Tuesday, January 15, 2013

ការ​យល់ដឹង​ពី​​វិធី​ថែ​ទាំនិង​​សម្អាត​​ក្លៀក​ស​ម្រាប់​សុភា​ពនារី​ ​

​យល់ដឹង​ពី​​វិធី​ថែ​ទាំនិង​​សម្អាត​​ក្លៀក​ស​ម្រាប់​សុភា​ពនារី​ ​

​ក្លៀក​ជា​ចំណុច​ទាក់ទាញ សម្រស់​មួយ​យ៉ាងសំខាន់​ផងដែរ​។ ជា​លក្ខណៈ​ធម្មជាតិ​ស្ដ្រី មិន​ត្រូវការ​រោមក្លៀក​ដូច​បុរស​ទេ​។ ស្ដ្រី​ដែលមាន​រោម​ក្លៀក ក្លៀក​ខ្មៅ ឬ​ក្លៀក​មាន​ក្លិន​នោះ ពិតជា​មិន​ជាទី​គយគន់​ដល់ កែវភ្នែក​របស់​អ្នកផង​ទាំងពួង​ឡើយ​។ស្ដ្រី ​មាន ក្លៀក​មិនល្អ មិនអាច​ស្លៀកពាក់​បែប​​ស៊ិ​ច​ស៊ី លើកដៃ​រាំ ឬ​ធ្វើ​អ្វីមួយ​បាន​ពេញលេញ​ឡើយ គឺជា​រឿង​មួយ​គួរឱ្យ​ខ្មាសអៀន​។ អ្នកផង​ទាំងពួង​អាច​នឹង​វិនិច្ឆ័យ លើ​ការសម្អាត​ខ្លួ​​ន​ប្រាណ​រប​ស់លោក​ស្រី អ្នកនាង កញ្ញា​បាន​។​ ​ថ្វីត្បិតតែ​ធម្មជាតិ​បង្កើត​មនុស្ស​មក មិនបាន​ល្អ​ទាំង​ព្រម​ក៏ពិតមែន​ហើយ ប៉ុន្ដែ​ដោយសារ​ការ​រីកចម្រើន ជឿនលឿន​នៃ​វិទ្យាសាស្ដ្រ រឿង​ធម្មជាតិ​ខ្លះ អាច​កែច្នៃ​បាន​។ នារី​ខ្លះ​កើតមក​មាន​ក្លៀក​ស ល្អ​ស្រាប់ មិន​ជ្រួញ និង​មិនមាន​ធំក្លិន​។ សុភាព​នារី​ខ្លះទៀត​ឋិត នៅក្នុង​ភាពជា​យុវវ័យ ក្លៀក​របស់គាត់​មាន សោភ័ណភាព​ស្អាត​។ លុះ​ឈានចូល​ដល់​វ័យ ចាប់ពី​៣០​ឆ្នាំ​ឡើងទៅ ដោយ​មិន​បាន​ថែរក្សា ក្លៀក​ផង នាំឱ្យ​ក្លៀក​របស់គាត់​ប្រែជា​ខ្មៅ យារ ឬ​ជ្រួញ​។ ជាពិសេស​ស្បែក​ក្លៀក​មាន​ឡើង​គ្រាប់ៗ អ្នកខ្លះ​មាន​បែក​ជាស​ង្វា​ជាដើម​។ បញ្ហា​ក្លៀក​លែង​ជា​រឿង​គួរឱ្យ បារម្ភ​ទៀតហើយ​។​ ​
មូលហេតុ​ក្លៀក​មាន​សង្វា និង​ខ្មៅ​
1. ក្លៀក​មាន​សង្វា៖ ស្រី​ខ្លះ​ធាត់​ លើស​ទម្ងន់​ខ្លាំងពេក ធ្វើឱ្យ​ក្លៀក​បែកចេញ​ជាស​ង្វា​បាន ឬ​អាច​បណ្ដាលមកពី​ការប្រើ ប្រាស់​ផលិតផល​ខុស ដូចជា​ឡេ​លាយ​ជាដើម​។​
2. ក្លៀក​ខ្មៅ៖ សុភាពនារី​ខ្លះ​មាន​ក្លៀក​ខ្មៅ មិន​ជាទី​គយគន់​ឡើយ សូម្បី​នារី​ខ្លួនឯង​ផ្ទាល់​ក៏ ធុញថប់​នឹង​ខ្លួនឯង​ដែរ​។ ក្លៀក ខ្មៅ គឺ​បណ្ដាលមកពី​ការ​ទម្លាប់ ដក​រោមក្លៀក​ជា​ញឹកញយ​។ ស្ដ្រី​ខ្លះទៀត​ខ្ជិល​ដក​រោមក្លៀក បែរ​ទៅជា​ជ្រើស​រើសយក​វិធី​កោរ​រោម ក្លៀក​វិញ​។ ការ​កោរ​រោម​ច្រើនដង ធ្វើឱ្យ​គល់​រោម​រីក​ធំ និង​មាន​ពណ៌​ខ្មៅ​។ ប៉ុន្ដែ​ការ​កោរ​រោមក្លៀក​នេះ មាន​អត្ថប្រយោជន៍​ខ្លះ​ដែរ គឺ មិន​ធ្វើឱ្យ​ក្លៀក​យារ ឬ​ជ្រួញ​។​ ​មូលហេតុ​ក្លៀក​ធំក្លិន​សា​ ​កត្ដា​ដែល​នាំឱ្យមាន​ក្លិន​សា មាន​ពីរ​យ៉ាង គឺ​ក្លិន​សា​ពី​កំណើត និង​ក្លិន​សា​ឆ្លង​ពី​អ្នកដទៃ​។​ ·
ក្លិន​សា​ពី​កំណើត ៖ មនុស្ស​ម្នាក់ៗ​ កើត​មកពី ពូជពង្ស​ខុសៗ​គ្នា​។ អ្នកខ្លះ​មាន​ក្លិន​សា​ពី​កំណើត​តែម្ដង គឺ​នៅពេល​ធំ​ពេញវ័យ កាលណា ខ្លួន​របស់គាត់​ធុំក្លិន​សា​តែម្ដង ទោះបីជា​គាត់​ខិតខំ​សម្អាតខ្លួន យ៉ាងណាក៏ដោយ​។ នៅពេល​សម្អាតខ្លួន​បាន​មួយ​ម៉ោង ទៅ​ពីរ​ម៉ោង​ក៏​ចាប់ផ្ដើម ធុំក្លិន​សា​ទៀត​។​ ·
ក្លិន​សា​ឆ្លង​ពី​គេ ៖ គឺ​បណ្ដាលមកពី​កត្ដា ខ្លួន​គាត់​ផ្ទាល់​តែម្ដង ខ្លួន​គាត់​មាន​ក្លិន​សា ដោយ​ឆ្លង​ពី​គេ តាមរយៈ​សម្លៀកបំពាក់​។ នៅពេល​គាត់​ទៅ​ខ្ចី​អាវ​មិ​ត្ដ​ភក្ដិ​មក​ពាក់ ចំអ្ន​កកើត​សា គឺ​សា​នេះ​ឆ្លង​បាន​យ៉ាង​លឿន​បំផុត​។​
​វិធី​ធ្វើ​ឲ្យក្លៀក​ស​
​សព្វថ្ងៃនេះ​មាន​ផលិតផល​ព្យាបាល​មួយចំនួន ជួយ​ធ្វើឱ្យ​រោមក្លៀក​ដុះ​ស្ដើង ហើយ​មាន​ពណ៌​ស ដុះ​រង្វើលៗ​។ លោកអ្នក​អាច ប្រើ​ផលិតផល​ម្យ៉ាង សម្រាប់​សម្អាត​រោមក្លៀក គឺជា​ថ្នាំ​សម្រាប់​ជម្រុះ​រោមក្លៀក​។ ដោយ​លាប​វា​តែ​រយៈពេល​១០ ឬ​១៥​នាទី រោម ក្លៀក​នឹង​ជ្រុះ​ដោយ​ឯកឯង ដោយ​មិន​ធ្វើឱ្យមាន​ស្លាកស្នាម អ្វី​ទាំងអស់​ដល់​ស្បែក​ក្លៀក​។ បន្ទាប់មក​សូម​យក​សំឡី មក​ជូត​សម្អាត​ចោល រួចហើយ​លាង​ទឹកសាប៊ូ ឬ​ទឹក​ក្ដៅ​ឧណ្ហៗ​ចេញ​។ បន្ទាប់មក​សូម​យក​ផលិតផល ចិញ្ចឹម​ស្បែក​ម្យ៉ាង​មក​លាប​លើ​ស្បែក​ក្លៀក ដែលជា​ជំនួយ​ជួយ​មិនឱ្យ​ស្បែក​ក្លៀក​យឺត ឬ​យារ​។ សូម​ប្រើ​ផលិតផល​នេះ ២​ទៅ​៣​ដង​ក្នុង​មួយថ្ងៃ វា​ជួយ​ឱ្យ​ស្បែក​ក្លៀក​មិន​គ្រើម ធ្វើឱ្យ​ក្លៀក មាន​សំណើម​ជានិច្ច និង​ជួយ​បណ្ដុះ​កោសិកា​ស្បែក​មិនឱ្យ​យារ ឬ​ជ្រួញ​។​ ​
វិធី​ព្យាបាល​បំបាត់​ក្លិន​សា​ ​
សុភាពនារី​អាច​ប្រើ​សាច់ជូរ កូរ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ មក​ដុសលាង​នៅត្រង់​បរិវេណ​ក្លៀក ឱ្យបាន​យ៉ាងហោចណាស់​៣​ទៅ​៤ ដង​ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្ដែ​ការធ្វើ​បែបនេះ​គ្រាន់តែ​បំបាត់​ក្លិន ក្នុង​រយៈពេល​ខ្លះ​តែប៉ុណ្ណោះ​។ តែ​លោកអ្នក​ត្រូវ​ប្រើប្រាស់​ថ្នាំ សម្រាប់​លេប និង​លាប​ដើម្បី​បំបាត់​ក្លិន​សា​ទៀត​។ ពេល​ព្យាបាល​ក្នុង​មួយខែ​ដំបូង ស្ទើរតែ​បាត់​ក្លិន​១០០% ហើយ​ចូលដល់​ខែ​ទី​២ និង​ខែ​ទី​៣ គឺជា​សះ ស្បើយ​ដាច់​តែម្ដង​។ សុភាពនារី​នឹង​ជាសះស្បើយ ក្លៀក​នឹងមិន​ធុំក្លិន​ទៀតឡើយ​។ ប្រសិនបើ​ក្លិន​សា​ដែល​កើតឡើង ពី​ការឆ្លង​មកពី​អ្នក ដទៃ​មក ការព្យាបាល​មានការ​ឆាប់រហ័ស​ជាង គឺ​ប្រើ​រយៈពេល​ព្យាបាល​តែមួយ​ខែ សា​នឹង​លែង​មក​យាយី​ទៀតហើយ ហើយក៏​មិន​ប៉ះ ពាល់​ដល់​សុខភាព​ក្លៀក​ឡើយ​៕​

0 comments:

Post a Comment