Wednesday, January 16, 2013

របៀបថែរក្សាភ្នែក ដោយធម្មជាតិ

របៀបថែរក្សាភ្នែក ដោយធម្មជាតិចក្ខុជាញាណទទួល ចាប់រូបភាពទាំងឡាយ មកកាន់ខួរក្បាល ដែលអាចឱ្យយើង មើលឃើញ និងដឹងពីរឿងរ៉ាវ ទាំងឡាយ ដែលកើតមាន នៅជុំវិញ ខ្លួន។ មនុស្សភាគច្រើនបាន
ទទួលរង ឥទ្ធិពលយ៉ាងខ្លាំង ពីបញ្ហាសុខភាពភ្នែក បើតាមរបាយការណ៍ តួលេខរបស់អង្គការសុខភាព ពិភពលោកបាន ឱ្យដឹងថា ចំនួនអ្នកពិការភ្នែក មានការកើនឡើងខ្ពស់ រហូតដល់៤០លាននាក់ នៅលើពិភពលោក។ ដូចនេះការពិនិត្យព្យាបាល និងការថែរក្សា សុខភាព ភ្នែកជារឿង មួយដ៏សំខាន់ សម្រាប់មនុស្សគ្រប់រូប ។
ការចាប់ផ្ដើមថែរក្សាសុខភាពភ្នែក
 ចំណុចចាប់ផ្ដើមនៃការថែរក្សាភ្នែកគឺចាប់តាំងពីនៅពេលដែលយើងកើតមក ទារកដែលកើត មកភ្លាមអាណាព្យាបាល គប្បី ពិនិត្យ និងយកចិត្ដ ទុកដាក់ ទៅលើសុខភាពភ្នែក របស់កូនថាតើមានសភាព ធម្មតាឬខុសប្លែកអ្វីឬទេ។ បើសិនជាមានអ្វីខុសប្លែក ចាំបាច់ ត្រូវយកកូនទៅ ឱ្យជួប គ្រូពេទ្យ ជំនាញដើម្បីពិនិត្យ ឱ្យទាន់ពេលវេលា។ ក្មេងទើប នឹងកើតជារយៈពេលដែលសំខាន់បំផុត ក្នុងការវិវឌ្ឍន៍ នៃគំហើញ ក្នុងពីរឆ្នាំដំបូង។ យកចិត្ដទុកដាក់ ទៅលើការមើលរបស់ក្មេង គឺសំខាន់ បំផុត ចាំបាច់ត្រូវឱ្យមានពន្លឺគ្រប់គ្រាន់ នៅក្នុងកន្លែង ដែលកូនលេង ចៀសវាងទីកន្លែង ដែលងងឹត។ ត្រូវឱ្យកូនអង្គុយរៀន ឱ្យបានត្រឹមត្រូវ ដោយ ការមើលសៀវភៅ ក្នុងរយៈចម្ងាយមួយ ដែលសមស្រប មិនត្រូវឱ្យក្មេងមើល ជិតពេកនោះទេ ព្រោះអាចធ្វើឱ្យភ្នែក របស់ក្មេងមានបញ្ហា ដោយ ការប្រឹងសម្លឹង មើលរបស់អ្វីមួយ។ កុមារនៅអាយុពី៧ឆ្នាំទៅ៨ឆ្នាំ គឺកុំឱ្យលេងហ្គេម សម្លឹងកុំព្យូទ័រ ឬទូរទស្សន៍ច្រើនពេក ជួនកាលវាអាចធ្វើ ឱ្យក្មេង មានបញ្ហា ភ្នែកមីញ៉ូប។ ដូចនេះចាំបាច់ឱ្យក្មេងលេង ឬរៀនដោយកុំព្យូទ័រ នេះត្រូវមានរយៈពេលកំណត់។
គួរធ្វើអ្វីខ្លះដើម្បី ថែរក្សាភ្នែក?

 ចំពោះមនុស្សធំក្នុងវ័យសិក្សានៅក្នុងទីកន្លែងសិក្សាក៏ត្រូវឱ្យមានពន្លឺគ្រប់គ្រាន់ដែរ ហើយការមើលត្រូវ ឱ្យមានរយៈចម្ងាយ មួយសមរម្យ គឺពី៣ ទៅ៤តឹក។ ត្រូវការពារពីសារជាតិគីមី ឬពន្លឺជះខ្លាំងចំភ្នែកផ្ទាល់ ដោយមានប្រដាប់ ការពារដូចជា ការពាក់វ៉ែនតា ដើម្បីកុំឱ្យជះចំភ្នែក បណ្ដាលឱ្យ មានបញ្ហា។ រាល់ពេលដែលចេញដើរទៅណាត្រូវមានពាក់មួកការពារ ដើម្បីការពារភ្នែកពីធូលីដីក៏ជា ការការពារការប៉ះទង្គិច ត្រូវក្បាលពេល ដែលមានគ្រោះថ្នាក់ ជាយថាហេតុផងដែរ។
ចំពោះការទទួលទានចំណីអាហារវិញនោះ គប្បី ត្រូវបរិភោគអាហារដែលសម្បូរទៅ ដោយវីតាមីន មានជីវជាតិ ជំនួយដល់ភ្នែក ដែលជាប្រភេទ បន្លែពណ៌លឿង ឬបៃតងដែលសម្បូរ ដោយជាតិវីតាមីនអា ដូចជាល្ពៅ ឬល្ហុង និងទទួលទានសាច់ត្រី ហើយផ្លែឈើឱ្យបានគ្រប់គ្រាន់ នេះជាវិធី ដ៏សាមញ្ញមួយដែល ជាជំនួយ សម្រាប់សុខភាពភ្នែក។
ចំពោះវ័យដែលអាយុ ចាប់ពី៤០ឆ្នាំឡើងទៅគួរតែទៅពិនិត្យ ភ្នែកឱ្យបានមួយឆ្នាំម្ដង ដើម្បីពិនិត្យរកជម្ងឺ ដែលកើតមាន ចំពោះភ្នែកដែលមិន អាចដឹង មុន។ រីឯចំពោះវ័យចាប់ពី៥៥ ទៅ៦០ឆ្នាំឡើងទៅ គប្បីត្រូវទៅពិនិត្យពី៦ខែ ទៅ៨ខែដើម្បី ជាការការពារ សុខភាពភ្នែក ព្រោះវ័យនេះច្រើន ជួបប្រទះជាញឹកញាប់ គឺបញ្ហាភ្នែកឡើងបាយ។
ដំបូន្មានអ្នកជំនាញ

 រាល់ពេលត្រឡប់មកពីក្រៅ លោកអ្នកត្រូវលុបមុខសម្អាតធូលីដីពីក្នុងភ្នែកចេញ ដើម្បីជួយកុំឱ្យធូលី ប៉ះទៅលើ កញ្ចក់ភ្នែក ។ វាមិនមានការ ពិបាកអ្វីទេ ក្នុងការថែរក្សានោះ គឺគ្រាន់តែមើលក្នុងរយៈចម្ងាយ មួយឱ្យបានត្រឹមត្រូវ ពាក់វ៉ែនតាការពារ ឬមួក ការពាររាល់ពេលដែលធ្វើដំណើរ ត្រូវទទួលទានចំណីអាហារ ដែលមានជីវជាតិ ឱ្យបានគ្រប់គ្រាន់ ជាពិសេសគឺ អាហារដែលមាន ប្រយោជន៍សម្រាប់ សុខភាពភ្នែក៕
www.lookingtoday.com

0 comments:

Post a Comment