Tuesday, January 15, 2013

វិធី​សង្គ្រោះ​បឋម​សម្រាប់​ជនរងគ្រោះ​ដោយសារ​ទឹក​អាស៊ីត

វិធី​សង្គ្រោះ​បឋម​សម្រាប់​ជនរងគ្រោះ​ដោយសារ​ទឹក​អាស៊ីត


វា ​ជា​ការចាំបាច់​បំផុត សម្រាប់​ជនរងគ្រោះ​ដោយសារ​ទឹក​អាស៊ី​ត ក្នុង​ការទទួលបាន​ជំនួយ អោយបាន ឆាប់រហ័ស​បំផុត តាម​ដែល​អាច​ធ្វើទៅបាន​។​ខាងក្រោម​នេះ គឺជា​វិធី​សង្គ្រោះ​បឋម ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​ជួយ​ពួកគេ ៖
១. ចំពោះ​ស្ថានភាព​រងគ្រោះ ចំពោះ​រាងកាយ និង ផ្ទៃមុខ​

​ អ្នក​ត្រូវ​តែ ប្រញាប់​យក​ទឹក​ក្តៅឧណ្ណៗ មក​ជះ​លាង តំបន់​ដែល​រងគ្រោះ​នោះ អោយបាន​ឆាប់រហ័ស បំផុត​តាម​ដែល​អាច​ធ្វើបាន និង បន្ទាប់មកទៀត ធ្វើការ​ចាក់​បង្ហូរទឹក​ត្រជាក់​ធម្មតា​ថ្នមៗ អោយបាន​យ៉ាង ហោច​ណាស់ រយៈពេល ២០ ទៅ ៣០​នាទី ដោយ​ការផ្ទៀងផ្ទាត់​ម៉ោង អោយបាន​ត្រឹមត្រូវ​។ អ្នក​មិន​ត្រូវ ប្រើ​ទឹក​ត្រជាក់ ឬ ទឹកកក នោះទេ ពីព្រោះ​វិធី​នេះ នឹង​អាច​ធ្វើ អោយ​សីតុណ្ហភាព​រាងកាយ​ធ្លាក់ចុះ ហើយ​បង្អាក់​ដល់ ដំណើរការ នៃ​ការ​ជាសះស្បើយ ។ ប្រសិនបើ នៅតែ​មាន​អា​ការៈក្រហាយ​រោល​រាល បន្ត​មាន នោះ​ត្រូវ​បន្ត​ធ្វើការ ស្រោច​ទឹក​លាង​ម្តងទៀត​។ ត្រូវ​ប្រញាប់ ហៅរ​កឡាន​ក្រុម​សង្គ្រោះបន្ទាន់ និង បន្ត​ធ្វើការ​ស្រោច​ទឹក ទៅលើ​មុខរបួស រហូតដល់ ភ្នាក់ងារ​សង្គ្រោះបន្ទាន់​មកដល់​។ ជាមួយនឹង ពេល​ដែល​កំពុង​តែ​ស្រោច​ទឹក លាងមុខ​របួស​នោះ​អ្នក ត្រូវធ្វើ​ការយក ចេញ​នូវ​សម្លៀក​បំពាក់​មួយចំនួន​, ស្បែកជើង​, គ្រឿងអលង្ការ និង រាល់​វត្ថុ​ផ្សេងៗ​ទៀត ដែល​ត្រូវបាន​ប៉ះ​នឹង ទឹក​អាស៊ីត កុំអោយ​ប៉ះ​នឹង ស្បែក​កន្លែង​ដទៃទៀត ។​

២. ចំពោះ​ស្ថានភាព​រងគ្រោះ ត្រង់​ភ្នែក​
​ត្រូវ​ប្រញាប់​យក ទឹក​ក្តៅឧណ្ណៗ មក​ស្រោច​លាង​នៅ​តំបន់ ដែល​រងគ្រោះ​នោះ​អោយ បាន​ឆាប់រហ័ស​ភ្លាម ៗ និង​បន្ត ស្រោច​លាង​ទឹក​ស្អាត​ធម្មតា ថ្ន​មៗ ក្នុង​រយៈពេល យ៉ាងហោចណាស់ ២០ ទៅ ៣០ នាទី ដោយ ត្រូវ​ផ្ទៀង​នាឡិកា​អោយបាន​ត្រឹមត្រូវ និង​ត្រូវ​ចាប់​បើកចំហ​ត្របកភ្នែក​រហូត​។ អ្នក​ក៏​អាច ប្រើ​នូវ ទឹក​សូលុយស្យុង Neutral saline​អោយបាន​ឆាប់រហ័ស តាម​ដែល​អាច​ធ្វើបាន​ផងដែរ​។​

​ចំណុច​គួរ​ចងចាំ នៅពេល​ដែល​អ្នក​កំពុង​ជួយ​ជនរងគ្រោះ​ដោយសារ​ទឹក​អាស៊ី​ត​

១. អ្នក​មិន​ត្រូវ​យក​ចេញ នូវ​សម្លៀកបំពាក់ ឬ វត្ថុ​អ្វីមួយ ដែល​ជាប់​នៅ​នឹង​ស្បែក ដោយសារ​ការ រលាក​នេះ​ទេ ។​

២. ចូរ​ប្រាកដថា ជនរងគ្រោះ មិន​ស្ថិតនៅ​ជិត ឬ ប្រឈម​ទៅ​នឹង​វត្ថុ​អ្វី​ដែល​មាន​ផ្សែង ឬ មាន​កម្តៅ​នោះទេ ។​

៣. ​មិនត្រូវ ដាក់​តំបន់​ដែល​រងគ្រោះ នោះ​ត្រាំ​ទៅក្នុង​ទឹក​។ ត្រូវ​ធ្វើការ​គ្រប​តំបន់ ដែល​រងគ្រោះ​ជាមួយនឹង បង់​រុំ ឬ ក្រណាត់​ត្រជាក់​មាន​សំណើម ដែល​ស្តេរី​លបាន​ត្រឹមត្រូវ ឬ ស្អាត​ល្អ​។ អ្នក​ត្រូវ​រក្សា កន្លែង​ដែល​រងរបួស​នោះ ជាមួយនឹង ការ​ស្រោច​បង្ហូរទឹក ឬ ក្រណាត់​ត្រជាក់  ដោយ​មិន​ត្រូវ​ស្អំ​ទឹកកក នោះទេ​។​

៤. អ្នក​មិន​ត្រូវ លាប បឺរ​, ជែល​, ប្រេង ឬ ខ្លាញ់ នៅលើ​ពីលើ មុខរបួស​នោះទេ ប្រសិនបើ​វា​ជា​ករណី នៃ​ការ រលាក​ដ៏​ធ្ងន់ធ្ងរ​មួយ ។​

៥. នៅពេល ដែល​ការ​រលាក ក្នុង​កម្រិត​ស្រាល​នេះ មាន​សភាព​រាង​ត្រជាក់​បាន​ទាំងស្រុង​ហើយ នោះ​អ្នក អាច​ពិចារណា ពី​ការប្រើ​ប្រេង ដែល​គ្មាន​ក្លិន ឬ ប្រេង​មាន​សំណើម យក​មក​លាប​ពីលើ មុខរបួស ដើម្បី បង្ការ​អាការៈ​ស្ងួត និង​ធ្វើអោយ​តំបន់​នោះ​មាន​ផា​សុកភាព​ជាង​មុន​។​

៦. ជាមួយនឹង សភា​ពនៃ​ការរង​របួស ក្នុង​កម្រិត​ធ្ងន់ អ្នក​ត្រួវ​ប្រាកដថា ជនរងគ្រោះ នៅ​បន្ត​ដកដង្ហើម និង ផ្តល់​ជំនួយ​សង្គ្រោះ​បេះដូង​ជាបន្ទាន់ ប្រសិនបើ​ស្ថិត ក្នុង​ករណី​ចាំបាច់ ។​

៧. ធ្វើការ​ផ្តល់​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល ឬ ប្រភេទ​ថ្នាំ​បំបាត់​ការឈឺចាប់ ។​

៨. អ្នក​មិន​ត្រូវ​ធ្វើការ​បំបែក ឬ ញ៉េច​កន្លែង​ដែល​ចេញ​ពងទឹ​ក នោះទេ តាម​ដែល​វា​អាច នឹង​ធ្វើអោយ មុខ​របួស​មាន​ការបង្ក​រោគ​បាន​។​

​ ចំពោះមុខ​របួស​តូចតាច ដែល​ធ្វើការ​ព្យាបាល​នៅផ្ទះ នោះ​អ្នក​ត្រួវ​តែ​ប្រញាប់​បញ្ជូន​ជនរងគ្រោះ ទៅ ទទួល​យក​ជំនួយ ផ្នែក​វេជ្ជសាស្ត្រ​ជាបន្ទាន់ ប្រសិនបើ​មុខរបួស​នោះ មាន​ការបង្ក​រោគ ។​

​សញ្ញា​ដែល​បង្ហាញ​ថា មុខ​របួស​មាន​ការបង្ក​រោគ មានដូចជា​៖

·         កើនឡើង​កម្រិត​នៃ​ការឈឺចាប់​

·         មុខរ​បួស​ឡើង​ក្រហម​

·         មាន​គ្រុនក្តៅ​

·         ហើមប៉ោង ៕

0 comments:

Post a Comment