Saturday, January 12, 2013

យល់ដឹងពី ការប្រើប្រាស់ថ្នាំ ប៉ារ៉ាសេតាម៉ុល ( Paracetamol )




យល់ដឹងពី ការប្រើប្រាស់ថ្នាំ ប៉ារ៉ាសេតាម៉ុល ( Paracetamol )


ថ្នាំ ប៉ារ៉ាសេតាម៉ុល ( Paracetamol) គឺជាថ្នាំសម្រាប់បំបាត់ការឈឺចាប់ ដែលវាត្រូវបានគេ ប្រើជាច្រើនបំផុត នៅលើពិភពលោក តាំងពីឆ្នាំ ១៨៩៣ មកម្ល៉េះ។ វាមានឈ្មោះផ្សេងទៀត ដូចជា៖ អាសេតាមីណូហ្វែន ( Acetaminophen), ប៉ាណាដុល(Panadol) , ទីឡេណុល (Tylenol) និង កាល់ពុល (Calpol) ដែលមានទម្រង់ជាថ្នាំទឹក សម្រាប់កុមារតូចៗ ។ គេបានចាត់ទុកថាវា មានប្រសិទ្ធភាពជាងថ្នាំ អាស្ពីរីន ដែលវាអាចមានផលរំខាន ដែល អាចនឹងបណ្តាលអោយ អ្នកប្រើប្រាស់ មានការហូរឈាមក្នុងក្រពះ ។
តើពេលណា ដែលអ្នកគួរប្រើថ្នាំ ប៉ារ៉ាសេតាមុល?
• ឈឺចាប់
ការឈឺចាប់ គឺជាសញ្ញាមួយ ដែលអាចបង្ហាញថា អ្នកកំពុងមានភាពមិនប្រក្រតី នៅក្នុងខ្លួន។ វាអាច ត្រូវបានគេ ប្រើប្រាស់សម្រាប់ការព្យាបាល អាការៈឈឺចាប់គ្រប់ប្រភេទ។
• គ្រុនក្តៅ
គ្រុនក្តៅ កើតមានគឺគ្មានអ្វី ក្រៅពីសញ្ញាដែលបង្ហាញថា ខ្លួនប្រាណរបស់អ្នក កំពុងធ្វើការប្រយុទ្ធប្រឆាំង នឹងបាក់តេរី និង វីរុសនោះទេ។ ប៉ុន្តែអាការៈ នេះគឺពិតជាមិនផ្តល់ផាសុក សម្រាប់អ្នកទេ។ ការឈឺចាប់ សាច់ដុំ ក៏ជារឿយៗ កើតមានដំណាលគ្នា នឹងអាការៈនេះផងដែរ។ ជាមួយនឹងជំងឺ បេះដូង ឬ ជំងឺសួត វាជា ការគួរដែលអ្នកត្រូវ ទប់ស្កាត់នឹងអាការៈគ្រុនក្តៅនេះ ដោយសារតែវាអាចធ្វើ អោយស្ថានភាពជំងឺនេះ នឹង ភាពមានសភាពកាន់តែ អាក្រក់ជាងមុន ។ មានកុមារមួយចំនួន អាចនឹងមានគ្រុនក្តៅ ក្នុងកម្រិតយ៉ាងខ្ពស់។ ហើយភាគច្រើន ពួកគេបានប្រើវា តាម រយៈការស៊ុល។ ជាពិសេស នៅពេលដែលពួកគេ មានអាការៈក្អួតចង្អោរផងដែរ ។ កន្លះម៉ោងបន្ទាប់ពីអ្នកបានប្រើប្រាស់វា នោះគ្រុនក្តៅនឹងធ្លាក់ចុះ ក្នុងរយៈពេលប្រហែលជា ៦ម៉ោង ។
តើអ្នកគួរប្រើវាក្នុង កម្រិតប៉ុណ្ណា ?
សម្រាប់ថ្នាំគ្រាប់ ប៉ារ៉ាសេតាមុល ដែលមានកម្រិត ៥០០មីលីក្រាម៖
• កុមារដែលមានអាយុពី ៦ ទៅ ៩ឆ្នាំ ៖ លេបម្តង កន្លះគ្រាប់, ប្រើ ៤ ទៅ ៦ដងក្នុងមួយថ្ងៃ។
• កុមារដែលមានអាយុពី ៩ ទៅ ១២ឆ្នាំ ៖ លេបម្តង ១គ្រាប់, ប្រើ ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ ។
• កុមារដែលមានអាយុពី ១២ ទៅ១៥ឆ្នាំ ៖ លេបម្តង ១គ្រាប់, ប្រើ ៤ ទៅ ៦ដងក្នុងមួយថ្ងៃ។
• មនុស្សពេញវ៍យ៖ លេបម្តង ១ ទៅ ២គ្រាប់, ប្រើ ៦ដង ក្នុងមួយថ្ងៃ ។
គ្រោះថ្នាក់ នៃការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល
ទោះបីជាថ្នាំប្រភេទនេះ អ្នកអាចរកទិញបាន នៅគ្រប់ទីកន្លែងក៏ដោយ ក៏អ្នកត្រូវតែមាន ការប្រុងប្រយ័ត្ន ចំពោះ គ្រោះថ្នាក់ដូចខាងក្រោម ដែលអាចនឹងកើតមាន នៅពេលដែលអ្នក បានប្រើប្រាស់វា ។
• មានមនុស្សមួយចំនួន មានប្រតិកម្មចំពោះថ្នាំប៉ារ៉ាសេតាមុលនេះ ។ ពួកគេ អាចមានកន្ទួលក្រហម, មានការ ហើមអណ្តាត ឬ បំពង់ក។
• នៅពេលដែលអ្នកបាន ប្រើប្រាស់វាក្នុងរយៈពេល យូរ (ជាច្រើនខែ ឬ ឆ្នាំ) នោះថ្លើម និង តម្រងនោម របស់អ្នក នឹងមានការខូតខាត។
• ហើយនៅពេល ដែលអ្នកប្រើប្រាស់ វាលើសកំណត់ ថ្លើមរបស់អ្នកនឹង មានការខូចខាតជាអចិន្ត្រៃយ៍ ។ ពេល ដែលអ្នកបាន លេបវាម្តងទាំងអស់ ១៦គ្រាប់ នោះអ្នកត្រូវ ប្រញាប់ប្រាប់វេជ្ជបណ្ឌិត អោយបានជាបន្ទាន់ ឬ ក៏អ្នកត្រូវតែទៅ កាន់បន្ទប់សង្គ្រោះបន្ទាន់ អោយបានភ្លាមៗ។ ហើយប្រសិនបើកុមារ បានធ្វើដូចនេះ នោះ ស្ថានភាពនឹងកាន់តែ អាក្រក់ឡើង។ កុមារម្នាក់ អាចនឹងស្លាប់ ដោយសារបរិមាណថ្នាំ ប៉ារ៉ាសេតាមុលនេះ។ ពួកគេអាចរងការបំផ្លិចបំផ្លាញ ថ្លើមជាដរាប នៅពេលដែលគេលេប នូវបរិមាណថ្នាំ ដែលពួកគេត្រូវ ប្រើក្នុងរយៈពេល ២៤ម៉ោងតែម្តង ក្នុងពេលតែមួយ។ ជាពិសេស អ្នកត្រូវមានការប្រុងប្រយ័ត្ន ចំពោះថ្នាំ ប៉ារ៉ាសេតាមុល ប្រភេទទឹក ដែលមានរសជាតិផ្អែម។
• ការប្រែប្រួលដំណើរឈាមរត់, គ្រុនក្តៅខ្លាំង, ការឈឺក និង ដំបៅក្នុងមាត់ អាចជាផលរំខាន ដែលអាចនឹង កើតមានចំពោះអ្នក នៅពេលដែលអ្នកបាន ប្រើវាច្រើនពេក។
• នៅពេលដែលអ្នកប្រើថ្នាំ ប៉ារ៉ាសេតាមុល ញឹកញាប់ពេក នោះអ្នកនឹងកើតមាន អាការឈឺក្បាល។ ហើយក៏ ប្រហែលដោយសារតែអ្នក មានការឈឺក្បាល នោះអ្នកនឹងលេប វាមួយគ្រាប់ ហើយមួយគ្រាប់ទៀត។
• វាពិតជាចាំបាច់ណាស់ សម្រាប់អ្នក ដោយអ្នកមិនត្រូវ ប្រើវាអោយ លើសពីវេជ្ជបញ្ញានោះទេ។ វាមានភាព ងាយស្រួលក្នុងការលេបវា ក្នុងបរិមាណដ៏ច្រើន ហេតុដូចនេះវាត្រូវបានប្រើសម្រាប់ ការប៉ុនប៉ងធ្វើ អត្តឃាដ។ តែទោះជាយ៉ាងណាក៏ដោយ ការស្លាប់ដោយសារការប្រើប្រាស់វា លើសកម្រិត គឺធ្វើអោយ ជនរងគ្រោះ ស្លាប់យ៉ាងយឺត និង មានការឈឺចាប់បំផុត។
• ប៉ារ៉ាសេតាមុល អាចនឹងមានគ្រោះថ្នាក់ ប្រសិនបើអ្នកប្រើប្រាស់ វាជាមួយនឹងថ្នាំ ផ្សេងៗដទៃទៀតដូចជា៖ ក្លរ៉េមហ្វេណីកុល ( Chlooramfenicol ) ដែលគេប្រើសម្រាប់ការ ចំលងរោគពពួកបាក់តេរី, ហ្សីដូវូឌីន (Zidovudine ) ប្រើសម្រាប់ព្យាបាល ជំងឺអេដស៍។ ហើយការប្រែប្រួល ដំណើរឈាមរត់នឹង កើតមាននៅពេលដែល អ្នកប្រើប្រាស់វា រួមជាមួយ នឹង ស្រា ឬ ថ្នាំសណ្តំ នោះអ្នកនឹងមានការវិវត្តន៍នូវ ការខូចថ្លើមក្នុងពេលឆាប់ៗនោះ៕
Photo by Looking Today

0 comments:

Post a Comment