Monday, January 14, 2013

ទឹកជួយ ទប់ស្កាត់​រោគ​រលាក​ក្រពះ​


ទឹកជួយ ទប់ស្កាត់​រោគ​រលាក​ក្រពះ​

​មូលហេតុ​ចម្បង​នៃ​ជំងឺ​រលាក​ក្រពះ គឺ​បណ្ដាលមកពី​ទម្លាប់​ទទួលទាន​ពុំបាន​ត្រឹមត្រូវ និង អារម្មណ៍​ដែល​ខ្វះ​លំនឹង​។​ ​យើង​តែងតែ​ដឹង​អំពី​វិធី​ការពារ​ជំងឺ​រលាក​ក្រពះ​មកហើយ​ថា ត្រូវ​ទទួលទាន​អាហារ​ឲ្យ​បាន​ទៀងទាត់​ពេល ចៀសវាង​អាហារ​រសជាតិ​ខ្លាំង អាហារ​ពិបាក​រំលាយ កាហ្វេ ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ទំ​ពាំ​អាហារ​ឲ្យ​ម៉ដ្ឋ​ល្អ ហើយ​កត្តា​សំខាន់​មួយទៀត គឺ​មិន​ត្រូវមាន​អារម្មណ៍​តានតឹង​ឡើយ​។​

Girl Drinking Water ​ក្រៅពី​ការ​សម្រប​ខ្លួន​ទៅតាម​ការរៀបរាប់​ខាងលើ​នេះហើយ​ថ្ងៃនេះ​យើង​មាន​ គន្លឹះ​ល្អៗ ទាក់ទង​ទៅនឹង​ការ​ផឹកទឹក​ដើម្បី​ជួយ​ការពារ​ជំងឺ​រលាក​ក្រពះ​មួយ​វិធី​ទៀត​ មក​ជម្រាបជូន​ដូចតទៅ​៖ “​ទឹក​” មាន​ចំណែក​ជួយ​ធ្វើ​ឲ្យ​អាស៊ីដ​ក្នុង​ក្រពះ​អាហារ​ដែលមាន​កំហាប់​ខ្ពស់​អាច​ ចុះខ្សោយ​បាន អាច​និយាយបានថា អ្នកខ្លះ​ជា​ពី​ជំងឺ​នេះ​ដោយ​ការផឹក​ទឹក​។ ដូច្នេះ​សូម​សាកល្បង​ធ្វើតាម​ការណែនាំ​ខាងក្រោម​៖ ១-​ពេលព្រឹក សូម​ព្យាយាម​ផឹកទឹក​ភ្លាមៗ​ពេល​ភ្ញាក់​ពី​ដំណេក​។ គួរតែ​ផឹក​យ៉ាងហោចណាស់​ឲ្យ​បាន ២ កែវ (​កែវ​ទំហំ ២៥០ អង្សា​សេ​សេ​)​។​ ២- ចន្លោះពេល​ថ្ងៃ កាលណា​មាន​អារម្មណ៍​ស្រេកទឹក​ត្រូវ​ផឹក​យ៉ាងហោចណាស់​មួយ​កែវ ទុក​ចន្លោះពេល​មួយស្របក់​សឹម​ទទួលទាន​អាហារ​នំចំណី ឬ​បន្លែ​ផ្លែឈើ​ផ្សេងៗ​តាម​ក្រោយ​។​ ៣-​ក្នុង​មួយថ្ងៃៗ ត្រូវ​ព្យាយាម​ផឹកទឹក​ឲ្យ​បាន ៨-១០ កែវ​។
ទឹក​ដែល​យើង​ផឹក គួរតែ​ជា​ទឹក​ដែលមាន​សីតុណ្ហភាព​ធម្មតា​។ ត្រូវ​ចៀសវាង​ទឹក​ក្លាស្សេ ទឹក​ដាក់​ទឹកកក ពីព្រោះ​វា​ធ្វើ​ឲ្យ​ក្រពះ​អាហារ​ដំណើរការ​មិនល្អ ដែលជា​បច្ច័យ​មិនល្អ​ចំពោះ​សុខភាព​។ ហេតុដូច្នេះ​ហើយ​យើង​មិន​គ្រាន់តែ​ចាំ​ក្រើនរំឭក​ខ្លួនឯង​ឲ្យ​ផឹកទឹក ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​ប៉ុណ្ណោះ​ទេ គឺ​មិនត្រូវ​ភ្លេចខ្លួន​ទៅយក​ទឹក​ដែល​ក្លាស្សេ​ក្នុង​ទូទឹកកក​មក​ផឹក​ឡើយ​។​ ​ផឹក​ទឹកបាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​ហើយ ក៏ត្រូវ​ទទួលទាន​ឲ្យ​បាន​ត្រឹមត្រូវ និង រក្សា​អារម្មណ៍​ឲ្យ​មាន​លំនឹង​ផងដែរ​៕

0 comments:

Post a Comment