Saturday, January 12, 2013

ទទួលទានប៉េងប៉ោះ ដើម្បីបន្ថយគ្រោះថ្នាក់ មហារីក រោគផ្លូវចិត្ត

ទទួលទានប៉េងប៉ោះ ដើម្បីបន្ថយគ្រោះថ្នាក់ មហារីក រោគផ្លូវចិត្ត



Give our kids a better deal
គ្រប់គ្នា​សុទ្ធតែ​បានដឹងថា ប៉េងប៉ោះ​ជា​អាហារ​ដ៏​ល្អ​មួយ​សម្រាប់​សុខភាព ប៉ុន្តែ​មាន​មនុស្ស​តិចតួច​ដែល​ដឹងថា ប៉េងប៉ោះ​អាច​បន្ថយ​គ្រោះថ្នាក់​កើត​ជំងឺផ្លូវចិត្ត ។​

-​ទទួលទាន​ប៉េងប៉ោះ​រាល់ថ្ងៃ បន្ថយ​២៥% ការ​ប្រឈម​កើត​ជំងឺផ្លូវចិត្ត​
​ ក្រុម​អ្នកស្រាវជ្រាវ​មួយក្រុម​មកពី​ប្រទេស​ចិន និង​ជប៉ុន​បាន​វិភាគ​ឯកសារ​សុខភាព​សរសៃ​ប្រសាទ និង​ទម្លាប់​ទទួលទាន​របស់​បុរស និង​ស្ត្រី​ជប៉ុន​ប្រមាណ ១.០០០​នាក់ មាន​អាយុ​ចាប់ពី​៧០​ឆ្នាំ​ឡើងទៅ ។ លទ្ធផល​បង្ហាញថា អ្នក​ទទួលទាន​ប៉េងប៉ោះ​២-៦​ដង​ក្នុង​១​សប្តាហ៍ និង​បន្ថយ​បាន​៤៦% គ្រោះថ្នាក់​កើតរោគ​ផ្លូវចិត្ត ប្រៀប​នឹង​អ្នក​ទទួលទាន​តិចជាង​ម្តង​ក្នុង​មួយ​សប្តាហ៍ មិនតែប៉ុណ្ណោះ ចំពោះ​អ្នក​ទទួលទាន​ប៉េងប៉ោះ​រាល់ថ្ងៃ ការ​ប្រឈម​កើតរោគ​ផ្លូវចិត្ត នៅ​ថយចុះ​ដល់​៥២% ។​
​អាច​និយាយថា នេះ​ជា​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​របស់​ប៉េងប៉ោះ​ដែល​ពពួក​ផ្លែឈើ និង​បន្លែ​ផ្សេង​មិនអាច​ប្រៀបផ្ទឹម ។ ពពួក​បន្លែ​ល្អៗ​ដទៃទៀត​ដូចជា​ស្ពៃ​ក្តោ​ម ការ៉ុត និង​ល្ពៅ មាន​យ៉ាងតិច ឬ​ហាក់ដូចជា​គ្មាន​ពុំដែល​មាន​ឥទ្ធិពល​ទៅដល់​សភាព​ផ្លូវចិត្ត ។​
​ក្នុង​ ជីវភាព មាន​មនុស្ស​ជាច្រើន​ត្រូវ​កើត​ជំងឺផ្លូវចិត្ត​ដែល​ស្ត្រី​ជា​មុខសញ្ញា​រង​ ឥទ្ធិពល​ច្រើនជាង​បុរស ។ បន្ថែម​លើ​នេះ​មនុស្ស​ចាស់​មានការ​ប្រឈម​កើត​ជំងឺ​នេះ​ខ្ពស់ជាង​មនុស្ស​ ក្មេង ។​

-​ប៉េង​ប៉ោះ​ជា​ប្រភព​ផ្គត់ផ្គង់ lycopene ច្រើន​បំផុត​
​ ប៉េងប៉ោះ​សម្បូរ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម មាន​ប្រសិទ្ធភាព​ប្រឆាំង​តប​ជំងឺ​ជាច្រើន ។ ពិសេស វា​ជា​ប្រភព​ផ្គត់ផ្គង់ lycopene សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ពាក់ព័ន្ធ​ដល់​ការបន្ថយ​គ្រោះថ្នាក់​ មហារីក​ក្រពេញ​ប្រូ​ស្តា​ត និង​ជំងឺ​បេះដូង ។ ពួក​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា អ៊ី​លីណ​យ (​អាមេរិក​) នៅ​រកឃើញថា ប៉េងប៉ោះ​ជា​ប្រភព​ផ្គត់ផ្គង់ lycopene ច្រើន​បំផុត ។ អាស្រ័យហេតុនេះ ទទួលទាន​ប៉េងប៉ោះ​ធ្វើ​ឲ្យ​ថយ​គ្រោះថ្នាក់​កើត​ជំងឺមហារីក​មួយចំនួន និង​ជំងឺ​សរសៃឈាម​បេះដូង ពុក​ឆ្អឹង ច្របូកច្របល់​សមត្ថកិច្ច​តម្រងនោម​៕​

0 comments:

Post a Comment