Saturday, January 12, 2013

ខ្ទឹមបារាំងអាចជួយប្រឆាំងមហារីក

ខ្ទឹមបារាំងអាចជួយប្រឆាំងមហារីក



Give our kids a better deal
​ខ្ទឹមបារាំង​ជា​រុក្ខជាតិ​ដ៏​ ពិសេស​១​ប្រភេទ ។ ក្នុង​វេជ្ជសាស្ត្រ​បុរាណ​រុស្ស៊ី គេ​ចាត់ទុក​ខ្ទឹមបារាំង​ជា​ឱសថ​ព្យាបាល​ជំងឺ​សព្វ​មុខ ។​

​ឯកសារ​ បុរាណ​មាន​រម្លឹក​ដល់​រឿង​ពួក​ម្ចាស់​ទាសករ​បាន​ប្រើ​ខ្ទឹមបារាំង​ដើម្បី​ រក្សា​ថាមពល​ឲ្យ​ពួក​ទាសករ​ពេល​សាងសង់​ពីរ៉ាមីត​អេ​ហ្ស៊ី​ប ។ នោះ​ជា​ប្រភេទ​ឱសថ​រុក្ខជាតិ​ត្រូវបាន​ប្រើប្រាស់​មុននេះ​៤០០០​ឆ្នាំ និង​ទើប​រកឃើញថា វា​មាន​ទាំង​លទ្ធភាព​ព្យាបាល​មហារីក ។​

ក្នុង​ សមាសធាតុ​របស់​ខ្ទឹមបារាំង គេ​ឃើញ​មាន​វីតាមីន A, B1, B2 , PP ពពួក​អំបិល​របស់​កា​ល់​ស្យូ​ម​និង​ហ្លូ​ស​ហ្វ័​រ សារជាតិ​អង់​ទី​ប៊ី​យូ​ទិ​ក​រុក្ខជាតិ អាស៊ីដ​ស៊ី​ទ្រិ​ក និង​ម៉ា​លិ​ក ពពួក​ស្ករ glucoz  saccaroz , fruotoz, Maltoz ។ បណ្តុំ​សារជាតិ​ដ៏​សេស​ទាំងនេះ​ក្នុង​រុក្ខជាតិ​មួយ​ប្រភេទ​បង្កើតជា​តម្លៃ​ ដ៏​អស្ចារ្យ​របស់​វា ។ ចំពោះ​សមាស​ធាតុគីមី​ដូច្នេះ ខ្ទឹមបារាំង​មាន​លក្ខណៈ​បង្ការ និង​ព្យាបាល​ជំងឺមហារីក ។ ក្នុងការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​១​នៅតាម​តំបន់​ដែល​ប្រជាជនមាន​ទម្លាប់​ ទទួលទាន​ខ្ទឹមបារាំង​នៅ​រាល់ថ្ងៃ អត្រា​អ្នក​កើត​ជំងឺមហារីក​មាន​យ៉ាង​ទាប ។​

​ក្នុង​ប្រវត្តិសាស្ត្រ​វេជ្ជសាស្ត្រ បាន​មាន​ជំងឺ​មួយចំនួន​ត្រូវបាន​ព្យាបាល​តែដោយសារ "​ឱសថ​ពិសេស​" ២​គឺ​ខ្ទឹមបារាំង និង​ខ្ទឹមស ហើយ​រយៈពេល​តែ​២​សប្តាហ៍​ក្រោយ​គឺជា​សះស្បើយ ។​

​ជនជាតិ​អង់គ្លេស​មួយរូប​គឺ F.chichester ត្រូវបាន​វិនិច្ឆ័យ​កើត​មហារីកក្រពះ ។ តាម​វេជ្ជបណ្ឌិត អ្នកជំងឺ​អាច​នៅរស់​បន្ថែម​បានតែ​១​ខែ​ទៀត ។ ដោយសារ​ជា​អ្នក​ឡើង​ភ្នំ​មួយរូប​ដ៏​ពូកែ លោក​សម្រេចចិត្ត​ឡើង​ភ្នំ​ម្តងទៀត​ជា​លើកចុងក្រោយ​នៃ​ជីវិត ។ សំណាងអាក្រក់ លោក​ត្រូវ និង​ត្រូវ​សម្រាក​នៅក្នុង​ផ្ទះ​តូច​មួយ​ស្ងាត់ឈឹង​គ្មាន​ស្រមោល​មនុស្ស​ នៅក្រោម​ជើងភ្នំ ហើយ​អាហារ​នៅ​ទីនោះ​ពុំមាន​អ្វី​ផ្សេង​ក្រៅពី​ខ្ទឹមបារាំង ។ ពេល​លោក​អាច​វិលត្រឡប់​ទៅផ្ទះ​វិញ​ដោយ​ខ្លួនឯង លោក​មាន​រូបរាង​ស្គាំងស្គម​សល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង ប៉ុន្តែ​ពេល​ពិនិត្យ​សុខភាព​ពួក​វេជ្ជបណ្ឌិត​ពុំ​រកឃើញ​សញ្ញា​ណាមួយ​របស់​ ជំងឺមហារីក​ទៀត ។ ដើម្បី​រម្លឹក​អនុស្សាវរីយ៍​សម្រាប់​ភ័ព្វសំណាង​ចៃដន្យ​របស់ខ្លួន​លោក​ បានធ្វើ​ដំណើរ​ម្នាក់ឯង​ជុំវិញ​ពិភពលោក លើ​ទូក​កៅស៊ូ​មាន​គ្រឿ​ម៉ាស៊ីន ។​

វីតាមីន A និង C ក្នុង​ខ្ទឹមបារាំង​អាច​ផ្អាក​ការរីកចម្រើន​របស់​ដុំ​គីស​កំណាច ។ ក្រៅពី​ខ្ទឹមបារាំង​គេ​នៅ​ប្រើ​ការ៉ុត ឆៃថាវ និង​ពពួក​បន្លែ​សម្បូរ​វីតាមីន​ផ្សេងៗ​ទៀត ដើម្បី​ព្យាបាល​មហារីក ។​
​ ប្រើ​ខ្ទឹមបារាំង​ដើម្បី​ព្យាបាល​មហារីក​ត្រូវ​ទទួលទាន​២​ដង​ក្នុង​មួយថ្ងៃ ក្នុង​ពេលបាយ​ដោយ​ទទួលទាន​ម្តង​មួយ​មើម​តូច ។ ក៏​អាច​ត្រាំ​ខ្ទឹមបារាំង​ក្នុង​ស្រា (​ខ្ទឹមបារាំង​មួយផ្នែក ស្រា​២០​ផ្នែក​) ផឹក​៣​ដង​ក្នុង​មួយថ្ងៃ ម្តង​១​ស្លាបព្រា​តូច​មុន​ពេលបាយ​កន្លះ​ម៉ោង ។ ស្រា​ត្រាំ​ខ្ទឹម​ក៏​អាច​យកទៅ​ម៉ាស្សា​ខាងក្រៅ​ដុំ​គីស ។​
​ពេល​ព្យាបាល​ មហារីក ដោយ​វិធី​ទទួលទាន​ខ្ទឹមបារាំង ទន្ទឹម​នោះ​ក៏​ជា​វិធី​បង្កា​រជំងឺមហារីក ត្រូវ​ចៀសវាង​ពពួក​អាហារ​ផ្ទុក​សារជាតិ​បង្ក​មហារីក ។​
​ប៉ុន្តែ​ ខ្ទឹមបារាំង​ក៏​ពុំ​គួរប្រើ​ចំពោះ​អ្ន​កំពុង​កើត​ជំងឺ​តម្រងនោម ថ្លើម និង​ជំងឺ​រ៉ាំ​រៃ អំពី​ផ្លូវ​រំលាយ​អាហារ ក្រពះ ។ ក្នុង​ខ្ទឹមបារាំង​មាន​ផ្ទុក​សារជាតិ glycosid មាន​ឥទ្ធិពល​ដល់​សកម្មភាព​របស់​បេះដូង ហេតុនេះ​ក៏​ពុំ​ល្អ​ចំពោះ​អ្នកជំងឺ​សរសៃឈាម​បេះដូង ៕​M

0 comments:

Post a Comment