Tuesday, January 15, 2013

អាថ៌កំបាំង​គួរ​យល់ដឹង​ពី​វែ​នតា​

អាថ៌កំបាំង​គួរ​យល់ដឹង​ពី​វែ​នតា​

​ការ​វាស់​ភ្នែក​ចាំបាច់​ត្រូវមាន​វិ​ជ្ជ​បណ្ឌិត​ជំនាញ​ដែរឬទេ​? ​ ​ជាទូទៅ​អ្នកមាន​បញ្ហា​ទាកទង​នឹង​ភ្នែក​គួរ​ពិភាក្សា​ជាមួយ​វិ​ជ្ជ​បណ្ឌិត​ដែលមាន​ជំនាញ​ខាង​ភ្នែក ឬ​ទទួល​ការពិនិត្យ​ព្យាបាល​យ៉ាង​
ត្រឹមត្រូវ និង​ទទួលបាន​នូវ​វ៉ែនតា ដែលមាន​គុណភាព​។​ ​ ​
​ខាងក្រោម​នេះ​គឺជា​ចំនេះដឹង​ខ្លះៗ​ដែល​លោកអ្នក​គួរតែ​ល​យល់ដឹង​ក្នុងការ​សម្រេចចិត្ត​
•​ ​ គោលការណ៍​នៃ​កា​ជ្រើស​រើសយក​ដង​វ៉ែនតា​ ​ក្នុងករណី​ជ្រើស​រើសយក​ដង​វ៉ែនតា លោកអ្នក​គួរ​ជ្រើ​យក​ដង​វ៉ែនតា​ដែល​ល្អ អាចជួយ​ឲ្យ​ទំរង់​មុខ​មើលទៅ​បានល្អ​ស្រស់​មាន​ចំណុច​ពីរ​ដែល​គួរ​យល់ដឹង​គឺ​ ៖
១. មិនត្រូវ​រើសយក​ដង​វ៉ែ​តា​ដែលមាន​ខ្នាត​ធំ​ហួសពេក​ទេ​ព្រោះ​ធ្វើ​ឲ្យ​ទំហំ​កញ្ចក់​វ៉ែនតា ធំ ធ្ងន់ ហើយ​វ៉ែនតា​ក៏​ធ្លាក់ចុះ​ដែរ​។​
២. ការ​រើសយក​ដង​វ៉ែនតា​ឲ្យ​ស្រស់ស្អាត និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៅតាម ប្រភេទ​នៃ​មុខ​របស់​អស់លោកអ្នក​។​
•​ ​គួរ​កាត់​វ៉ែនតា​នៅ​កន្លែង​ណា​?
​ការ​កាត់​វ៉ែនតា ឬ​ការ​វាស់​ភ្នែក​ជា​វិធី​ដោះស្រាយ​បញ្ហា​ដោយ​ធ្វើ​នៅតាម​ហាង​លក់​វ៉ែនតា ឬ មន្ទី​ពេទ្យ នានា​ទើប​ជាការ​ប្រសើរ ហើយ​អាចធ្វើ​ឲ្យ​ភ្នែក​ពុំមាន​ជម្ងឺ ឬ​ការថយចុះ​ដោយសារតែ​វ័យចាស់​ដែល​ចាំបាច់​ត្រូវ​ប្រើ​វ៉ែនតា​អាន​អក្ស​នោះ​។ ​ ​
ប្រសិនបើ​ករណី​ត្រូវ​ប្រើ​វ៉ែនតា ឲ្យ​មើលទៅ​ស្អាត​សមរម្យ​ •​ ​ វ៉ែនតា​អាន​សៀវ​ទិញ​នៅតាម​ហាង​ធម្មតា​បានដែរ​ឬទេ​? ​តាមពិត​វ៉ែនតា​អាន​សៀវភៅ​ត្រូវ​ផ្លាស់ប្តូរ​ជា​រៀងរាល់ឆ្នាំ ហើយ​ត្រូវ​ប្រើ​រយះ ពេល​ប្រសិនបើ យើង​មាន​អារម្មណ៍​ថា​ចាប់ផ្តើម​ម្ញូ​ប ឬ​អាច​សាកល្បង​ទិញ​វ៉េ​នតា នៅតាម​ហា​ដែល​ពេញចិត្ត​។​
•​ ​ការថែរក្សា​វ៉ែនតា​ 
១. គួរ​សំអាត​កញ្ចក់​វែ​ន​តា ជាប្រចាំ​
២. ដាក់​និង​ដោះ​វ៉ែនតា​ថ្នមៗ​
៣. រក្សាទុក​នៅ​កន្លែង​ដែលមាន​សុវត្ថិភាព​

0 comments:

Post a Comment