Saturday, January 12, 2013

៤ ប្រភេទសណ្តែក មានប្រសិទ្ធភាព បញ្ចុះទម្ងន់ល្អបំផុត

៤ ប្រភេទសណ្តែក មានប្រសិទ្ធភាព បញ្ចុះទម្ងន់ល្អបំផុត

 
Give our kids a better deal
សណ្តែកសៀង​
1 of 4  
​ពពួក​សណ្តែក​មាន​ផ្ទុក​បរិមាណ​ ជាតិ​សរសៃ​ខ្ពស់ អាស្រ័យហេតុនេះ​វា​ជា​អាហារ​ដ៏​ល្អឥតខ្ចោះ​ដើម្បី​បញ្ចុះទម្ងន់ ។ ជាក់ស្តែង​មាន​សណ្តែក​ជាច្រើន​ប្រភេទ​មាន​ប្រសិទ្ធភាព​ផ្សេងៗ​គ្នា​ចំពោះ​ សរីរាង្គ​មនុស្ស ។​

-​សណ្តែកសៀង​
​សណ្តែកសៀង​សម្បូ​ ប្រូតេអ៊ីន អាច​ត្រូវបាន​ប្រៀបធៀប​ជាមួយ​ប្រូតេអ៊ីន​មាននៅ​ក្នុង​សាច់ ។ ដូច្នេះហើយ សណ្តែកសៀង​ត្រូវបាន​ហៅថា "​សាច់​រុក្ខជាតិ​" ។ សណ្តែកសៀង​ជា​ប្រភព​សំខាន់​របស់​ប្រូតេអ៊ីន​សម្រាប់​ហូប​បួស ។ ចំពោះ​ស្ត្រី​ចង់​សម្រក​ទម្ងន់ គេ​អាច​ទទួលទាន​សណ្តែកខៀវ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ព្រោះ​បរិមាណ​ប្រូតេអ៊ីន និង​កាល់ស្យូម នៅក្នុង​សណ្តែកសៀង​អាចជួយ​ធ្វើ​ឲ្យ​ថយចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ សរីរាង្គ និង​បង្កើន​ការរីកចម្រើន​របស់​ឆ្អឹង​និង​សាច់ដុំ ។ អាស្រ័យ​ហេតុ​នោះ សណ្តែកសៀង​មាន​ឥទ្ធិពល​សកម្ម​ក្នុងការ​បញ្ចុះទម្ងន់ ។​
សណ្តែកសៀង

-​សណ្តែកក្រហម​
​ សណ្តែកក្រហម​មាន​ផ្ទុក​បរិមាណ​ជីវជាតិ​ដ៏​ច្រើន​រួមមាន​ទាំង​សរសៃ ប្រូតេអ៊ីន B-carotene វីតាមីន E កាល់ស្យូម ប៉ូ​តា​ស្យូ​ម និង​ម៉ាញ៉េ​ស្យូ​ម ។ វា​មាន​ប្រសិទ្ធភាព​យ៉ាងច្រើន​ចំពោះ​សរីរាង្គ​មនុស្ស ដូចជា​សម្រួល​ផ្លូវ​ពោះវៀន បញ្ចុះ​សម្ពាធ​ឈាម បញ្ចុះ​ខ្លាញ់​ក្នុង​ឈាម រំដោះ​ជាតិពុល ប្រឆាំង​មហារីក ។ ជាងនេះទៀត សណ្តែកក្រហម​ប្រសិទ្ធភាព​ជាពិសេស​ក្នុងការ​កម្ចាត់​ការ​ហើម​ពោះ និង​អាច​កម្ចាត់​ជាតិ​ខ្លាញ់​លើស​ក្នុង​សរីរាង្គ ។​
សណ្តែកក្រហម​

-​សណ្តែកខៀវ​
​ សណ្តែកខៀវ​សម្បូរ​កាល់ស្យូម ហ្វូ​ស​ហ្វ័​រ ដែក និង​លី​ស៊ីន ពុំ​ត្រឹមតែ​អាចបំពេញ​បន្ថែម​សារជាតិ​ជីវជាតិ​ត្រូវបាន​ប្រើប្រាស់​ក្នុងការ ​បំប្លែង​សារជាតិ​ប៉ុណ្ណោះ​ទេ តែ​វា​នៅមាន​ឥទ្ធិពល​តុល្យភាព​សីតុណ្ហភាព​ក្នុង​សរីរាង្គ កម្ចាត់​សារជាតិ​ពុល និង​បន្ថយ​ភាព​ស្រេក ។ ទឹក​សណ្តែកខៀវ​ជា​ភេសជ្ជៈ​ល្អ​បំផុត​សម្រាប់​ការបញ្ចុះ​ទម្ងន់ ព្រោះ​វា​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​បត់ជើងតូច​ស្រួល និង​អាច​កម្ចាត់​ការ​ផ្តុំ​ខ្លាញ់​ក្នុង​សរីរាង្គ ។ ជាងនេះទៀត សណ្តែកខៀវ ក៏​សម្បូរ​ប្រូតេអ៊ីន វីតាមីន A និង B2 អាច​ជំរុញ​សមត្ថកិច្ច​របស់​ក្រពះ និង​ផ្លូវ​ពោះវៀន ក៏​ដូច​បង្កើន​លក្ខណៈ​យឺត​យារ​របស់​ស្បែក ។​

សណ្តែកខៀវ​
-​សណ្តែកខ្មៅ​
​ សណ្តែកខ្មៅ​សម្បូរ​ជាតិ​សរសៃ អាចជួយ​កែប្រែ​ឲ្យ​ប្រសើរ​រោគ​ទល់លាមក ។ ក្រៅពីនេះ​វា​ក៏​ផ្ទុក​វីតាមីន B1 និង​វីតាមីន​E អាច​ស្តារឡើងវិញ​ថាមពល​សរីរាង្គ និង​កែប្រែ​ឲ្យ​ប្រសើរ​ស្ថានភាព​របស់​ស្បែក ។ ដូច្នេះ​សណ្តែកខ្មៅ​មាន​ប្រសិទ្ធភាព​ក្នុងការ​បញ្ចុះទម្ងន់ និង​ធ្វើ​ឲ្យ​ស្បែក​ស្អាត ។ នៅ​ជប៉ុន ស្ត្រី​ជាច្រើន​និយម​ទទួលទាន​បង្អែម​សណ្តែកខ្មៅ​ដូចជា​អាហារ​បញ្ចុះទម្ងន់ និង​ជួយ​ឲ្យ​ស្បែក​ស្អាត ៕M

សណ្តែកខ្មៅ​

0 comments:

Post a Comment