Saturday, January 12, 2013

ស្វែងយល់​ពី​វិធី​ការពារ កុំឱ្យ​កើតមុន​ខ្សាច់​លើ​មុខ​

ស្វែងយល់​ពី​វិធី​ការពារ កុំឱ្យ​កើតមុន​ខ្សាច់​លើ​មុខ​

​ការទទួល​ទាន​អាហារ មួយចំនួន​ដែល​សម្បូរ ទៅដោយ​សារធាតុ ដែលមាន​ជាតិ​ខ្លាញ់ ជាតិ​ផ្អែម ឬ​គ្រឿង​ផ្អាប់ ជាពិសេស​មិនបាន​លុបលាង សម្អាត​ផ្ទៃមុខ​ជាប្រចាំ​ផង វា​អាច​បង្ក​ជា​ជម្ងឺ ឬ​រោគ​ផ្សេងៗ​ដោយ​មិនដឹង​ខ្លួន ជាក់ស្ដែង​ដូចជា​មុនខ្សាច់​នេះ​ជាដើម​។​ ​

មុនខ្សាច់​ជា​អ្វី​? ​
មុនខ្សាច់ គឺជា​មុន​ដែលមាន​គ្រាប់​តូចៗ ដែល​ធ្វើឱ្យ​រលាក​គល់​រោម ហើយ​រ៉ាំរ៉ៃ រួច​បង្ក​ទៅជា​មុនខ្សាច់​។
មូលហេតុ​ដែល បណ្ដាលឱ្យ​កើតមុន​ខ្សាច់​នេះ ដោយសារតែ​ការ ស្ទះ​ក្រពេញ​ខ្លាញ់​ក្រោម​ស្បែក ទើប​មាន​មុនខ្សាច់​នេះ​។ ក្រោយ​ពេលដែល​កើតមុន​ខ្សាច់ វា​បង្កឱ្យមាន​ផលប៉ះពាល់ ទៅដល់​ស្បែ​កមុខ​មាន​សភាព​គ្រើម ឬ​ស្បែក​រលាក​ក្រហម និង​ខ្ទុះ​ជាដើម​។​ ​
វិធី​ព្យាបាល​ការកើត​មុនខ្សាច់​
- កុំ​ព្យាយាម​តុបតែង​មុខ ឬ​លាបម្សៅ​ក្រាស់​ពេក ក្នុងពេលដែល​មុខ​របស់​លោកអ្នក​កំពុង​ចេញ​មុន ក៏ដូចជា​មុនខ្សាច់​។​
- ក្នុងករណី​កើតមុន​អង្កាម​ល្អិតៗ ចូរ​យក​ស៊ុត​ស​លាបមុខ​ប្រមាណ​១៥​នាទី រួច​ចាំ​លាង​សម្អាត​ចេញ ព្រោះ​ការធ្វើ​បែបនេះ ដើម្បី​កាត់បន្ថយ​ការកើត​មុន​។​
- លាប​ក្រែ​ម ឬ​ឡេ​ព្យាបាល ដែល​ផ្សំ​ពី​អាស៊ីដ​សាលី​សាយ​លិ​ក​។​ ​វិធី​ការពារ​កុំឱ្យ​កើតមុន​ខ្សាច់​
- ត្រូវ​សម្អាត​ស្បែក​ឱ្យបាន​ស្អាត និង​ត្រឹមត្រូវ ហើយ​លាបថ្នាំ ឬ​លេបថ្នាំ​ដែលមាន​ជាតិ​រ៉េ​ទី​ណុល (​វីតាមីន​អា​)​។​
- ត្រូវ​លាង​សម្អាត​មុខ មុនពេល​ទទួលទានដំណេក​។​ – ថែរក្សា​ស្បែ​កមុខ​ឱ្យ​ស្អាត​ជាប្រចាំ​។​
- លុប​លាងមុខ​មួយថ្ងៃ​២​ទៅ​៣​ដង​ លោកអ្នក​ត្រូវ​ដឹងថា ការមិន​លុបលាង​សម្អាត​ផ្ទៃមុខ គឺ​ធ្វើឱ្យ​ស្បែក​មុខ​ខ្វះ​អនាម័យ ហើយ​ធ្វើឱ្យ​ស្បែក​មុខស្ងួត និង​ប្រតិកម្ម​ទៀតផង​។​
- កុំ​តឹងតែង​ធុញថប់​អារម្មណ៍ ព្រោះ​ការតានតឹង តប់ប្រមល់ គឺជា​ដើមហេតុ​នៃ​ការកើត​មុន​។​
- កាត់បន្ថយ​អាហារ​មាន​ជាតិ​ខ្លាញ់ ជាតិ​ផ្អែម និង​គ្រឿង​ផ្អាប់​។​
- កុំ​ញេច ឬ​ក្ដិច ព្រោះ​ធ្វើបែបនេះ​វា​បង្ក​ឱ្យ ស្បែក​មុខ​រលាក​ផ្នែក​ខាងក្នុង​។​ ​
ដំបូន្មាន​របស់​អ្នកជំនាញ​ ​
លោកអ្នក​កុំ​ព្យាយាម ប្រើ​គ្រឿងសម្អាង​ប្រភេទ​ណា ដែលមាន​ជាតិ​ប្រេង​ច្រើន និង​កុំ​ឧស្សាហ៍​ញេច​ឬ​ក្ដិច ព្រោះ​ធ្វើបែបនេះ វា​បង្ក​ឱ្យ​ស្បែក​មុខ​រលាក​។ ចំពោះ​ការទទួល​ទាន​អាហារ ដែលមាន​ជាតិ​ខ្លាញ់ ជាតិ​ផ្អែម និង​គ្រឿង​ផ្អាប់ ត្រូវ​កាត់បន្ថយ​ផងដែរ​៕​

0 comments:

Post a Comment