងន់​ច្រើន​អស់​រយៈពេល​ ច្រើន​ឆ្នាំ​ដែល​មិន​អាច​ពន្យល់បាន​ដោយ​ការ​តប​​ហាត់ប្រាណ​ឬ​ជម្ងឺស្រេ្តស៕
ការពិពណ៌នា

ជម្ងឺ​មហារីក​ គឺ​ជា​ស្ថានភាព​មួយ​ដែល​កោសិកា​នៅកន្លែង​ណាមួយ​នៃរាង​កាយ​លូតលាស់​និង​ចេះតែ ​បន្តផលិត​មិន​អាចគ្រប់​គ្រងបាន។​កោសិកាមហារីក​អាច​ឈ្លាន​បាន​និង​បំផ្លាញ​ គោលិកាល្អៗ​ដែល​នៅ​ជុំវិញ​រាប់ទាំង​សរីរាង្គ។
ជម្ងឺ​មហារីក​ជួន​កាល​ចាប់​ផ្តើម​នៅក្នុង​ផ្នែក​មួយ​នៃរាងកាយ​មុន​ពេល​រាល​ ដាល​ទៅ​កន្លែង​ផ្សេងទៀត។​​ដំណើរការនេះ​ត្រូវបាន​ គេហៅថាមេតាស្តា(ជាការវិវឌ្ឍន៍​ជម្ងឺមហារីក​ទៅ​កន្លែង​​ផ្សេងទៀត)។
វា​មាន​ប្រភេទ​មហារីក​ផ្សេងៗ​គ្នា​ជាង​២០០ប្រភេទ​ដែល​ប្រភេទ​នីមួយៗ​មាន​ការ ​វិភាគ​រោគវិនិច្ឆ័យ​និង​ការព្យាបាល​រៀងៗ​ខ្លួន។​ អ្នក​អាច​ស្វែង​យល់​ពី​ប្រភេទ​ជម្ងឺ​មហារីក​បន្ថែម​ទៀត​ពី​ប្រភេទ​មហារីក​ បាន​ដោយ​ចុច​រក​ពាក្យ​ដែល​ពាក់​ព័ន្ធនៅ​ក្នុង​ទំព័រនេះ។
ការ​កំណត់​សញ្ញា​មហារីក
ការ​ផ្លាស់ប្តូរ​ពី​ដំណើរ​ការធម្មតា​ឬ​អាការរោគ​ដែល​ខុសប្រក្រតី​អាច​ ជួនកាល​ជា​សញ្ញា​ដំបូង​នៃ​ជម្ងឺ​មហារីក។ឧទាហរណ៍​ដូចជា​ដុំពក​ដែល​លេច​ឡើង​លើ ​រាងកាយអ្នក​មានហូរ​ឈាម​មិន​អាច​ពន្យល់បាន​ឬ​ផ្លាស់ប្តូរទម្លាប់​បត់​ជើង​ ជាសញ្ញា​ដែល​ត្រូវ​ការ​ពិនិត្យ​ដោយ​វេជ្ជបណ្ឌិត។​
ក្នុង​ករណី​ជាច្រើន​អាការរោគ​របស់អ្នក​មិន​ទាក់​ទង​នឹង​មហារីកទេ​ហើយ​ជា​ មូលហេតុ​ដែល​បង្ក​ដោយ​អ្វី​ផ្សេង​ទៀត​ដែល​ជា​ស្ថានភាព​មិន​មែន​ជា​មហារីក។​ ទោះ​ជា​យ៉ាងណា​អ្នក​ក៏ត្រូវ​ជួប​គ្រូ​ពេទ្យ​ដើម្បី​ពិភាក្សា​ពី​ បញ្ហានេះដែរ។
សូម​អាន​ពី​សញ្ញានិង​អាការ​រោគ​មហារីក
ការ​កាត់​បន្ថយ​ការ​ប្រឈម​ជម្ងឺ​មហារីក
ការ​ផ្លាស់ប្តូរ​ធម្មតា​មួយ​ចំនួន​សម្រាប់​ការ​រស់នៅ​របស់​អ្នក​អាច​កាត់​ បន្ថយ​ការ​ប្រឈម​នៃការ​វិវឌ្ឍន៍​ជម្ងឺ​មហារីក។​ឧទាហរណ៍​ការ​ហូប​មាន​សុខភាព​ ល្អ​ហាត់​ប្រាណ​ជា​ប្រចាំ​និង​​មិន​ជក់​បារី​ក៏​អាច​ជួយ​កាត់បន្ថយ​ជម្ងឺ​ មហារីកដែរ។​
តើជម្ងឺ​មហារីក​កើតឡើង​របៀបណា?
ជម្ងឺ​មហារីក​គឺ​ជា​ស្ថានភាព​ដែល​កើតមាន​ធម្មតា។​នៅ​ក្នុង​ឆ្នាំ២០០៩​ ៣២០,៤៦៧​ករណី​ថ្មីនៃជម្ងឺ​មហារីក​ត្រូវ​បាន​វិភាគ​រោគវិនិច្ឆ័យ​នៅ​ចក្រភព​ អង់គ្លេស។​ច្រើន​ជាង​១ភាគ៣​មនុស្សនឹង​វិវឌ្ឍ​ជា​មួយ​នឹង​ជម្ងឺ​មហារីក​ក្នុង ​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ។
នៅ​ចក្រភពអង់គ្លេស​ជម្ងឺមហារីក​ច្រើនកើតមានគឺ
  • មហារីកសុដន់
  • មហារីក​ក្រពេញ
  • មហារីកសួត
  • មហារីក​ពោះវៀនធំ
  • មហារីក​ក្រលៀន
  • មហារីកស្បូន
ការ​ព្យាបាល​ជម្ងឺ​មហារីក
ប្រភេទ​ជាក់​លាក់​ណា​មួយ​នៃ​ជម្ងឺ​មហារីក​មាន​វិធី​របស់​វា​ក្នុង​ការ​ព្យាបាល។
ទោះ​ជា​យ៉ាង​ណា​ករណី​ជា​ច្រើន​នៃ​ជម្ងឺ​មហារីក​ត្រូវ​បាន​ព្យាបាល​ដោយ​ចាក់​ ថ្នាំ​គីមី​(ជា​ការ​ប្រើ​ថ្នាំ​មួយ​ដ៏​ខ្លាំង​ដែល​សម្លាប់​រោគ​មហារីក) និង​​ការ​ព្យាបាល​​ដោយ​វិទ្យុសកម្ម​(ការ​គ្រប់គ្រង​ដែល​ប្រើ​កាំរស្មីអ៊ិច​ កម្លាំង​ខ្លាំង)។ការ​វះកាត់​ជួនកាល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បំបាត់​ កោសិកា​មហារីក។
ពេល​វេលា​រង់ចាំ
ជម្ងឺ​មហារីក​ដែល​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ត្រឹម​ត្រូវ​អាច​ចំណាយ​ពេល​ ១សប្តាហ៍​ឬ​ច្រើន​ខែ។​ជួនកាល​មហារីក​វា​វិវឌ្ឍ​យឺតៗ​​ជា​ច្រើន​ឆ្នាំ​ដែល​ រង់ចាំ​ច្រើន​សប្តាហ៍​​ដែល​មិន​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃការ​ព្យាបាលទេ។
អ្នក​ជម្ងឺ​ដែល​សង្ស័យ​ថា​មានជម្ងឺនេះ​និង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​អាច​រង់​ចាំ​ដឹង​លទ្ធផល​មិន​ច្រើន​ជាង​២​សប្តាហ៍ទេ។
ក្នុង​ករណី​ខ្លះ​ដែល​មហារីក​ត្រូវ​បាន​គេ​អះអាង​​អ្នក​ជម្ងឺ​អាច​ត្រូវ​រង់​ចាំ​ប្រហែល​១ខែ​ចេញពី​ការ​សម្រេច​ចិត្ត​ដើម្បី​ព្យាបាល។
នៅ​ឆ្នាំ​២០១០-២០១១​អ្នក​ជម្ងឺ​៩៥.៥​%​ត្រូវ​បាន​បញ្ជូន​ជា​បន្ទាន់​ទៅ​ ព្យាបាល​បន្ត​ត្រូវ​បាន​យល់​ឃើញ​ដោយ​អ្នក​ជំនាញ​ក្នុង​រយៈពេល​១៤ថ្ងៃ។
ក្នុង​ឆ្នាំដដែល​នោះ​ដែរ៩៨.៤​ភាគរយនៃ​អ្នក​ជម្ងឺ​ទទួល​បាន​ការ​ព្យាបាល​ដំបូង​​លើ​ជម្ងឺ​មហារីក​ក្នុងរយៈពេល​៣១ថ្ងៃ។

0 comments:

Post a Comment